​លោក​អាត់​ខែម​បាន​និយាយថា​បទល្មើស​មានការ​ថយចុះ​យ៉ាងខ្លាំង​សម្រាប់​ខែឧសភា​នេះ​និង​បង្កើន​ប្រសិទ្ធ​ការងារ​សន្តិសុខសម្រាប់​ខែ​ថ្មី​បន្ត​

0


​ខេត្តបន្ទាយមានជ័យ​​លោក​ឧ​ត្ត​ម​សេនី​យ៏​៖​ត្រី​អាត់​ខែម​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់ថា​នៅក្នុង​អង្គប្រជុំ​ថា​ចំពោះ​បទល្មើស​ផ្សេងៗ បានកើត​ឡើង យ៉ាងតិច​បំផុត សម្រាប់​ខែឧសភា ឆ្នាំ​២០១៥ នេះ នៅក្នុង​ខេត្តបន្ទាយមានជ័យ​ទាំងមូល​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ទំនុក​ទុកចិត្ត​កាន់តែខ្លាំង​មកលើ កងកម្លាំង​នគរបាល​។​ការ​ថ្លែង​បែបនេះ​បានធ្វើ​imageឡើង​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំខែ​កាលពី​រសៀល​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៥ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដោយមាន​ការចូលរួម​ពី​ស្នងការរង​នាយការិយាល័យ អធិការនគរបាល ក្រុង​-​ស្រុក និង​មន្ត្រី នគរបាល ជាច្រើន​នាក់​ផ្សេងទៀត ។​នៅក្នុង​កិច្ច ប្រជុំ​ខាងលើនេះ លោក​ឧ​ត្ត​ម​សេនីយ៍ ស្នងការ​បានបង្ហាញ​ថា សម្រាប់​ខែ​កន្លងទៅនេះ​ចំនួន​បទល្មើស ដែល​បាន​កើតឡើង​នៅ​ទូទាំង​ខេត្ត​នោះ​មាន​ចំនួន​តិចតួច​បំផុត តាមរយៈ​ការពង្រឹង​បញ្ហា​សន្តិimage (1)សុខ​នៅតាម​មូលដ្ឋាន​ទាំង​ការចុះ​ល្បាត​ទាំងយប់​ទាំង​ថ្ងៃ​និង​ការចុះ​ឆែក​អាវុធជាតិផ្ទុះ​នៅតាម​ដងផ្លូវ សាធារណៈ​ជាដើម​។​យ៉ាងណាក៏ដោយ លោកស្នងការ បាន​ជំរុញ​បន្ថែម​ដល់​កងកម្លាំង​នគរបាល​ទាំងអស់​ត្រូវ​បង្កើន​ប្រសិទ្ធភាព ការងារ​កាន់តែខ្លាំង នៅតាម​មូលដ្ឋាន​របស់ខ្លួន ជាពិសេស ធ្វើការ ស្រាវជ្រាវ និង​ទប់ស្កាត់ បញ្ហា​គ្រឿងញៀន ជាដើម​ដែល​ធ្វើ​ឲ្យ សង្គម​ទាំង មូល ជួប​គ្រោះមហន្តរាយ កាន់តែខ្លាំង​នោះ​៕