Arda Turan ​អាច​អវត្តមាន​សម្រាប់​ការប្រកួត​ជាមួយ Barcelona ​នៅ​យប់​នេះ​

​ក្លិប Atletico Madrid ​អាច​នឹង​បាត់បង់​កីឡាករ Arda Turan ​សម្រាប់​ការប្រកួត Champions League ​វគ្គ​ ៨ ​ក្រុម​ចុង​ក្រោយ​ជើង​ទី​ ២ ​ជាមួយ​ក្លិប Barcelona ​នៅ​ទឹកដី Vicente Calderon  នៅ​យប់​ថ្ងៃ​ពុធ​នេះ​ ​។​

​កីឡាករ​សញ្ជាតិ​ទួរគី​រូបនេះ​បាន​អវត្តមាន​ក្នុង​ការប្រកួត​ដែល Atletico Madrid ​យកឈ្នះ Villarreal ១-០ ​កាលពី​ចុង​សប្តាហ៍​ដោយ​សា​តែ​បញ្ហា​ផ្ទាល់ខ្លួន​។​
Turan ​ក៏​មិន​មាន​វត្តមាន​ក្នុងការ​វឹក​ហាត់​កាលពី​ថ្ងៃ​ចន្ទ​ផងដែរ​ជា​ហេតុ​ធ្វើឲ្យ​មជ្ឈដ្ឋាន​មួយចំនួន​បាន​លើកឡើ​ង​ថា​ ​រូប​គេ​អាច​នឹង​ត្រូវ​អវត្តមាន​សម្រាប់​ការប្រកួត​យប់​នេះ​ជាមួយនឹង​កីឡាករ Diego Costa ​ផងដែរ​ ​។​
​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ​ ​កីឡាករ​ម្នាក់ទៀត​គឺ Raul Garcia ​អាច​ចូល​លេង​បាន​វិញ​ហើយ ហើយ​ពេល​ខកខាន​ការប្រកួត​កាលពី​សប្តាហ៍​មុន​ដោយសា​តែ​ជាប់​បម្រាម​ពិន័យ​ ​។​
​គួរ​រម្លឹក​ឡើងវិញ​ថា​ ​ការប្រកួត​ជើង​ទី​១​រវាង Atletico Madrid ​និង Barcelona ​កាលពី សប្តាហ៍​មុន​នៅ​ទឹកដី Camp Nou ​គឺ​ក្រុម​ទាំង​ពីរ​បញ្ចប់​ដោយ​លទ្ធផល​ស្មើគ្នា​ ១-១ ៕

ARDA TURAN SOZUNU TUTTU