សៀមរាប៖ លោកគុញ ហ៊តមេឃុំខ្វាវ បានលើកនៅក្នុងអង្គរប្រជុំគណៈបញ្ជាការឯកភាព ស្តីពីកិច្ចសហការរវាងកងកម្លាំងនៅក្នុងមូលដ្ឋាន ដើម្បីបញ្ជាសនូវគ្រោះថ្នាក់ចរាចរណ៍ ដោយសំណូមពរឲ្យ អ្នកបើកបរ ដឹកទំនិញ និង ក្រុមហ៊ុនដឹកថ្ម ជួយបន្ថយល្បឿន និងបាញ់ទឹកស្រោចថ្នល់ ដើម្បីសុខភាពប្រជាពលរដ្ឋ និងសុវត្តិភាពអាយុ ជីវិតរបស់ប្រជាពលរដ្ឋ និងសូម
ឲ្យសមត្ថកិច្ចជំនាញកងកម្លាំងមានការអធ្យាស្រ័យលើកលែង ការយកលុយ ដល់ប្រជាពលរដ្ឋដែលដឹកឈើបន្តិចបន្តួចសម្រាប់សាងសង់លំនៅដ្ឋាន និងសូមឲ្យជំនាញមានចំណាត់ការ ទប់ស្កាត់ និងបង្ក្រាបឈ្មួញដែលរកស៊ីដឹកឈើដោយគ្មានច្បាប់ ព្រមទាំងចាត់វិធានការ ការពារបង្ក្រាបជន ល្មើសរុករាន្ទកាប់ឆ្ការ ដីព្រៃរបស់រដ្ឋយកមកធ្វើជាកម្មសិទ្ធ ជាពិសេសត្រូវទប់ស្កាត់អោយបាន នូវការអាឈើ ដោយគ្មានច្បាប់អនុញ្ញាតិ និងធ្វើឡធ្យូងក្នុងដែនព្រៃសហគមន៏ភ្នុំបាឡាំង។
លោកវរះសេនីយ៏ទោ. ហង្ស វិចិត្រ លោកបានលើកឡើងនៅក្នុងពិធីប្រជុំគណៈបញ្ជាការឯកភាពឃុំ កាលពីថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៥ ថា ក្នុងស្រុកជីក្រែងយើងមាន១២ឃុំ តែមានតែពីរឃុំទេដែលមានបញ្ហាប្រឈមជាងគេគឺឃុំអណ្លង់សំណរ នឹង ឃុំខ្វាវ ដែលមានធនធានធម្មជាតិព្រៃឈើ ឃុំអណ្លង់សំណរមានធនធានធម្មជាតិមច្ឆាជាតិ និងសូមឲ្យគ្រប់កងកម្លាំង អាជ្ញាធរ ប្រជាពលរដ្ឋ រួមគ្នាការពារ សម្បត្តិរដ្ឋទាំងនេះ ដោយមិនចាំបាច់តែសមត្ថកិច្ចនោះទេ ប្រជាពលរដ្ឋក៏ មានសិទ្ធិក្នុងការចាប់ឃាត់ បញ្ជូនឲ្យសមត្ថកិច្ចដែរ ឲ្យតែជនណាចូលរុករាន្ទដីព្រៃដោយខុសច្បាប់ កាប់ឆ្ការ ដុតបំផ្លាញព្រៃ ព្រោះជាសម្បត្តិ របស់បងប្អូនទាំងអស់គ្នា ហើយត្រូវរាយការណ៍ជូនសមត្ថកិច្ចជាបន្ទាន់ ដើម្បីឲ្យមានចំណាត់ការ តាមផ្លូវច្បាប់ តែបងប្អូនប្រជាពលរដ្ឋ មិនអាចឃាត់សកម្មភាពបទល្មើសដើម្បីទារលាភស្ការៈនោះទេ ។
លោកវរះសេនីយ៏ទោ. ហង្ស វិចិត្រ បានកោតសរសើរដល់អ្នកសារពត៌មាន ដែលជាដៃគូល្អ ក្នុងការទំនាក់ទំនងពត៌មានមួយចំនួនដល់សមត្ថកិច្ច នៅតាមមូលដ្ឋានក្នុងការទប់ស្កាត់និងបង្ក្រាបបានទាន់ពេលវេលា និងសំណូមឲ្យមានការចូលរួមគោរពនូវគោលនយោបាយភូមិ ឃុំ មានសុវត្តិភាពទាំង៩ចំនុច ផ្តល់ពត៌មានមក សមត្ថកិច្ចជាបន្ទាន់ករណីជួបហេតុការមិនប្រកតី ឬជនសង្ស័យ និងរាយកាណ៍ពីសកម្មភាពការជួញដូរគ្រឿង ញៀននៅក្នុងមូលដ្ឋា ។
ដោយ ព្រុំ សុខា និង អឿន រុន




































