ទិវា​រំលឹក វិញ្ញាណ​ក្ខ័​ន្ធ​២០​ឧសភា​ជា​ថ្ងៃ​រំលឹក​ការឈឺចាប់​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត​

0

​កំពង់ធំ​= កាលពី​ព្រឹក​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៥ នៅ​វត្ត​ទួល​ព្រះ​ធាតុ នៅក្នុង​ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​ប្រារព្វ​ទិវា​រំលឹក ការឈឺចាប់​កាលពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត ដែល​ពួកវា​បាន​កាប់សំលាប់​ពូជសាសន៍​ខ្លួនអែង ធ្វើអោយ និរាស​ព្រាត់ប្រាស​ក្រុមគ្រួសារ ប្ដី​ព្រាត់​Image41ប្រពន្ធ ៗ​ព្រាត់កូន ក្នុង​ពិធី​នេះ​មានការ​ចូលរួម​ពី​លោក​ព្រឹម រដ្ឋា អភិបាលស្រុក​ស្ទោង ព្រមទាំង​អភិបាលរង មន្ដ្រី​នានា​ជុំវិញ​ស្រុក និង​ទាំង​លោកយាយ លោកតា លោកគ្រូ​អ្នក​សិស្សានុសិស្ស ប្រជា​ពល​រដ្ន​សរុប ជាង​៧០០​នាក់​។​
ក្នុង​ពិធី​នេះ លោកស្រី ហ៊ុ​ង ណាំង ហ៊ៀ​ង អភិបាលរង​ស្រុក​ស្ទោង បាន​អាន​វិយោគកថា​សំរាប់​ទិវា​រំលឹក វិ​ញ្ញា​ក្ខ័​ន្ធ ២០​ឧសភា ដែល​ប្រជា​ពល​រដ្ន​ខ្មែរ​ត្រូវបាន​ពួកវា​សំលាប់​យ៉ាង​អ​យុ​ត្តិ​ធ​ម៍ អស់​រយះ​កាល​ជាង​៣៦​ឆ្នាំ​មកហើយ ត្រឹមតែ​៣​ឆ្នាំ​៨​ខែ​និង​២០​ថ្ងៃ​តែប៉ុណ្ណោះ​ពួកវា​បានសំលាប់​ពល​រដ្ន​ខ្មែរ​ស្លូតត្រង់ អស់​ជាង​៣​លាន​នាក់ ទង្វើ​នេះ​ត្រូវបាន​ពល​រដ្ន​ខ្មែរ ចងចាំ់​ដក​ជាប់​ក្នុង​ខួរក្បាល​ជានិច្ច​មិនអាច​បំភ្លេច​បានឡើយ ក្នុង​របប​នេះ​ដែល​ពួកវា​បាន​ជំលៀស​ប្រជាជន​ពី​ទីក្រុង​អោយមក​ទៅកាន់​ស្រុកស្រែ បំបាត់ចោល​ទីផ្សារសេរី បំបាត់ចោល​ការចាយវាយ​ប្រាក់កាស ចាប​ព្រះសង្ឃ​ផ្សឹក សំលាប់ចោល​រាល់​មន្ដ្រី​ដែល​ធ្វើ​ការអោយ​លុន​ណុល Image43សាលារៀន មន្ទីរពេទ្យ វត្ត​អារាម ត្រូវ​ក្លាយ​កន្លែង​ឃុំឃាំង​មនុស្ស ឬ​ជាឃ្លាំង​ដាក់​សម្ភា​រះ ដាក់​ជី​ជាដើម មិនតែប៉ុណ្ណោះ​ពួកវា​បានធ្វើ​ទារុណកម្ម បង្ខំ​អោយធ្វើ​ការ ដោយ​បង្អត់អាហារ​។​
លោក ព្រឹម រដ្ឋា អភិបាលស្រុក​ស្ទោង​បាន​មានប្រសាសន៍ថា​នៅក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត ពួកវា​បាន​យក​ទីធ្លា​វត្ត​ព្រះ​ធាតុ​នេះ​ជា​កន្លែង​សំលាប់​មនុស្ស​យ៉ាង​ព្រៃផ្សៃ​បំផុត​ដែល​ចំនួន​ច្រើនជាង​១៥០​នាក់ នៅក្នុង​អន្លង់​តែមួយ ហើយក៏​ពុំបាន​ដឹងថា​ជា​សាច់ញាតិ ឬ​បងប្អូន ប្រជា​ពល​រដ្ន ណាខ្លះ​ដែល​បាន​ពួកវា​សំលាប់​នៅទីនេះ នោះទេ​ដូច្នេះ​ទើប​ពួកយើងខ្ញុំ​ទាំងអស់គ្នា​បានរៀបចំ​ទិវា​រំលឹក និង​គោរព​វិញាណ​ក្ខ័​ន្ធ ព្រមទាំង បាំង​ស្គូ​ល រាប់​បាត ដែលមាន​ព្រះសង្ឃ​ចំនួន​៣៦​អង្គ​ចូលរួម​បិណ្ឌបាត ដើម្បីអោយ​ព្រលឹង​នាក់​ដែល​បាន​ស្លាប់ បាន​ទទួលផល​បុណ្យ​នេះ​និង​អាល​ទៅ​ចាប់ជាតិ​ថ្មី ក្រែល ព្រលឹង​ទាំងនោះ អស់បុណ្យ ពុំ​អាច​ចាប់ជាតិ​បាន​៕ ប៊ុន រិទ្ធី​Image40Image38Image37Image39