​លោក​អាត់​ខែម​ស្នងការ​នគ​បាល​ខេត្ត​បាន​នាំយក​ថវិកា​និង​អំណោយ​ជូន ស្ដ្រី​ជា​ម្ដាយ​ដែល​កូន​តិរច្ឆាន​វាយ​បែកក្បាល​នៅ​មន្ទីរពេទ្យ​

0


ខេត្តបន្ទាយមានជ័យ​​នៅ​ល្ងាច​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៥ នេះ​លោក​ឧ​ត្ត​ម​សេនី​យ៏ ត្រី​អាត់​ខែម​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​នាំយក​ថវិការ​និង​អំណោយ​ទៅ​ឲ្យ​ស្ត្រី​ជា​ម្តាយ​ដែល​ត្រូវ​កូន​តិរច្ឆាន​វាយ​និង​ដប​ស្រា​បែកក្បាល​ព្រោះតែ​រឿង​ម្តាយ​ទៅ​ទាយ​កលុយ​៤​មឺ​ុ​ន​រៀម​ពេលដែល​ខ្លួន​កំពុង​ផឹក​សី​ុ​។​លោក​អាត់​ខែម​បាន​និយាយ​បន្ត​ថានគ​បាល​ព្រហ្មទណ្ឌ​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់នេះ​ទៅកាន់​សាលាដំបូង​ខេត្ដ​ដើម្បី​មាន​វិធានការ​តាមផ្លូវ​ច្បាប់​។​ចំណែក​ជនសង្ស័យ​ដែល​វាយ​ម្តាយ​ឲ្យ​រងរបួស​ធ្ងន់​នោះ​មានឈ្មោះ​អែម ឃ្នី អាយុ​៣៦​ឆ្នាំ ខឹង​ម្ដាយ​របស់ខ្លួន​ទៅ​ទារ​យកលុយ​៤​ម៉ឺន​រៀល​មកវិញ​ស្រាប់តែ​ជននេះ​ខឹងសម្បា​រហើយ​ទាញ​ដប​ស្រា​វាយ​ទៅលើ​ក្បាល​ម្ដាយ​ចំនួន​៣​ដប បណ្ដាលឱ្យ​ដួលសន្លប់​រងរបួស​យ៉ាងធ្ងន់ធ្ងរ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ ២០១៥ ស្ថិតនៅ​ភូមិ​គោ​ធ្នង់​កើត ឃុំ​អូរ​ប្រា សាទ ស្រុក​មង្គលបុរី ខេត្ដ​បន្ទាយមានជ័យ​។​លោក​បាន​បញ្ជាក់ទៀតថា​ក្រោយពី​ត្រូវបាន​ចាប់ខ្លួន​ពី​សំណាក់​កម្លាំង​នគរបាល​រួចមក​ក្រោយពី​ការធ្វើ​តេស្ដ​ទឹកនោម​លទ្ធផល​នោះ​បង្ហាញថា​ជនសង្ស័យ​នេះ​បាន​ប្រើប្រាស់​គ្រឿងញៀន​ទើប​ហ៊ាន​វាយ​ម្តាយ​ដល់​ថ្នាក់​នេះ ។​បច្ចុប្បន្ន​ស្ដ្រី​ជា​ម្ដាយ​ឈ្មោះ​ចាន់ សន អាយុ ៧០​ឆ្នាំ បាន​នឹង​កំពុង​សម្រាក​ព្យាបាល​នៅ មន្ទីរពេទ្យ​មិ​ត្ដ​ភាព​កម្ពុជា​ជប៉ុន ។​imageជាមួយគ្នានេះ នៅ​រសៀល​ថ្ងៃទី​២០ ខែ ឧសភា ឆ្នាំ​២០១៥ លោក​ឧត្ដមសេនីយ៍​អាត់ ខែម រួមជាមួយ លោក​ឧកញ៉ា​ហង្ស ស៊ីផា និង​អធិការនគរបាល​ស្រុក​មង្គលបុរី លោក ស៊ី ឌី បាន​នាំយក​ថវិកា និង​គ្រឿងឧបភោគ បរិភោគ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន តាម រយៈ​លោក​ឧបនាយករដ្ឋមន្ដ្រី​កែ គឹមយ៉ាន ទៅ​ប្រគល់ជូន​ស្ដ្រី​ចាស់ជរា ដែលមាន​ទឹក ប្រាក់​៤០​ម៉ឺន​រៀល ។​ជាមួយគ្នានេះ លោក​ឧត្ដមសេនីយ៍​ក៏បាន នាំយក​ថវិកា​ទៅ​ចែកជូន​ដល់​ជនរងគ្រោះ​៣ នាក់ ដែល​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ ព្រោះតែ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​និង​ធ្លាក់​ពី លើផ្ទះ​ជាដើម ។​នៅក្នុង​ឱកាស​នេះ​លោក​ឧត្ដមសេនីយ៍ ស្នងការ បាន​ជួយ​ជំ​រុញឱ្យ​ក្រុមគ្រូពេទ្យ​យក ចិ​ត្ដ​ទុកដាក់​លើ​ការព្យាបាល​ជំងឺ​ជូន​ស្ដ្រី​រង គ្រោះ​ឱ្យបាន​ដិតដល់ ដែល​កូនប្រុស​វាយ​ធ្វើ បាប​ផងដែរ​៕