ប្រជាពលរដ្ឋ​៣៥​គ្រួសារ ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ រលំ​ផ្ទះ កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៥ ត្រូវ​បានទទួល​អំណោយ​ពី​សាខា​កាកបាទក្រហម

0

ខេត្តកំពង់ឆ្នាំង​​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៥ សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បាន​យក​អំណោយ​ជូន​ដល់ដៃ​ប្រជាពលរដ្ឋ​ចំនួន​៣៥​គ្រួសារ មកពី​ភូមិ​ពាម​ខ្នង និង​ភូមិ​ផ្លូវ​ទូក ស្ថិតក្នុង​ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ដែល​រងគ្រោះ​ដោយសារ​ភ្លៀងខ្យល់​កន្ត្រាក់ បណ្តាលអោយ​រលំ​ផ្ទះ កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៥ កន្លងទៅនេះ ។​
​ការចុះ​សាកសួ​សុខទុក្ខ និង​នាំយក​អំណោយ​ទៅ​ចែកជូន​នៅពេលនេះ ដឹកនាំ​ដោយ​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន ប្រធានកិត្តិយស​កាកបាទ​ក្រហម​សាខា​ខេត្ត និង​ជា​អភិបាលខេត្ត​កំពង់ឆ្នាំង រួម​ដំណើរ​ដោយ មន្ត្រី​ថ្នាក់ដឹកនាំ​មន្ទីរ​ជុំវិញ​ខេត្ត​ជាច្រើនរូប រួម​និង​សប្បុរសជន ។ អំណោយ​ដែល​បាន​នាំយកមក ធ្វើការ​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​លោក​បាន​ជួបប្រទះ នៅក្នុង​គ្រោះធម្មជាតិ ភ្លៀងខ្យល់​កន្ត្រាក់​នៅពេល​នេះ ដោយ​គ្រួសារ​ដែល​រលំ​ផ្ទះ ចំនួន​១៣​ខ្នង ទទួលបាន​អង្ក​៣០​គីឡូក្រាម ស​ង្ក័​សី​២០​សន្លឹក តង់​១ មី​ម៉ា​ម៉ា​១​កេស ត្រីខ​១០​កំប៉ុង ឃី​ត​មួយកញ្ចប់ មាន​មុង​១ ភួយ​១ ក្រ​ម៉ា​១ សា​រ៉ុង​១ និង​ថវិកា​៣​ម៉ឺន​រៀល ដោយឡែក​គ្រួសារ ដែល​របើក​ដំបូល​មាន​ចំនួន​២២​គ្រួសារ ទទួលបាន​អង្ក​៣០​គីឡូក្រាម មី​ម៉ា​ម៉ា​១​កេស ត្រីខ​១០​កំប៉ុង ឃី​ត​មួយកញ្ចប់ មាន​មុង​១ ភួយ​១ ក្រ​ម៉ា​១ សា​រ៉ុង​១ និង​ថវិការ​៣​ម៉ឺន​រៀល​ផងដែរ ក្នុងនោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី មាស សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ក៍បាន​ឧបត្ថម្ភ​ថវិការ​ផ្ទាល់ខ្លួន​របស់លោក ក្នុង​ម្នាក់ៗ​ទទួលបាន ថវិកា​២​ម៉ឺន​រៀល សា​រ៉ុង​១ ក្នុងនោះ​លោក​មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត ឧបត្ថម្ភ​ថវិការ​បន្ថែម​១​ម៉ឺន​រៀល និង​សា​រ៉ុង​១ ដល់​អ្នកចូលរួម​សរុប​ទាំងអស់​៤៥​នាក់ ថែមទាំង​សាខា​កាកបាទក្រហម​ខេត្ត ឧបត្ថម្ភ​អ្នកចូលរួម​ម្នាក់ៗ ២​ម៉ឺន​រៀល​ផងដែរ ។​
​ក្នុងឱកាស​នោះ​ឯ​,​ឧ ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បានធ្វើការ​សំណេះសំណាល ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួ​សុខទុក្ខ ពី​សំណាក់​សម្តេច​ទាំង​៣ ពី​សេស​សម្តេច​ក​តិ​ព្រិ​ទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​តែងតែ​នៅជាប់​ជាមួយ​សុខទុក្ខ​បងប្អូន ប្រជាពលរដ្ឋ ទោះបីជា​ក្នុងកា​លះ​ទេ​សះណា​ក៍ដោយ ។ ក្នុងនោះ​ឯ​,​ឧ​អភិបាលខេត្ត បាន​លើកឡើងថា អំណោយ​ដែល​បាន​នាំយកមក ចែកជូន​បងប្អូន នៅពេលនេះ វា​មាន​តិចតួច​ក៍​ពិតមែន តែ​វា​បាន​ជួយ​សម្រាល​ការលំបាក បាន​មួយគ្រា ខ​ណះ​ដែល​បងប្អូន កំពង់​ជួបប្រទះ​នៅ​គ្រោះមហន្តរាយ​ដោយ​ធម្មជាតិ បណ្តាលអោយ​រលំ​ផ្ទះសម្បែង បាត់បង់​ទ្រព្យសម្បត្តិ ហើយ​អំណោយ​ដែល​កំពង់ធ្វើការ​ចែកជូន​នៅពេលនេះ គឺ​មិនមាន​ប្រកាន់​បក្សពួក ឬ​និន្នាការ​នយោបាយ​ណា​នោះឡើយ អោយតែ​បងប្អូន​ប្រជាពលរដ្ឋ លោក​ជួបប្រទះ​នូវ​គ្រោះមហន្តរាយ​ទីណា ទីនោះ​មាន​កាកបាទក្រហម​ទៅដល់ ៕5
​ប្រជាពលរដ្ឋ​៣៥​គ្រួសារ ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ រលំ​ផ្ទះ កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៥ ត្រូវ​បានទទួល​អំណោយ​ពី​សាខា​កាកបាទក្រហម ខេត្តកំពង់ឆ្នាំង​
​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៥ សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បាន​យក​អំណោយ​ជូន​ដល់ដៃ​ប្រជាពលរដ្ឋ​ចំនួន​៣៥​គ្រួសារ មកពី​ភូមិ​ពាម​ខ្នង និង​ភូមិ​ផ្លូវ​ទូក ស្ថិតក្នុង​ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ដែល​រងគ្រោះ​ដោយសារ​ភ្លៀងខ្យល់​កន្ត្រាក់ បណ្តាលអោយ​រលំ​ផ្ទះ កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៥ កន្លងទៅនេះ ។​3
​ការចុះ​សាកសួ​សុខទុក្ខ និង​នាំយក​អំណោយ​ទៅ​ចែកជូន​នៅពេលនេះ ដឹកនាំ​ដោយ​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន ប្រធានកិត្តិយស​កាកបាទ​ក្រហម​សាខា​ខេត្ត និង​ជា​អភិបាលខេត្ត​កំពង់ឆ្នាំង រួម​ដំណើរ​ដោយ មន្ត្រី​ថ្នាក់ដឹកនាំ​មន្ទីរ​ជុំវិញ​ខេត្ត​ជាច្រើនរូប រួម​និង​សប្បុរសជន ។ អំណោយ​ដែល​បាន​នាំយកមក ធ្វើការ​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​លោក​បាន​ជួបប្រទះ នៅក្នុង​គ្រោះធម្មជាតិ ភ្លៀងខ្យល់​កន្ត្រាក់​នៅពេល​នេះ ដោយ​គ្រួសារ​ដែល​រលំ​ផ្ទះ ចំនួន​១៣​ខ្នង ទទួលបាន​អង្ក​៣០​គីឡូក្រាម ស​ង្ក័​សី​២០​សន្លឹក តង់​១ មី​ម៉ា​ម៉ា​១​កេស ត្រីខ​១០​កំប៉ុង ឃី​ត​មួយកញ្ចប់ មាន​មុង​១ ភួយ​១ ក្រ​ម៉ា​១ សា​រ៉ុង​១ និង​ថវិកា​៣​ម៉ឺន​រៀល ដោយឡែក​គ្រួសារ ដែល​របើក​ដំបូល​មាន​ចំនួន​២២​គ្រួសារ ទទួលបាន​អង្ក​៣០​គីឡូក្រាម មី​ម៉ា​ម៉ា​១​កេស ត្រីខ​១០​កំប៉ុង ឃី​ត​មួយកញ្ចប់ មាន​មុង​១ ភួយ​១ ក្រ​ម៉ា​១ សា​រ៉ុង​១ និង​ថវិការ​៣​ម៉ឺន​រៀល​ផងដែរ ក្នុងនោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី មាស សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ក៍បាន​ឧបត្ថម្ភ​ថវិការ​ផ្ទាល់ខ្លួន​របស់លោក ក្នុង​ម្នាក់ៗ​ទទួលបាន ថវិកា​២​ម៉ឺន​រៀល សា​រ៉ុង​១ ក្នុងនោះ​លោក​មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត ឧបត្ថម្ភ​ថវិការ​បន្ថែម​១​ម៉ឺន​រៀល និង​សា​រ៉ុង​១ ដល់​អ្នកចូលរួម​សរុប​ទាំងអស់​៤៥​នាក់ ថែមទាំង​សាខា​កាកបាទក្រហម​ខេត្ត ឧបត្ថម្ភ​អ្នកចូលរួម​ម្នាក់ៗ ២​ម៉ឺន​រៀល​ផងដែរ ។​
​ក្នុងឱកាស​នោះ​ឯ​,​ឧ ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បានធ្វើការ​សំណេះសំណាល ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួ​សុខទុក្ខ ពី​សំណាក់​សម្តេច​ទាំង​៣ ពី​សេស​សម្តេច​ក​តិ​ព្រិ​ទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​តែងតែ​នៅជាប់​ជាមួយ​សុខទុក្ខ​បងប្អូន ប្រជាពលរដ្ឋ ទោះបីជា​ក្នុងកា​លះ​ទេ​សះណា​ក៍ដោយ ។ ក្នុងនោះ​ឯ​,​ឧ​អភិបាលខេត្ត បាន​លើកឡើងថា អំណោយ​ដែល​បាន​នាំយកមក ចែកជូន​បងប្អូន នៅពេលនេះ វា​មាន​តិចតួច​ក៍​ពិតមែន តែ​វា​បាន​ជួយ​សម្រាល​ការលំបាក បាន​មួយគ្រា ខ​ណះ​ដែល​បងប្អូន កំពង់​ជួបប្រទះ​នៅ​គ្រោះមហន្តរាយ​ដោយ​ធម្មជាតិ បណ្តាលអោយ​រលំ​ផ្ទះសម្បែង បាត់បង់​ទ្រព្យសម្បត្តិ ហើយ​អំណោយ​ដែល​កំពង់ធ្វើការ​ចែកជូន​នៅពេលនេះ គឺ​មិនមាន​ប្រកាន់​បក្សពួក ឬ​និន្នាការ​នយោបាយ​ណា​នោះឡើយ អោយតែ​បងប្អូន​ប្រជាពលរដ្ឋ លោក​ជួបប្រទះ​នូវ​គ្រោះមហន្តរាយ​ទីណា ទីនោះ​មាន​កាកបាទក្រហម​ទៅដល់ ៕