វេទិការ​សាធារណៈ​នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ដោះស្រាយ​បាតុភាព​ផ្សេងៗ ជុំវិញ​ករណី​ទំនាស់​ដីធ្លី​

0

​កំពត​៖ ក្រោយពី​មាន​បាតុភាព បញ្ហា​វិវាទ​ដីធ្លី​ដែល​ចេះតែ​កើតមាន​ឡើងជា​ហូរហែរ និង​ជា​បន្តបន្ទាប់ រវាង​ប្រជាពលរដ្ឋ និង​ប្រជាពលរដ្ឋ រវាង​ប្រជាពលរដ្ឋ​និង​ក្រុមហ៊ុន​។ ល ។ នៅ​ចំណុច​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក នៅ​ព្រឹក​ថ្ងៃទី​២០ / ០៥ / ២០១៥ នេះ​ក្រុមការងារhat0062​របស់​ខេត្ត ដឹកនាំ​ដោយ​លោក ជឹ​ង ផល្លា អភិបាលរង​ខេត្ត​និង​ជា​ប្រធាន​ក្រុមការងារ​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​ចំណុច​មូលដ្ឋាន​ខាងលើ​បាន​ចូលរួម​វេទិការ​សាធារណៈ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ដែលមាន​ដី​កម្ម​សិ​ទ្ខ​នៅ​ចំណុច​ដែលមាន​បាតុភាព​ខាងលើ​ចូលរួម​ប្រមាណ​ជាជាង​២០០​គ្រួសារ​។
ការបើក​វេទិការ​សាធារណៈ​នា​ព្រឹក​នេះ មាន​ប្រជាពលរដ្ឋ​ជាច្រើន បានដាក់​សំណួរ​ជុំវិញ​រឿង​បាតុភាព​ដីធ្លី​ដែល​រដ្ឋ​បានធ្វើ​សម្បទាន​សង្គមកិច្ច​ដោះស្រាយ​ជូន​ពួកគាត់​ហើយ លេចឮ​ពត៌មាន​ថា​រដ្ឋ​ឲ្យ​ខ្ចី​នៅ​ជា​បណ្តោះអាសន្ន​រួច​នៅ​ថ្ងៃ​ខាងមុខ​រដ្ឋ​និង​ដី​វិញ​ដើម្បី​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​វិនិយោគ​លើដី​របស់​បងប្អូន​ដា​ដើម ។ បាតុភាព​នេះ​ត្រូវបាន​លោក ជឹ​ង ផល្លា ប្រធាន​ក្រុមការងារ​បានធ្វើការ​បកស្រាយ​ជូន​ប្រជាពលរដ្ឋ​យ៉ាងច្បាស់​ឲ្យ​បងប្អូន​អស់​ការសង្ស័យ​លើ​បញ្ហា​នេះ​។ បាតុភាព​មួយទៀត​រវាង​ប្រជាពលរដ្ឋ​និង​ក្រុម​សហគមន៍ មាន​ប្រជាពលរដ្ឋ​មួយចំនួនធំ​ដែល​ទទួលបាន​ដី​កម្ម​សិ​ទ្ឋ​ដែល​រដ្ឋ​បានធ្វើ​សម្បទា​​ន​ដោះស្រាយ​ជា​លក្ខណៈ​គ្រួសារ​ស្របច្បាប់​ហើយ អ្នកខ្លះ​មា​នល​ទ្ឋ​ភាព​ត្រួសត្រាយ​ដាំ​ដំណាំ​បង្កបង្កើនផល​នៅ​លើដី​កម្ម​សិ​ទ្ឋ​ដែល​រដ្ឋ​ផ្តល់​ឲ្យ រីឯ​អ្នកខ្លះ​គ្មាន​ល​ទ្ឋ​ភាព​ធ្វើការ​ត្រួសត្រាយ​ក៍បាន​ល​ក់​ទៅ​ឲ្យ​អ្នកផ្សេង រួច​ទៅ​ចាប់ដី​ថ្មី ជា​ដី​សហគមន៍​ឬ​ដី​គម្រប​ព្រៃឈើ​ដែល​ច្បាប់​ហាមឃាត់​។​hat0065
ចំពោះ​បាតុភាព​នេះ​ក៍​កើតមាន​នៅក្នុង​តំបន់​នេះដែរ ការ​ទៅ​ចាប់ដី​ថ្មី​នេះ ពួកគាត់​បាន​អះអាងថា​គាត់​បាន​ដាំ​ដំណាំ​រួមផ្សំ ដូចជា ចេក ដំឡូង​បន្លែបង្កា​សព្វសារពើ​ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគាត់ ។​
បញ្ហា​នេះ​ត្រូវបាន​លោក​ស៊ុយ ធា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​និង​ជាស​ជិ​ក​ក្រុមការងារ បកស្រាយ​បំភ្លឺថាៈ បើ​បងប្អូន​បានជា​ដាំ​ដំណាំ​លើដី​កម្ម​សិ​ទ្ឋ​របស់​រដ្ឋ​ទៅហើយនោះ​ក៍នៅ​អា​ស្រ​យ័​ផល​ទៅ​ចុះ ប៉ុន្តែ​ហាម​កាប់​ទន្ទ្រាន​ពង្រីក​ដី​នេះ​បន្តទៅទៀត ពីព្រោះ​ដី​នេះ​ជា​ដី​ដែល​រដ្ឋ​គ្រប់គ្រង​និង​ហាមឃាត់​។ ចំពោះ​បាតុភាព​ថា​កន្លងមក​ដី​ដែល​បងប្អូន​មាន​ប្លង់​កម្ម​សិ​ទ្ឋ​កាន់កាប់​ហើយ​ថា មាន​ក្រុមហ៊ុន​គំរាម​បង្ខំ​ឲ្យ​បងប្អូន​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​នោះ​ត្រូវបាន​ប្រជាពលរដ្ឋ​បំភ្លឺ​ប្រាប់​ក្រុមការងារ​ថា​បញ្ហា​នេះ​គឺ​គ្មានទេ ក្រុមហ៊ុន​គេ​ចុះមក​ទំនាក់ទំនង​រក​ទិញ​មែន ប៉ុន្តែ​គេ​ទិញ​តាម​ការ​ស្ម​គ្រ័​ចិត្តរ​បស់បង​ប្អូនគេ​ឥតមាន​បង្ខិតបង្ខំ​ដូច​មាន​បាតុភាព​នោះទេ​។
កម្មវិធី​វេទិការ​សាធារណៈ​អស់​រយះពេល​ជាច្រើន​ម៉ោង​រាល់​សំណួរ​ពី​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ដាក់ជូន​ក្រុមការងារ​ដើម្បី​បកស្រាយ​រាល់​ចម្ងល់​និង​បាតុភាព​ផ្សេងៗ ក្រុមការងារ​បាន​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​យ៉ាង ល្អិតល្អន់​និង​ច្បាស់លាស់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ទទួល​អបអរ​សាទរ​និង​ជឿជាក់​ទៅលើ​ក្រុមការងារ​យ៉ាង​កក់ក្តៅ​និង​ជឿជាក់​លើ​ការដឹកនាំ​ពី​សំណាក់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ផងដែរ ៕ hat0064