កំពង់ធំ.ឯកឧត្តម សុខ លូ អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញចូលរួមក្នុងពិធីសូទ្រមន្តបាងស្គូល រំលឹកដល់វិញ្ញាណក្ខ័ន្ធប្រជាជាតិខ្មែរដែលបានស្លាប់បាត់បង់ជីវិតនាសម័យ៣ឆ្នាំ៨ ខែ ២០ថ្ងៃ ដែលប្រជាជាតិខ្មែររស់ នៅក្នុងគុកអត់ជញ្ជាំង ក្រោមទារុណកម្មដ៏សាហាវយង់ឃ្នង នៃរបបផ្តាច់ការប៉ុលពត បានបន្សល់នូវការឈឺចាប់ និងព្រាត់ប្រាស់ក្រុមគ្រួសារ និងជាការចងចាំមិនភ្លេចរបស់ប្រជាជនខែ្មរ ទើបបាន ប្រារព្វពិធីនៅថ្ងៃទី២០ ខែឧសភា ជារៀងរាល់ឆ្នាំ។
លោកស្រី. ជិម គន្ធា.បានសម្តែងនូវទឹកមុខក្រៀមក្រំ ចំពោះហេតុការណ៍ និងសកម្មភាពការកាប់សំលាប់ពូជសាសន៍ឯង បង្ខំឲ្យក្មេងកាន់អាវុធកាប់សំលាប់ឪពុកម្តាយរបស់ខ្លួនរឯង ក្នុងហេតុការដ៏រន្ធត់នេះ មិនអាចបំភ្លេចនិងចងចាំជានិច្ច នូវទង្វើដ៏ព្រៃផ្សៃ បានធ្វើឲ្យប្រជាពលរដ្ឋស្លូតត្រង់ស្លាប់ ជាង៣លាននាក់ និងបាន ធ្វើទីក្រុងក្លាយជាទីស្ងាត់គ្មានមនុស្សនៅ វត្តអារាមត្រូវបានយកធ្វើជា កន្លែងស្លថ្នាំ ចិញ្ចឹមសត្វ និងធ្វើឃ្លាំង លុបបំបាត់ចោលនូវ ប្រពៃណីសាសនា ព្រះសង្ឃត្រូវបានចាប់សឹក ប្រជាជនរស់នៅយ៉ាងសែនលំបាកើវេទនា។
ឯកឧត្តម សុខ លូ អភិបាលរងខេត្តកំពង់ធំ ប្រធានក្រុមការងារចុះជួយ ស្រុកសណ្តាន់ បានមានប្រសាសន៍ថា ណែនាំឲ្យបងប្អូននប្រជាពលរដ្ឋ គោរពនូវព្រះសាសនា រស់នៅក្នុងសង្គមមានសិល្ប៍ មានធម្មមេត្តា រស់នៅដោយមានការអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ទើបសង្គមបានសុខ តែកាលណាពុំមានការយោគយល់គ្នា និងពុំគោរពនូវព្រះពុទ្ធសាសនានោះ គឺប្រទេសយើងធ្លាប់បានឆ្លងកាត់រួចមកហើយ ខ្មែរយើង គឺចម្លែក ជាងគេគឺសំលាប់ជនជាតិឯង រីឯជនជាតិដ៏ទៃគឺ សំលាប់តែជនជាតិគេដ៏មកឈ្លានពាន.ប្រជាជនខ្មែរលើកដៃអង្វរឲ្យមានការ ជួយសង្គ្រោះពីសំណាក់ខាងណាក៏មិនភ្លេចគុណដែរ ដោយគុណបំណាច់របស់គណៈបក្ស
ប្រជាជនកម្ពុជា បានទៅពឹងវៀតណាមមកជួយរំដោះជាតិ ដោយចលនាតស៊ូ បង្កើតជាទ័ពរណះសេរ្ស ២ធ្នូរ និងស្នើរសុំ ឲ្យកងទ័ពវៀតណាមមកជួយរំដោះ ប្រទេសជាតិដែលកំពុង តែរស់នៅក្នុងឋានរគ រហូតមកដល់ ពេលនេះ ប្រជាពលរដ្ឋបានសុខ គ្មានអ្នកណាមួយអាចធ្វើត្រូវទាំងអស់នោះទេ ហើយក៏មិនមានអ្នកណាដែលមិនចេះខុសនោះទេ ដូច្នេះចាប់តាំងពីថ្ងៃនេះទៅ គឺត្រូវបានឈប់លឺ ការជេរតិដៀលគ្នាទៅវិញទៅមកទៀតហើយ ជាចុងក្រោយឯកឧត្តម បានជួយទឹកសុទ្ធ ៥កេស ទឹកក្រូច ៥កេស បច្ឆ័យសាងសង២០០ដុល្លា និងបច្ច័យប្រគេនព្រះសង្ឃ ២២ម៉ឺនរៀល ។
ដោយ ប៊ុន រដ្ឋា



































