លោក​កែវ សុផល​មេបញ្ជាការ​ងរ​បេ​អឹម​ខេត្តកំពត​ត្រូវបាន​ប្រកាស​តែងតាំង​ជា​មេបញ្ជាការ​បេ​អឹម​ថ្នី​ខេត្តកំពត

0

​ ​
កំពត​៖​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៥ មាន​រៀបចំ​ពិធី​ផ្ទេរតំណែង​មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពត ដែល​ជំនួស​ដោយ​លោក​កែវ សុផល​មេបញ្ជាការរង ជា​កូនប្រុស​របស់​សព​លោក កែវ សាមួន អតីត​មេបញ្ជាការ​យោធភូមិភាគ​៣ ខណៈពេលដែល មេបញ្ជាការ​ខេត្ត​ចាស់ ត្រូវ​ទទួល​តំណែង​ថ្មី នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្រោម​អធិបតីភាព​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ឯកឧត្តម​ខួ​យ ឃុន​ហ៊ួ​រ​អភិបាល នៃ​គណៈ​អភិបាល​ខេត្តកំពត ។​hat0057

បន្ទាប់មក​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស្រ៊ុន គឹម​ស្រៀ​ង នាយការិយាល័យ​បុគ្គលិក​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស​បាន​អាន​ប្រកាស​របស់​ក្រសួងការពារជាតិ ចុះ​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៥ ដែលមាន​ខ្លឹមសារ​ថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ទេព វណ្ណា អត្តលេខ​០១២៥៦១ មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តកំពត ត្រូវបានតែងតាំង​ជា​នាយរង​សេនាធិការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង លោក​វរសេនីយ៍ឯក កែវ សុផល អត្តលេខ​០១២៩៣៣ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ត្រូវបានតែងតាំង ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពត ។​hat0053

ក្នុង​ពិធី​ផ្ទេរតំណែង​នេះ​ដែល​ឯកឧត្តម នាយ​ឧ​ត្ត​ម សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ប្រសា​ស​ន៏​បញ្ជាក់ថា​៖ នេះ​ជាការ​អនុវត្តន៍​តាម​គោលការណ៍​ធ្វើកំណែទម្រង់​របស់​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បំណង​ឱ្យ​ស្ថាប័ន​អាវុធហត្ថ​កាន់​តែមាន​ប្រសិទ្ធភាព និង​គុណភាព​ទាំង​ការដឹកនាំ គ្រប់គ្រង ក៏ដូចជា ការបង្កើត​សមិទ្ធផល​នានា​បន្ថែមទៀត ៕
hat0054