ព្រះវិហារ៖នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៤ ឯកឧត្តម អ៊ុំ ម៉ារ៉ា ប្រធានគណៈកម្មាធិការគណៈបក្សប្រជាជនខេត្តព្រះវិហារ និងលោក សំ លាងទ្រី អនុប្រធានក្រុមការងារបក្សចុះជួយស្រុកឆែប នឹងជាប្រធានក្រុមកាងារបក្សចុះពង្រឹងឃុំសង្កែពីរ បានអញ្ជើញចុះសាកសួរសុខទុក្ខសំណេះសំណាល ពាំនាំអំណោយម៉ូតូចំនួន០៤គ្រឿង និងពិសាបាយសាមគ្គីជាមួយសមាជិកសមាជិការគណៈបក្សប្រជាជនមកពី៣ភូមិ ក្នុងឃុំសង្កែពីរ និងលេងល្បែងប្រជាប្រិយមានវិញ្ញាសារ ប្រកួតផឹកស្រាបៀរអង្គរ បូមទឹកដាក់ដប លោតបាវ វាយក្អម និងរាំលេងកំសាន្ត ល្បែងទាំងអស់នេះប្រជាជននៅតំបន់នោះមិនធ្លាប់លេងកំសាន្តទេ ដោយពុំមានអ្នកនាំលេង ។
លោក សំ លាងទ្រី បានឡើងរាយការណ៍សង្ខេបអំពីសមត្ថផលនានាដែលរូបលោកនិងក្រុមការងារបានកសាងជូនជាចំណងដៃសំរាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំសង្កែពីរ ក្នុងនោះបានធ្វើផ្លូវលំមានចំងាយ៤០០០ម៉ែត្រ ស្ពានដែកសសរឈើ១កន្លែង មានប្រវែង៧០ម៉ែត្រ នៅពេលខ្លីខាងមុខនេះក្រុមការងារបានរៀបចំធ្វើស្ពានដែកសសរឈើ១កន្លែងទៀត មានប្រវែងជាង១០០ម៉ែត្រ សាងសង់សាលាឆទានមានទំហំ៨ម៉ែត្រគុណ៨ម៉ែត្រ សង់អំពីឈើសំរាប់ឲ្យប្រជាពលរដ្ឋធ្វើបុណ្យទាន ទិញដី និងចាក់ដីបំពេញ ធ្វើទីស្នាក់ការថ្មីរបស់គណៈបក្សប្រជាជនឃុំសង្កែពីរ ការកសាងសមត្ថផលជាច្រើនខាងលើនេះ ក៍ដោយសារមានការគាំទ្រ និងលើទឹកចិត្តពីសំណាក់ឯកឧត្តម អ៊ុំ ម៉ារ៉ា ផងដែរ ។
លោក សំ លាងទ្រី បានបន្តថាៈ សមត្ថផលនានាទាំងអស់ខាងលើនេះមិនមែនសំរាប់តែសមាជិកសមាជិការគណៈបក្សប្រជាជនទេ គឺសំរាប់ប្រជាជនទូទៅនៅក្នុងស្រុកឆែប ក៍ដូចប្រជាពលរដ្ឋទាំងអស់នៅក្នុងឃុំសង្កែពីរទាំងមូល ។ លោក សំ លាងទ្រ បានបញ្ជាក់ថាៈ ថ្ងៃនេះក្រុមការងារបានរៀបចំពិធីនេះឡើងដើម្បីចង់ដឹងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្នុងពេលចូលឆ្នាំប្រពៃណីជាតិរបស់យើងនាពេលខាងមុខ លោក សំ លាងទ្រី បានបន្តឲ្យដឹងទៀតថាៈ ដ៍រាបណានៅមានគណៈបក្សប្រជាជន នៅមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ដឹកនាំប្រទេសដរាបនោះនៅតែមានរូបលោកដឹកនាំក្រុមការងារចុះមកជួយអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធនានាជូនបងប្អូនបន្តទៀត ថ្ងៃនេះបាននាំមកនូវអំណោយម៉ូតូចំនួន៤គ្រឿងផ្តល់ជូនស្នាក់ការភូមិសំបូរ ១គ្រឿង ភូមិជោគជ័យ ១គ្រឿង ភូមិកាឡោត ១គ្រឿង និងទីស្នាក់ការគណៈបក្សប្រជាជនឃុំសង្កែពីរ ១គ្រឿង រួមទាំងផ្លាកលេខ និងប័ណ្ណបើកបរ ។ ឯកឧត្តម អ៊ុំ ម៉ារ៉ា បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងថ្លែងអំណរគុណ កោតសរសើរដល់លោក សំ លាងទ្រី នឹងក្រុមការងារ ដែលបានចំណាយធនធានផ្ទាល់ខ្លួនយ៉ាងច្រើន
សំរាប់ការកសាងរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍មូលដ្ឋាន នូវហេដ្ឋារចនាសម្ព័ន្ធសំរាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ឯកឧត្តម បានបន្តថាៈ សម្តេចតេជោ និងសម្តេចគិតិព្រឹទ្ធបណ្ឌិត ដែលជាប្រមុខដឹកនាំដ៍ឈ្លាសវៃតែងតែបានគិតគូរនូវភាពសុខសាន្តរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ទោះបីបងប្អូនប្រជាពលរដ្ឋនៅក្នុងបក្សណាក៍ដោយមិនរើសអើង មិនប្រកាន់និនា្នការនយោបាយ និងពណ៍សម្បុរឡើយ នៅក្នុងពិធីនោះឯកឧត្តម អ៊ុំ ម៉ារ៉ា រួមទាំងគណៈប្រតិភូអមដំណើរបានចូលរួមទទួលទានបាយសាមគ្គី និងរាំលេងកំសាន្តជាមួយបងប្អូនប្រជាពលរដ្ឋផងដែរ ៕ ដោយ ឈឿង ចាន់