កំពង់ឆ្នាំង៖ ឯកឧត្តម តូច ចាន់នី តំណាងដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានីហ៊ុន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៥ បាននាំយកអំណោយមួយចំនួនទៅចែកជូនគ្រួសារនិវត្តន៍ជន និងជនពិការជាអតីតយុទ្ធជនចំនួន៦០
គ្រួសារ ដល់លំនៅដ្ឋាននៅចំណុចក្តុលអភិវឌ្ឍន៍ ស្ថិតក្នុងភូមិតាំងឃ្លៃ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ។
នៅក្នុងពិធីនេះ ឯកឧត្តម តូច ចាននី អគ្គនាយកអគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាតំណាងដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានមានប្រសាសន៍ថា៖ដោយមានការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងជនពិការ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម សំហេង បុរស ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានៃក្រសួងសង្គមកិច្ច ថ្ងៃនេះក្រុមការងារបានចុះមកសួរសុខ
ទុកបងប្អូនគ្រួសារនិវត្តន៍ជន និងជនពិការនៅក្នុងចំណុចក្តុលអភិវឌ្ឍន៍ចំនួន៦០គ្រួសារ ដោយបាននាំមកនូវអំណោយមួយចំនួនចែកជូនផងដែរ។ក្នុងនោះរាជរដ្ឋាភិបាលយើង មិនភ្លេចទេចំពោះគុណបំណាច់របស់បងប្អូនអតីយុទ្ធជន និងជនពិការគ្រប់ប្រភេទ ដោយកន្លងមករាជរដ្ឋាភិបាលបានតំឡើងប្រាក់របបគោលនយោបាយ ដែលទាបបំផុតបានជាង៣០ម៉ឺនរៀល និងបានកំណត់យកថ្ងៃទី២១ ខែមិថុនា ជាទិវាអតីយុទ្ធជន និងជនពិការទូរទាំងប្រទេស។
ឯកឧត្តមបានបន្តថា៖អំណោយដែលផ្តល់ជូននៅពេលនេះមាន៖មុង១ កន្ទេល១ ក្រមា១ អង្ករ១ោគីឡូ ទឹកត្រី១យួរ ទឹកត្រី១យួរ ត្រីខ១យួរ ប៊ីចេង១កញ្ចប់ ស្ករស១គីឡូ និងប្រាក់៥ម៉ឺងរៀល ថ្វីត្បិតតែអំណោយនៅពេលនេះមិនបានច្រើនក៍ពិតមែន តែបងប្អូនអាចដោះទាល់បានមួយគ្រា ហើយសូមបងប្អូនខិតខំនាំក្រុមគ្រួសារបង្កបង្កើនផលលើដីភូមិ និងដីកសិកម្មដែលខាងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានប្រគល់ជូននេះកុំទុកដីអោយនៅទំនេរ ដើម្បីពង្រីកជីវភាពគ្រួសារកាត់បន្ថយភាពក្រីក្រ។
ក្រោយពីចែកអំណោយជូនបងប្អូនអតីតយុទ្ធជន និងជនពិការដែលរស់នៅអចិន្ត្រៃយ៍នៅក្នុងមូលដ្ឋានរួចមក ក្រុមការងារក៍បានយកអំណោយមួយចំនួនទៅចែកជូនបងប្អូនដែលរស់នៅតាមផ្ទះមួយចំនួនទៀតដោយផ្ទាល់ដែលធ្វើដំណើរមកទទួលអំណោយមិនរួច។
ខណៈនោះដែរបងប្អូនអតីតយុទ្ធជន និងជនពិការបានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជានៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាពិសេសដល់ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាដែលតែងគិតគូរដល់សុខទុក្ខដល់និវត្តន៍ជន និងជនពិការ ហើយក៍សំណូមពរដល់ក្រុមការងារ និងរាជរដ្ឋាភិបាលជួយជីកអណ្តូងទឹកដល់ពួកគាត់ផងដែរ ព្រោះថាទីនោះខ្វះខាតទឹកប្រើប្រាស់ និងស្រោចស្រពដំណាំផ្គត់ផ្គង់ជីវភាព៕





































