ខេត្តបន្ទាយមានជ័យ៖ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី១៨ខែឧសភាឆ្នាំ២០១៥លោកអផិបាលខេត្តបានរៀបចំកម្មពិធីប្រកាសលោកជាយុទ្ធារុណត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរអភិវឌ្ឈន៍ជនបទខេត្តបន្ទាយមានជ័យស្របពេលដែលលោកម៉ៅសូ
ប្រធានមន្ទីរអភិវឌ្ឈន៍ជនបទខេត្តចាស់បានចូលនិវត្តន៍។ពិធីនេះមានការចូលរួមលោក ទ្រីមេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឈន៍ជនបទ លោកគោស៊ុំសារឿតអភិបាលខេត្តបន្ទាយមានជ័យ មន្ទីគ្រប់អង្គភាពសិស្សនិសិត្សជាច្រើននាក់ទៀតបានចូលរួមផងដែរ។លោកទួនភិរម្យប្រធាននាយកដ្ឋានបុគ្គលឹក បានឡើងអានប្រកាសលេខ ០ ៨ ៧. ១៥ ក អ ជ ស្តីពីប្រកាសតែងតាំងលោកជាយុទ្ធារុណជាប្រធានមន្ទីរអភិវឌ្ឈន៍ជនបទខេត្តបន្ទាយមានជ័យជំនួសលោកម៉ៅសូដែលបានដាក់ឲ្យចូលនិវត្តន៍ចាប់ពីថ្ងៃប្រកាសនេះតទៅ។លោកគោស៊ុំសារឿតបានមានប្រសាសន៍ថាលោកសូមសសើរចំពោះលោកម៉ៅសូប្រធានមន្ទីរអភិវឌ្ឈន៎ចាស់ដែលកន្លងមកបានខិតខំពុះពារដឹកនាំប្រកបដោយការទទួលខុសត្រូវខ្ពស់និងមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ទីរពាក់ពន្ធ័ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ អង្ការជាដៃគូ វិស័យឯកជនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរសំខាន់ចេះសាមគ្គីផ្ទៃក្នុង មន្ត្រីរាជការ សម្រាច់បានជោគជ័យជូនរដ្ឋបាលខេត្ត។លោកទ្រីមេងបានធ្វើការផ្តាំផ្ញើដល់លោក ជាយុទ្ធារុណដែលត្រូវចូលកាន់មុខតំណែងជាប្រធានមន្ទីរអភិវឌ្ឈន៍ជនបទខេត្តបន្ទាយមានជ័យជំនួសលោកម៉ៅសូដែលបានចូចលនិវត្តន៍ត្រូវ អនុវត្តន៍បន្តចូលរួមចំណែកកាត់បន្ថយភាព
ក្រីក្ររបស់ប្រជាពលរដ្ឋ និងធ្វើជាត្រីវិស័យសម្រាប់ការអភិវត្តភារកិច្ខរបស់មន្ទីរឲ្យបានទទួលជោគជ័យ។បន្តប្រពៃណីឲ្យកាន់តែល្អប្រសើរជាមួយស្ថាប័ណពាក់ព័ន្ធដើម្បីដឹកនាំគ្រប់គ្រងអង្គភាពឲ្យមានតំលាភាពនិងជឿទុកចិត្តបានត្រូវពង្រីងសាមគ្គីផ្ទៃក្នុងឲ្យកាន់តែល្អប្រសើរថែមទៀត៕



































