ស្ទឹងត្រែង៖ប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែងរងគ្រោះដោយខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី១៩ខែឧសភាឆ្នាំ២០១៥នេះ ត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយទៅចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន១៧គ្រួសារ នៅក្នុងស្រុកសៀមប៉ាង។
ក្នុងពិធីនាំយកអំណោយផ្តល់ជូន គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់នាព្រឹកថ្ងៃទី២០ខែឧសភាឆ្នាំ២០១៥ ដឹកនាំដោយលោកកុល សំអុល អភិបាលខេត្តស្ទឹងត្រែង អភិបាលស្រុកសៀមប៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមនិងមន្ត្រីថ្នាក់ដឹកនាំជាច្រើនទៀត បាននាំយកអំណោយកាកបាតក្រហមកម្ពុជា ក្នុងមួយគ្រួសាទទួលបានអង្ករ២៥គីឡូក្រាម កន្ទេល១ សារ៉ុង១ តង់១ គ្រឿងឧភោគបរិភោមួយចំនួនរួម និងថវិកាចំនួន៥ម៉ឺនរៀលផងដែរ។
លោកសរ សុផលអភិបាលរងស្រុកសៀមប៉ាងបានបញ្ជាក់ថា៖ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នោះមានចំនួន១៧គ្រួសារ ក្នុងនោះនៅក្នុងភូមិបានមួង ឃុំសេកុងចំនួន១៤គ្រួសារ និងនៅភូមិផាបាំងចំនួន៣គ្រួសារនិងសាលារៀនក្នុងភូមិបានមួងត្រូវបានរន្ទះបាញ់រងការខូចខាតសម្ភារៈមួយចំនួន តែមិនបណ្តាលរងគ្រោះដល់ប្រជាពលរដ្ឋនោះទេ។ហើយប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ បានធ្វើអោយផ្ទះរងការខូចខាតក្នុងនោះ មានផ្ទះខ្លះដួលរលំរាបដល់ដី និងខ្លះទៀតប៉ើងដំបូល របើជញ្ជាំង ព្រមទាំងខូចខាតទ្រព្យសម្បត្តិមួយចំនួនផងដែរ។លោកមកុល សំអុល អភិបាលខេត្តមានប្រសាសន៍ចាត់ទុកថា នេះជាកាយវិការប្រកប ដោយទឹកចិត្តមនុស្សធម៌មាន គុណប្រយោជន៏យ៉ាងធំធេង ដឹងសុខទុកដល់ប្រជាពលរដ្ឋ នៅចំពោះមុខដែលកំពុងជួបការលំបាករងគ្រោះដោយខ្យល់កន្ត្រាក់។ជាពិសេសបានរួមចំណែក ជាមួយរាជរដ្ឋាភិបាល និងអនុវត្តបាននូវ គោលនយោបាយ និងលក្ខណៈទាំងប្រាំបីចំណុច របស់សាខាកាកបាទក្រហមកម្ពុជា ជួយប្រជាពលរដ្ឋក្នុងពេលមានគ្រោះអាសន្ន ដោយមិនរើសអើង ពេលមានទុកលំបាក សម្តេច និងលោកជំទាវ តែងតែគិតគូជានិច្ចចំពោះសុខទុក្ខបងប្អូន ប្រជាពលរដ្ឋដោយមិនរើសអើង ប្រកាន់វណ្ណៈពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ។
លោកអភិបាលខេត្តមានប្រសាសន៍ទៀតថាៈសកម្មភាពមនុស្សធ៌មនេះគឺជាសិល្បៈចែករំលែក របស់ថ្នាក់ដឹកនាំគណៈបក្សប្រជាជនកម្ពុជា ដែលជាកិច្ចកាល មិនទុកឲ្យបងប្អូន ប្រជាពលរដ្ឋយើងណាម្នាក់ស្លាប់ដោយសារជួបការលំបាក និងអត់បាយនោះទេលោកនិងបន្តប្រពៃណីជួយរំ លែកទុក្ខលំបាកដល់ប្រជាពលរដ្ឋយើងទៅមុខទៀតដោយមិនមានការកំណត់ ចំពោះប្រជាពលរដ្ឋ ដែលជួបប្រទះគ្រោះធម្មជាតិនៅពេលនេះ។
លោកអភិបាលខេត្តបានធ្វើការផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះសាមគ្គីគ្នា ត្រូថែរក្សាសុខភាព ត្រូវខិតខំដាំដំណាំ បង្កបង្កើនផល និងចូលរួមអនុវត្ត ភូមិឃុំមានសុវត្តិភាព ក្នុងនោះត្រូវនាំគ្នាគោរពច្បាប់ចរាចរណ៍ មិនលេងល្បែងស៊ីសង អំពើហឹង្សាក្នុងគ្រួសារ កុំសេបគ្រឿងស្រវឹង កុំជួញដូរគ្រឿងញៀន និងកុំរកស៊ីខុសច្បាប់៕





































