សៀមរាប : បើទោះបីជាស្ថានភាពនៃការ ការពារថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់សង្គមនៅក្នុងក្រុងសៀមរាបដែលជាតំបន់ទេសចរណ៍ប្រកបដោយសុវត្ថិភាពល្អយ៉ាងណាក៏ដោយក៏ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ពិសេសគឺកងកម្លាំងប្រដាប់អាវុធនៅក្នុងក្រុងសៀមរាបក៏មិនដែលព្រងើយកន្តើយក្នុងការបំពេញនូវតួនាទីភារះកិច្ចស្នូលរបស់ខ្លួនឡើយ។ដោយឡែកចំពោះការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពវិញនោះនគរបាលជំនាញដែលមានការពាក់ព័ន្ធចំណុះស្នងការដ្ឋានគរបាលខេត្តសៀមរាបដោយអនុវត្តជាប្រចាំតាមការយកចិត្តទុកខ្ពស់ពីសំណាក់ ឯ.ឩ ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបនិងជាប្រធានគណះបញ្ជាការឯកភាពខេត្តក៏ដូចជាលោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្ត
សៀមរាបផងនោះ។ជាក់ស្តែងនៅរសៀលថ្ងៃទី១៨ខែឩសភាឆ្នាំ២០១៥នេះការិយាល័យអន្តោប្រវេសន៍ នៃ ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានសហការហ៍ជាមួយអធិការដ្ឋាននគរបាលក្រុងសៀមរាប បានរៀបចំបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ ធានាសន្តិសុខ សុវត្ថិភាពជូនវិនិយោគិន និង អ្នកទេសចរណ៍បរទេស ក្នុងក្រុងសៀមរាប ។ និងធ្វើការផ្សព្វផ្សាយនូវការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពដែលមានលក្ខណះសម្បត្តិទាំង៩យ៉ាងក្រោមវត្តមានលោក ហ៊ុន សម្បត្តិ នាយករដ្ឋបាលសាលាក្រុងសៀមរាប លោកវរសេនីយ៍ទោ ជា គឹមសាន នាយការិយាល័យអន្តោប្រវេសន៍ នៃ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកវរសេនីយ៍ទោ ទិត្យ ណារ៉ុង អធិការនគរបាលក្រុងសៀមរាប និងមានការចូលរួមពីសំណាក់ក្រុមការងារនគរបាលជំនាញពាក់ព័ន្ឋចំណុះស្នងការដ្ឋាននគរបាលខេត្ត
សៀមរាបនិង អស់លោក លោកស្រី តំណាងមន្ទីរអង្គភាពស្ថាប័នពាក់ព័ន្ធវិនិយោគិនក្នុងក្រុងសៀមរាបនិងអាជា្ញធរមូលដ្ឋាន ជាច្រើននាក់ទៀតបានចូលរួមផងដែរ។ ដោយសមាសភាពគណះអធិបតីទាំងបានមានប្រសាសន៍ក្នុងកិច្ចប្រជុំថាយើងបានរៀបចំបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ ធានាសន្តិសុខ សុវត្ថិភាពជូនវិនិយោគិន និង អ្នកទេសចរណ៍បរទេស ក្នុងក្រុងសៀមរាប ។ និងធ្វើការផ្សព្វផ្សាយនូវការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពដែលមានលក្ខណះសម្បត្តិទាំង៩យ៉ាងនេះឡើងគឺក្នុងបំណងដើម្បីឲ្យបងប្អូនទាំងអស់បានយល់ដឹងកាន់តែច្បាស់ដើម្បីយើងរួមគ្នាពិភាក្សារកគន្លឹះល្អៗយកទៅអនុវត្តបន្តក្នុងការបង្ការទប់ស្កាត់និងធ្វើការបង្ក្រាបឲ្យបានទាន់ពេលវេលានៅរាល់បទល្មើសដើម្បីយើងធានាបាននូវការកាត់បន្ថយបទល្មើសគ្រប់ប្រភេទដែលនៅសេសសល់បន្តិបន្តួចអោយអស់ពីភូមិឃុំរបស់យើងក៏ដូចជាដើម្បីយើងធានាអោយបាននូវសុវត្ថិភាពជូនវិនិយោគិន និង អ្នកទេសចរណ៍បរទេស ក្នុងក្រុងសៀមរាប អោយកាន់តែមានសុវត្ថិភាពថ្វេរដង ៕
ដោយ លោកព្រិន្ទបាលទោ ខេង ខេមរា




































