ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី២០ខែឧសភាឆ្នាំ២០១៥នៅក្នុងបវិវេនវត្តសុភមង្គល មានមន្ត្រីរាជការ អង្គភាព និងមន្ទីរជុំវិញខេត្ត ព្រះសង្ឃ ព្រមទាំងប្រជាពលរដ្ឋជាច្រើនរយនាក់បាននាំគ្នាធ្វើទិវាចងកំហឹងប្រជាពលរដ្ឋរាប់លាននាក់ដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៍ក្រោមរបបប្រល័យពូជសាសន៍ប៉ុលពលអៀងសារី។ពិធីនេះមានការចូលរួមលោកគោស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យ លោកអ៊ុងអឿនប្រធានក្រុមប្រឹក្សាខេត្ត មន្ត្រីអង្គភាព ប្រធានមន្ទីរ ព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើនរយនាក់បានចូលរួមក្នុងទិវាចងកំហឹងនេះដែរ។លោកអ៊ុងអឿនបានមានប្រសាសន៍ក្នុងទិវាចងកំហឹងថាថ្ងៃទី២០ខែឧសភានេះបានចាទុកក្នុងប្រវត្តិសាស្ត្រសំរាប់ប្រជាជាតិនិងប្រជាជនកម្ពុជាដ៏អភ័ពព្រោះថ្ងៃនេះគឺជាថ្ងៃដែលអង្ការអប្រិយ៍ ប៉ុលពលបានសំរេចដាក់ចេញនូវនយោបាយប្រល័យពូជសាសន៍ខ្លួនឯង។លោកបាននិយាយបន្តទៀតថាជាក់ស្តែងភសត្តុតាងនៃរណ្តៅសពនិងរណ្តៅអដ្ឋិធាតុមួយចំនួនបានប្រមូលផ្តុំបាននៅរាយបាយនៅគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជាមិនថានៅទីក្រុងនិងទីជនបទ ព្រៃភ្នំ ក្រំថ្ម
ដែលរហូតមកដល់ពេលនេះនៅមិនទាន់បានធ្វើការស្រាវជ្រាវរកមិនទាន់ឃើញអស់នៅឡើយថាមានប្រជាពលរដ្ឋស្លាប់ក្នុងរបបនេះមានចំនួនប៉ុន្មាននោះទេ។លោកបានបន្តទៀតថាថ្ងៃទី២០ខែឧសភាជាថ្ងៃប៉ុលពតបានដាក់ចេញនូវគោលនយោបាយប្រល័យពូជសាសន៍យ៉ាងសាហាវបំផុតទើបប្រជាជនកម្ពុជាកំណត់យកថ្ងៃទី២០ជាទិវាគោរពវិញ្ញាណក្ខ័ន្ធរំលឹកឡើងវិញនៃថ្ងៃដ៏ខ្មៅងងឹកក្នុងគុកនរកលោកកិយ៍ប្រល័យពូជសាសន៍ក្នុងរបប៣ឆ្នាំ៨ខែ២០ថ្ងៃ។លោកបានបន្តទៀតថារបបប្រល័យពូជសាសន៍នេះរចនាសម្ព័ន្ធសង្គមទាំងមូលត្រូវច្របូកច្របល់ក្រឡាប់ចាក់រលំរលាយប្រជាពលរដ្ឋទាំងអស់ត្រូវគេដកហូតនូវសិទ្ធសេរីភាពសូម្បីតែសិទ្ធក្នុងការរស់នៅជាមនុស្សក៍គ្មានផងគឺមានតែការធ្វើទារុណកម្មការបង្អត់អាហារការធ្វើពលកម្មទាំងបង្ខំការកាប់សម្លាប់និងការបំភ្លេចបំផ្លាញតែប៉ុណ្ណោះដែលប្រជាពលរដ្ឋទទួលបាន។លោកអ៊ុងអឿនបានសូមឧទ្ទិសសបុញ្ញារាសី កុសលផលបុណ្យនៃពិធីបង្សុកូល រាប់បាទនាថ្ងៃនេះសូមជួយបីបាច់ថែរក្សាដួងវិញ្ញាណក្ខ័ន្ធប្រជាជនដែលបាត់បង់ជីវិតយ៉ាងសែនទារុណខ្លោចផ្សាក្រោមរបបប្រល័យពូជសាសន៍ទៅកាន់សុគគិភពកុំបីឃ្លាងឃ្លាតឡើយ៕





































