បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៧ខែឧសភាឆ្នាំ២០១៥នៅប្រាសាទបន្ទាយទ័ពនៅភូមិថ្នល់ដាច់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យលោកគោស៊ុំសារឿតអភិបាលខេត្តបន្ទាយមានជ័យមន្ត្រីរាជការជុំវិញអង្គភាពនិងមន្ទីរនិងប្រជាពលរដ្ឋជាច្រើននាក់បាននាំគ្នាមកធ្វើពិធី
បួងសួងសុំសេចក្តីសុខនិងសេចក្តីចំរើនដល់មន្ត្រីរាជការនិងមន្ទីរជុំវិញខេត្តព្រមទាំងប្រជាពលរដ្ឋទាំងអស់នៅទូទាំងខេត្តបន្ទាយមានជ័យយើងនេះ។លោកគោស៊ុំសារឿតបាននិយាយក្នុងពីធីបួងសួងនោះថាអស់រយះពេលកន្លងទៅថ្មីៗនេះក្នុងខេត្តបន្ទាយមានជ័យមានករណីមានប្រជាពលរដ្ឋជួបគ្រោះថ្នាក់ធម្មជាតិយា៉ងច្រើនដូចជាជួបគ្រោះខ្យល់កន្ត្រាក់ផ្ទះប្រជាពលរដ្ឋបាក់រលំអស់១៣០០ខ្នងនិងមានសាលារៀនវត្តអារាម និងមន្ទីរពេទ្យជាដើមជាពិសេសប្រជាពលរដ្ឋជួបប្រទះគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់ស្រាលនិងស្លាប់ជាបន្តបន្ទាប់ជាច្រើននាក់ទើបលោកអភិបាលខេត្តពិភាគ្សាជាមួយមន្ត្រីថ្នាក់ក្រោមមូលមតិគ្នាដើម្បីធ្វើពិធីសួងសុំសេចក្តីសុខនិងសេចក្តីចំរើននៅប្រាសាទបន្ទាយទ័ពដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យយើងនេះឲ្យបានជៀសផុតពីគ្រោះធម្មជាតិដោយខ្យល់កន្ត្រាក់ព្រមទាំងគ្រោះថ្នាក់ចរាចរណ៍បន្ថែមថែមទៀត។លោកគោស៊ុំសារឿតបាននិយាយបន្តទៀតថាប្រាសាទបន្ទាយទ័ពនេះស្ថាបនាឡើងដោយព្រះមហាក្សត្រខ្មែរព្រះបាទទី៧នាចុងសតវត្សទី១២និងដើមសតវត្សទី១៣ដែលជាព្រះមហាក្សត្សដ៏ល្បីល្បាញនៅក្នុងសម័យកាលប្រាសាទនោះមានដូជាប្រាសាទបាយ័នជាដើមជាដើម។លោកគោស៊ុំសារឿតបានបន្តេ ទៀតថាប្រាសាទ
បន្ទាយទ័ពនេះគេឧទ្ទិសថ្វាយលទ្ធិព្រះពុធសាសនានិកាយមហាយានហើយកាលពីសម័យនោះមានបដិមាករចំនួន៥ព្រះអង្គដែលមានបារមីពូកែសកសិទ្ធហើយដោយសាតែព្រះពុទ្ធរូបទាំង៥អង្គនេះល្បីខ្លាំងទើបបច្ចាមិត្តប៉ងលួចតែពួកបច្ចាមិត្តទាំងអស់នេះត្រូវវិនាសជាបន្តបន្ទាប់។លោកបានបន្តទៀតថាសព្វថ្ងៃនេះព្រះពុទ្ធទាំង៥ព្រះអង្គនោះត្រូវបានប្រជាពលរដ្ឋដង្ហែយកទៅតម្កល់ទុកនៅក្នុងវត្ត ១វត្តរលំជ្រៃ ២វត្តស្វាយចេក៣វត្តសមាធិផល៤វត្តពោធិអណ្តែតហៅវត្តកំព្រីងនិង៥វត្តសេនាប្រជុំពលភ្នៀត។បើតាមការស្រាវជ្រាវរបស់ប្រជាពលរដ្ឋចាស់ៗនៅទីនោះបាននិយាយថាព្រះពុទ្ធរូបទាំង៥អង្គនោះមានរិទ្ធបារមីខ្លាំងក្នុងការបន់ស្រន់ដូចជា រកសីុ និងចង់បានអ្វីគឺសមតាមប្រាថ្នាទើបលោកអភិបាលខេត្តគោស៊ុំសារឿតធ្វើពិធិបួងសួងនេះឡើងដើម្បីសុំសេចក្តីសុខនិងសេចក្តីចំរើនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យទាំងអស់។



































