ក្រោមប្រធានបទ “កម្លាំងមនុស្សធម៌ គោលការណ៍ គ្រឹះក្នុងសកម្មភាព” ដោយប្រមូលបានថវិការបឋមសរុបចំនួនជាង១០ម៉ឺនដុល្លារ។លោកស្រី ឯក សុវណ្ណភារ: អភិបាលរងនិងជាប្រធានគណះកម្មាធិកាសាខាកាកបាទក្រហមខេត្ត បានធ្វើបទបង្ហាញអំពីសភាពការណ៍ និង
សកម្មភាពរបស់កាកបាទក្រហមខេត្តនេះដែលកន្លងមកបានបំពេញភារកិច្ចក្នុងការចូលរួមកម្លាំងមនុស្សធម៌ជួយដល់សង្គមបានដ៏ច្រើន នៅក្នុងខេត្តឧត្តរមានជ័យ ។នៅក្នុងពិធីអបអរសាទរខួបទី ១៥២ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ២០១៥ ក្រោមប្រធានបទ “កម្លាំងមនុស្សធម៌ គោលការណ៍គ្រឹះក្នុងសកម្មភាព” នេះ សប្បុរសជនរួមមាន លោកគន់ គីម ឧបត្ថម្ភថវិកា៥០០០ពាន់ដុល្លារ លោក ស ថាវី អភិបាល ខេត្តឧត្តរមានជ័យ៤៥០០ដុល្លារ ក្នុងនោះក៏មានលោកឧកញ្ញា លឹម ហេង ក៏បានបរិច្ចាគនូវថវិកាចំនួន២៥០០០ដុល្លា ឧកញ្ញា លី យ៉ុងផាត់ ចំនួន២០០០០ដុល្លា និងថវិកាសរុបទាំងអស់ប្រមូលបានបឋមចំនួនជាង១០ម៉ឺនដុល្លារ ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ ។លោកនាយឧត្តមសេនីយ៍គន់ គីម អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជានាយសេនាធិការចម្រុះបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន
សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បុគ្គលិក បណ្តាញអ្នកស្ម័គ្រចិត្ត ក្រុមយុវជន កាកបាទក្រហមកម្ពុជា ព្រមទាំងសប្បុរសជនជាតិ អង្គការជាតិ អន្តរជាតិទាំងអស់ ដែលបានផ្តល់ការគាំទ្រដ៏មុះមុត និងសហប្រតិបត្តិការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីរួមចំណែកអនុវត្តសកម្មភាពមនុស្សធម៌ ក្នុងក្របខ័ណ្ឌ នៃផែនការយុទ្ធសាស្ត្ររយៈពេល វែង ២០១១-២០២០ របស់កាកបាទក្រហមកម្ពុជារហូតសម្រេច បាននូវសមិទ្ធផលជាច្រើន ក្នុងការបំពេញបេសកកម្មជាប្រវត្តិសាស្ត្ររបស់ខ្លួនជូនជាតិ និងប្រជាជនរួមចំណែកដ៏ប្រសើរដល់ ការអភិវឌ្ឍសង្គមជាតិការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងការការពារគុណ តម្លៃមនុស្សធម៌ ចំពោះមនុស្សជាតិទាំងមូល៕




































