ប្រជុំ​បូក​សរុប​លទ្ឋផល​កា​ងារ​ត្រីមាស​ទី​១ និង​លើក​ទិសដៅ​ត្រីមាស​ទី​២ ឆ្នាំ​២០១៤

កាលពី​ព្រឹក​ថ្ងៃទី​៧ មេសា ឆ្នាំ​២០១៤​នេះ នៅ​ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្ត​ព្រះវិហារ មា​រៀបចំ​ពិធី​បូក​សរុប​លទ្ឋផល​ការងារ ត្រីមាស​ទី​១ ឆ្នាំ​២០១៤ នឹង​លើក​ទឹសដៅ​ត្រីមាស ទី​២ ឆ្នាំ​២០១៤ ពិធី​នោះ​មានការ អញ្ជើញ​ចូលរួម ពី​សំណាក់ លោក​ឧត្តមសេនីយ៏ត្រី កង សៅ​គុណ

មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​ព្រះវិហារ ព្រមទាំង​នាយ​នឹង​ពល​អាវុធហត្ថ មកពី​គ្រប់​បណ្តារ​ស្រុក ទូទាំង​ខេត្ត​ព្រះវិហារ សរុប​វត្តមាន​ចូលរួម​ប្រមាណ​ជាង​១០០​នាក់​។ នា​ឱកាស​នោះ​ដែរ លោក​ឧត្តមសេនីយ៏ត្រី កង សៅ​គុណ មេបញ្ជាការ​កង​រាជ​អាវុធ ហត្ថ​ខេត្ត ក៏​បាន​កោតសរសើ​រដល់ នាយ​នឹង​ពល​អាវុធហត្ថ ក្រោម​ឱវាទ​ទាំងអស់ កន្លង​ទៅ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៤​នេះ រាល់​បទបញ្ជារ ក្តាប់ជាប់​តួនាទី ភារកិច្ច មាន​ស្មារតី​អង់អាច​ក្លាហាន ក្នុង​កិច្ច​ប្រតិបត្តិការ យ៉ាង​ម៉ឺងម៉ាត់ គោរព​ច្បាប់​នឹង​វិន័យ មាន​សាមគ្គីភាព ឯកភាព​គ្នា​ល្អ ទោះបី​ថវិការ​ជាតិ ជួប​ការលំបាក អង្គភាព​ភាគច្រើន បាន​ខិតខំ​ប្រឹងប្រែង កសាង​អង្គភាព​ដោយ​ម្ចាស់ការ ។ ឆ្លៀត​ក្នុង​ឱកាស​នោះដែរ លោក​ឧត្តមសេនីយ៏ត្រី កង សៅ​គុណ ក៏​បាន​សង្កត់ធ្ងន់ ទៅដល់ នាយ​នឹង​ពល​អាវុធហត្ថ ទាំងអស់ ត្រូវតែ​ពង្រឹង​សមត្ថភាព របស់ខ្លួន ត្រូវ​តែ​រក្សា​សណ្តាប់ធ្នាប់ សារ​ធា​រណះ ជាពិសេស​នៅក្នុង ឱកាស បុណ្បចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ជិត​ឈាន​ចូល​មក​ដល់ នៅពេល​ខាងមុខ​នេះ មិន​ត្រូវឲ្យមាន អំពើ​ហឹង្សា​ណាមួយ កើតឡើង​បាន​ជាដាច់ខាត ៕​

1 2 3