ស្ទឹងត្រែង៖ប្រជាពលរដ្ឋជិតមួយពាន់គ្រួសារ ទទួយបានបណ្ណ័កម្មសិទ្ធដីធ្លីស្របច្បាប់ ពីអាជ្ញាធរខេត្តស្ទឹងត្រែង ដែលជាយន្តការដោះស្រាយបាន នៅទំនាស់ដីធ្លីហើយបង្កលក្ខណៈ ងាយស្រួលដល់ពួកគាត់ប្រកបរបកសិកម្មជាលក្ខណៈគ្រួសារ ចិញ្ចឹមជីវិតក្នុងការរស់ដោយ
ស្របច្បាប់ ។ក្នុងពិធីចែកបណ្ណ័កម្មសិទ្ធដីធ្លី នៅភូមិវាលព្រីងសង្កាត់សាមគ្គីក្រុង ខេត្តស្ទឹងត្រែងថ្ងៃទី១៨ ឧសភា ឆ្នាំ ២០១៥ លោកស៊ីន អូនតំណាងប្រជាពលរដ្ឋមកទទួលបណ្ណ័កម្មសិទ្ធ បានលើកឡើងថា ៖ នេះជាការយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋ ដោយមិនរើសអើងមិនថាមានឬក្រ គឺទទួលបានបណ្ណ័កម្មសិទ្ធកាន់កាប់ដីធ្លីដូចគ្នា ហើយក៏មិនមានបង់ប្រាក់អ្វីខុសពីគោលនយោបាយរបស់រាជរដ្ឋាភិបាលដែរ ។
លោកបញ្ជាក់ថាៈ បងប្អូនប្រជាពលរដ្ឋបានសំដែងការសាទរណាស់ ពេលបានទទួលបណ្ណ័នេះ ព្រោះវាជួយបានគ្រប់បែបយ៉ាង សំរាប់ទ្រទ្រង់ដល់ជីវភាពរស់នៅ ហើយកូនចៅជំនាន់ក្រោយ ក៏មានអនាគតល្អខ្ញុំអគុណហើយ បានធ្វើបណ្ណ័ហ្នឹងម៉ូដើម្បីឲ្យប្រជាពលរដ្ឋ មិនថាគេមិនថាខ្ញុំអាចដោះស្រាយបាន និងបញ្ហាដែលខ្វះខាតអីទៅរកធានាគារអីរកបាន ហើយម្យ៉ាងទៀតវាអាចមានលំនឹង អាចរស់នៅដីហ្នឹងបានស្រួលមុនមានរុះរើអី មានដុតមានដេញអញ្ចឹងណា ឥឡូវនេះអត់មានទេជៀសវាងបានច្រើន បានផ្តល់កាលណាមានប្លង់អីអញ្ចឹងទៅយើងអាចដីហ្នឹងយើងផ្ទេរផ្ទូវាស្រួល ហើយម្យ៉ាងទៀតអាចថាយើងខ្វះខាត កូនចៅទៅអនាគតទៅវាអាចមានលំនឹងក្នុងខ្លួនដែរ ។
លោក កុល សំអុល អភិបាលខេត្តមានប្រសាសន៍ថាៈ អាជ្ញាធរចង់ឲ្យការរស់នៅរបស់ប្រជាពលរដ្ឋមានបណ្ណ័កម្មសិទ្ធត្រឹមត្រូវនេះ ចៀសវាងកុំឲ្យមានជម្លោះដីធ្លី ហើយជាងនេះទៀត អាជ្ញាធរក៏ស្រួលក្នុងការដឹងនាំគ្រប់គ្រង បាននូវការទន្ទ្រានយកដីដោយខុសច្បាប់នៅតាមមូលដ្ឋាន ។
លោកអភិបាលខេត្តមានប្រសាសន៍ថា ៖ បងប្អូនប្រជាពលរដ្ឋទទួលបានបណ្ណ័កម្មសិទ្ធស្រប់ច្បាប់ពីរាជរដ្ឋាភិបាលហើយ ត្រូវថែរក្សាឲ្យបានគង់វង្ស ជៀសវាងកុំយកទៅប្រើប្រាស់ខុសគោលដៅ នាំឲ្យបាត់បង់កេរ្តិ៍មរត្តករបស់ខ្លួន អញ្ជឹងបណ្ណ័នេះ ហើយខ្ញុំបានជំរាបជូនថា៖កុំឲ្យយកដីនេះទៅលក់ សុំឲ្យយកដីនេះទៅកែច្នៃក្នុងប្រភេទបង្កបង្កើនផល ឬក៍ធ្វើផលិតកម្មអីផ្សេងៗ អានេះវាជាការផលិតទ្រព្យធន ហើយជាប្រភពនៃការផលិតទ្រព្យធន បណ្ឌ័នេះសំរាប់ផ្គត់ផ្គង់គ្រួសារហ្នឹងសង្គម។ លោកលីឧសភាប្រធានមន្ទីររៀបចំដែនដីនគររូបនីយ៏កម្មនិងសំណង់ខេត្តបានបញ្ជាក់ថាៈ នេះជាលើកទី៨ហើយដែលអាជ្ញាធរខេត្តស្ទឹងត្រែង បានផ្តល់បណ្ណ័កម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋ គិតសរុបមកដល់ លើកនេះ ចេញបណ្ណ័កម្មសិទ្ធបាន៩.៨៥៩ក្បាល់ដីនិងជូនបណ្ណ័កម្មសិទ្ធដល់ដៃប្រជាពលរដ្ឋបានចំនួន៨.៥០៣ក្បាល់ដីហើយមន្ទីរកំពុងបំពេញសកម្មភាពរៀបចំវាស់វែងដីធ្លី និងបន្តចេញបណ្ណ័កម្មសិទ្ធជូនប្រជាបលរដ្ឋនៅឃុំសង្កាត់ផ្សេងៗទៀតនៅក្នុងខេត្តស្ទឹងត្រែង៕



































