​មន្ទីរ​សាធារណការ ខេត្ត​កែប​កំពុង​រំលេច​សោភ័ណភាព​រនាំង​ពុះ​ចែក​ទ្រូងផ្លូវ និង​សួនច្បារ​ទៀត​ដើម្បី​ឆ្លើយតប តម្រូវការ​ប្រជាពលរដ្ឋ និង​អ្នកទេសចរ​ណ៏​

0


​កែប​៖ ខេត្ត​កែប ជា​ខេត្ត​ទេសចរ​ណ៏​ធម្មជាតិ​មួយ ដែលមាន​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ និង អន្ដជាតិ មក​កម្សាន្ត​លេង ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ មានការ​កើន​ទ្បើង គួរអោយកត់សម្គាល់​ទាំងនេះ​គឺ​ដោយសារ ការខិតខំ​ប្រឹងប្រែង របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ឆ្លងតាម​ការចង្អុលបង្ហាញ​ពី​លោក​អភិបាលខេត្ត​កែន ស​ត្ថា ក្រោម​ការយកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល hat0058ដែលមាន​សម្ដេច​តេ​ជោ​ហ៊ុន សែន​ជា​ប្រមុខ ត្រូវការ​បែបនេះ ។
កន្លងមក និង​ប​ន្ចុ​ប្បន្ន ខេត្ត​កែប​បាន​នឹង​កំពុង​កសាង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗ​ជាច្រើន ជាពិសេស​សោភ័ណភាព កន្លែង​អាទិភាព​ទេសចរ​ណ៏ នៅតាម​មាត់សមុទ្រ សោភ័ណភាព​ផ្លូវថ្នល់ សួនច្បារ និង​បណ្ដា​ភោ​ជនី​ដ្ឋា​ន អាហា​រដ្ឋា​ន​តូចធំ​ជាដើម​ដែល​ពាក់ព័ន្ធ​ទៅលើ​វិស័យ​ទេសចរ​ណ៏​មួយ​នេះ ។ ដូច្នោះ​ហើយ​ដើម្បីអោយ​ខេត្ត​កាន់តែ​ក្រេប​យក​ភ្ញៀវ​កាន់តែច្រើន​ថែមទៀត ទៅ​ថ្ងៃ​អនាគត​នោះ មន្ទីរ​សាធារណការ​ខេត្ត​ក្រោម​ការចង្អុលបង្ហាញ​ពី​លោក​អភិបាលខេត្ត​កែន ស​ន្ថា​គឺ​បាន​បំពេញបន្ថែម​តាម​គំរោង ដោយ​បន្ត​ការសាងសង់​រនាំង​ថ្ម ពុះ​ចែក​ទ្រូ​វ​ផ្លូវ ចាប់ពី​រង្វង់​មូល​សេះស ចូលទៅ​ទី​រួម​ខេត្ត និង​កសាង​សួនច្បារ​នៅក្បែរ​រង្វង់​មូល​សេះស សម្រាប់​លំអរ​សោភ័ណភាព តាម​ដងផ្លូវ​ផង​ដែល ។ ម្យ៉ាងទៀត​អោយ​ខេត្ត​កែប​ប្រែក្លាយ មាន​ស្តង់ដារ​ទីក្រុង​ស្អាត ក៏ដូចជា​ខេត្ត​កែប​ធ្លាប់បាន​អនុវត្ត ប្រលងប្រណាំង​កន្លងមក​ហើយ​ផងដែរ ។​hat0059
លោក​ម៉ម ទូច​ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​កែប​បានអោយ ដឹងថា​៖​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត ក្រោយពី​បាននិងកំពុង​សាងសង់​ស្ថាបនា​ផ្លូវ​ថ្នល់ជាតិ និង​ផ្លូវ​ដទៃៗ​ទៀត ក៏ដូចជា​បណ្ដាល​សួនច្បារ និង​រនាំង​ពុះ​ចែក​ទ្រូងផ្លូវ​នានា​ទូទាំង​ខេត្ត​កែប ដោយ​ទ្បែ​ក ជាក់ស្ដែង នាបច្ចុប្បន្ន​នេះ​មន្ទីរ​កំពុង​ដុតដៃដុតជើង ខិតខំ​កសាង​សយន​ច្បារ និង​រនាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បន្តរ​ទៀត នៅ​ចំណុច​ខាងលើ ដោយ​អនុវត្ត​ជា​ជំ​ហ៊ានៗ បំពេញ​ទៅតាម​គំរោង​ផែនការ​ណ៏​អោយ​ហើយ​មុន​រដូវវស្សា​ខាងមុខនេះ ៕hat0060 hat0061