​ឧទ្ទិស​សមគ្គ​ផល​ជូន​វិញ្ញាណ​ក្ខ័​ន្ឋ​ជនរងគ្រោះ​បាត់បង់​ជីវិត​ដោយ​អយុត្តិធម៌​នៅក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត​

0

កំពង់ឆ្នាំង​៖ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​កំ​ព ង់​ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​២០ ឧសភា ឆ្នាំ​២០១៤​បាន​ចូលរួម​ប្រារព្ធ​ទិវា​រំលឹក​វិញ្ញាណ​ក្ខ័​ន្ធ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ស្លាប់ នៅ ក្នុង​របប ប្រល័យពូជសាសន៍​ប៉ុលពត ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​១៩៧៩​នៅ​វត្ត​សេដ្ឋី​ស្ថិតក្នុង​ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មាន ជ័យ​ខេត្ត កំពង់​ឆ្នាំ ង​និង​មានការ​ចូលរួម​ពី​មន្ត្រីរាជការ​កងកំលាំង​ប្រដាប់អាវុធ​ទាំងបី​ប្រភេទ​លោកគ្រូ អ្នកគ្រូ​សិស្សានុសិស្ស ព្រះសង្ឃ និង​ប្រជា ពលរដ្ឋ​ចូលរួម​យ៉ាងច្រើន​កុះករ​ផង​។​
​ ​នៅក្នុង​ទិវា​ដ៏​សែន​ក្រៀមក្រំ​នេះ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​គណ បក្ស​ប្រ ជា​ជនកម្ពុជា​ខេត្តកំពង់ឆ្នាំង​បាន មាន​ប្រសា​ស​ន៏​ថា​៖ ការ​ប្រារ​ព​បុណ្យ​ថ្ងៃទី​២០​ឧសភា ក្នុង​គោលបំណង​រំលឹក វិញ្ញាណ​ក្ខ័​ន្ឌ ដល់​ជនរួមជាតិ ដែល​បាន​ស្លាប់​ដោយសារ​របប​វាល​ពី​ឃាត ដ៏​សាហាវឃោរឃៅ​ព្រៃ ផ្សៃ របស់​បន​ប្រល័យ ពូជ​សាស​ន៏​ប៉ុល ពត​ពី​ឆ្នាំ​១៩៧៥ ដល់​១៩៧៩ ដែល​បាន​បង្កឡើង​នូវ​គ្រោះ មហន្តរាយ និង​សោ​កដ​នា​កម្ម​យ៉ាងធ្ងន់ធ្ងរ​រស់​នៅក្នុង​គុក​ឥត​ជ​ញ្ជាំ​DSC04418
​ង​គ្មាន​សិទ្ធិសេរីភាព បំបាត់ចោល​នូវ​ទំនៀម​ទំលាប​ប្រពៃណី ជំនឿ​សាសនា ផ្សេងៗ​មនុស្ស​ទាំងអស់​ត្រូវ​បែងចែក​វណ្ណៈ​ជា​បី​ប្រ​
​ភេទ ពេញសិទ្ធិ ត្រៀម និង​បញ្ញើរ យុវជន យុវនារី​ត្រូវបាន​រៀបចំ​កងចល័ត ឯ​កុមារា កុមារី រៀបចំ​កងកុមារ ហើយ​បង្ខំ​អោយធ្វើ​
​ការ​ដូច​សត្វ​ធាតុ បង្អត់អាហារ​មិន​ថា​ឈឺ​ឬ​ជា​ឡើយនិង​បាន​ស្លាប់​អស់​ជាង​៣​នាក់​។
​នៅក្នុង​ថ្ងៃបុណ្យ​២០​ឧសភា​នេះ យើង​ក៏​មិនត្រូវ​បំភ្លេច​ដែរ នូវ​អ្នក​ដែល​បាន​ជួយសង្គ្រោះ​យើង​អោយបាន​រស់​ឡើងវិញ​DSC04447
​ពី​របប​ប៉ុលពត គឺ​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​មួយគត់ ដែល​ក្នុង​រយៈពេល​៣៦ ឆ្នាំ​កន្លងមកនេះ បន្ទាប់​ពីថ្ងៃ​ជ័យជំនះ​៧
​មករា ឆ្នាំ​១៩៧៩​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិ​ប​ណ្ឌិ តរបស់ សម្តេច​អគ្គមហាសេនា​ទាំងបី ជា​ប្រមុខ​ដឹកនាំ​គណបក្ស​ប្រ​
​ជា​ជនកម្ពុជា បានធ្វើអោយ​ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា​រស់ក្នុង​សន្តិភាព ស្ថេរភាព ប្រជាធិបតេយ្យ និង​ការអភិវឌ្ឍ​ន៏​ឥត​
​ឈប់ឈរ​មាន​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រទេសជាតិ​ត្រូវបាន​កសាង​យ៉ាងរឹងមាំ​ទាំង​ក្នុង​តំបន់​និង លើ​ពិភពលោក ។​
​នៅក្នុង​ឱកាស​នេះដែរ​ឯកឧត្តម ក៏​សុំ​អំពាវនាវ​ផងដែរ​ដល់​សមត្ថកិច្ច អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​គោរព​ច្បាប់​DSC04432
​ចរាចរណ៍​ទាំងអស់គ្នា ពិសេស​កម្មករ​កម្ម​កា​រា​នី​ដែល​ជិះ​រថយន្ត​ណែនៗ​លើស​ចំណុះ​ទៅធ្វើ​ការ​នៅ​រោងចក្រ​គួរតែ​ប្រុង​ប្រ​យ​ត្ន័​
​អោយបាន​ខ្ពស់ កុំ​អោយមាន​គ្រោះថ្នាក់​ចរាចរណ៍​ដូច​នៅ​ខេត្តស្វាយរៀង គឺ​សមត្ថកិច្ច​ត្រូវតែ​គិតគូរ​អប់រំ​អ្នកបើកបរ​រថយន្ត​ដឹក​
​កម្មករ ងោ​យគរ​បានដឹង​និង​យល់​អំពី​ច្បាប់​ចរាចរណ៍​។​ជាពិសេស​ទៀត​នោះ​ត្រូវ​ចូលរួម​ក្នុងការ​អនុវត្តន៍​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​
​គ្មាន​ចោរកម្ម គ្មាន​គ្រឿងញៀន គ្មាន​ក្មេង​ទំនើង ទើប​ភូមិ​ឃុំ​យើង​មាន​សុខសន្តិភាព និង​មានការ​រីកចំរើន​។​
​នៅ​ចុងបញ្ចប់​នៃ​កម្មវិធី​ឯកឧត្តម​អភិបាលខេត្ត មន្ត្រីរាជការ និង ប្រជាពលរដ្ឋ​ពិធី​រាប់​បាត​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទិស មគ្គផល​ដល់​ដួងវិញ្ញាណ​ក្ខ័​ន្ធ​ញ្ញាតិ​ការ​ទាំង​៧​សន្តាន​និង​ប្រជាជន​ខ្មែរ​ទាំងអស់​ដែល​ស្លាប់​ដោយ​អយុត្តិធម៌​ក្នុង​របប​ប្រ ល័យ​ពូជ​
​សាសន៍​ប៉ុលពត អ្នកស្លាប់​នៅ​កោះ​ពេ​ជ អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ទាំងអស់ និង​វីរៈ​យុទ្ធជន​យុទ្ធ​នារី​ស្នេហា​ជាតិ​ទាំ​
​ង​អស់​ដែល​បាន​ពលី​ជីវិត ដើម្បី​បុព្វហេតុ​ជាតិ​និង​មាតុភូមិ និង​សូមអោយ​អ្នក​ទាំងអស់​បាន​យាង​យក​ចាប់កំណើត​ក្នុង​សុ គតិ ភព កុំបី​ឃ្លាត​ឡើយ​៕