​ប្រជាពលរដ្ឋ​ចោទ​សហគមន៍​នេសាទ​ឃុំ​ផ្លូវ​ទូក​បើកដៃ​អោយគេ​ចូល​នេសាទ​ក​តំបន់​អភិរក្ស ទើប​ពួកគាត់​នាំគ្នា​ចូល​នេសាទ​ដែរ តែ​មន្ត្រីជលផល​ថា​ខុសច្បាប់​ត្រូវ​បញ្ឈប់​ជាបន្ទាន់​ទាំងអស់គ្នា​

0



​កំពង់ឆ្នាំង​៖ នៅក្នុង​កិច្ចប្រជុំ​ដោះស្រាយ​ទំនាស់ រវាង​សហគម​ន៏​នេសាទ និង​ប្រជាពលរដ្ឋ ក្នុង​ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង នៅ​ព្រឹក​ថ្ងៃទី​២០ ខែ ឧសភា ឆ្នាំ​២០១៥ លោក ចេង ញ៉ា​ន់ អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​មាន​ប្រសា​ស​ន៏​លើកឡើងថាៈ​សហគម​ន៏​នេសាទ បង្កើតឡើង​មិនមែន​សម្រាប់​អ្នកណាម្នាក់​ឡើយ គឺ​បង្កើតឡើង ដើម្បី​ប្រជាពលរដ្ឋ​ទាំងអស់​ញ​នា​រស់នៅក្នុង​មូលដ្ឋាន​និង​សហគម​ន៏ ។ មាន​ប្រសា​ស​ន៏​បែបនេះ​ពេលដែល​លោក​ចូលរួម​ជាមួយ​លោក នាយខ​ណ្ឌ័​រដ្ឋបាល​ជលផល មន្ត្រី​អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល តំណាង​សហគមន៍​និង​ប្រជាពលរដ្ឋ​ជាច្រើនរូប​ទៀត ។
​ ​លោក ចេង ញាន់ បាន​និយាយថាៈ វេទិកា​ថ្ងៃនេះ គឺ​លោក​ចង់ដឹង​ព័ត៌មាន​ពី​សហគម​ន៏ និង​ពី​ប្រ​ជា​ពលរដ្ឋ លោក​មិន​ស្តាប់​តែ​ម្ខាង​នោះទេ ហេតុនេះ​សូមអោយ​ប្រជាពលរដ្ឋ និង​សហគម​ន៏​លើកឡើង​យកមក​ជជែក​គ្នា ថា​តើ​បញ្ហា​ប្រឈម​និង​ទំនាស់​ផ្តើមឡើង​ដោយសារ​អ្វី ដោយសារ​មុខរបរ ដណ្តើម​ផល​គ្នា ឬ​មាន​មន្ត្រី​ខិលខូច​ជា​អ្នកកាង​នៅ​ពី​ក្រោយខ្នង ដែល​នាំ​បង្កអោយមាន​បញ្ហា​កើតឡើង​។
​លោក ចេង ភាក មេឃុំ​ផ្លូវ​ទូក​បាន​លើកឡើងថាៈ កាលពីដើម​រៀងមក សហគម​ន៏​នេសាទ​ពុំដែល​មានទំនាស់​គ្នា​ឬ​មាន​បញ្ហា​ជាមួយ​ប្រជាពលរដ្ឋ​ឡើយ ទើបតែ​ដើមឆ្នាំ​២០១៥ មក​មាន​បញ្ហា​រហូត គឺ​នៅ​ចំណុច​ខាងចុង​ព្រែក ដោយមាន​ប្រជាពលរដ្ឋ​លួច​នេសាទ​ក្នុង​ដែន​អភិរក្ស​របស់​សហគម​ន៏ ។
​ ​លោក ទី សុក តំណាង សហគម​ន៏​ផ្លូវ​ទូក បានលើកឡើង​ថាៈ សហគម​ន៏​បានធ្វើ​ការងារ​ដោយ ស្ម​គ្រ័​ចិត្ត បើ​ទោះ​មាន​ការជួយ​ឧបត្ថម​ពី​អង្គការ “​ហ្វិ​ក​” ក្តី តែ​វា​មិន​គ្រប់​និង​ការចំណាយ​ពលកម្ម​នោះទេ នេះ​ព្រោះតែ​ចង់​ថែរក្សា ពូជ​ត្រី​នៅក្នុង​ទឹក​អោយបាន​គង់វង្ស ។​ប៉ុន្តែ​ថ្មីៗ​នេះ មាន​សកម្មភាព​ប្រជាពលរដ្ឋ​លួច​ចូលមក​នេសាទ ក្នុង​ដែន​អភិរក្ស ត្រូវបាន​សហគម​ន៏ ចាប់បាន​ទូក​មួយគ្រឿង ក្រោយមក​ស្រាប់​តែមាន​លេចឮ​ពាក្យ​ថា​គេ​ប៉ង​សម្លាប់​មន្ត្រី​សហគម​ន៏ ហេតុនេះ​សុំអោយ​អាជ្ញាធរ​ជួយ​ទប់ស្កាត់​ដោះស្រាយ ។
​ ​ស្ត្រី​ឈ្មោះ សុខ ខន អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​ពាម​ខ្នង បានលើកឡើង​ថាៈ ខ្ញុំ​ទទួលស្គាល់ថា កូន​​ខ្ញុំ​ពិតជា​បាន​លួច​ទៅ​នេសាទ​នៅ​កន្លែង​អភិរក្ស​ពិតមែន ព្រោះ​តូចចិត្ត​ដោយមាន​គេ​មួយចំនួន​ចូល​បាន ហេតុ​អី​កូន​ខ្ញុំ​ចូល​រក​មិនបាន ឥ​ញ្ចឹ​ង​មានតែ​ទៅ​ទាំង​ប៉ី​ទាំង​ទ្រ​តែម្តងទៅ ។
​ស្ត្រី​ឈ្មោះ សាន មុំ នៅ​ភូមិ​ជាមួយគ្នា​បានលើកឡើង​ថាៈ សុំអោយ​ថ្នាក់លើ​ជួយ​និង​យោគយល់​ដល់​ប្រជាពលរដ្ឋ​ផង បើ​ចាប់​សុំអោយ​ចាប់​ទាំងអស់គ្នា​កុំ​ចាប់​មួយ អត់​មួយ នាំអោយ​កើតរឿង​ទំ​ទាស់​ខ្លាំង​ឡើង ហើយ​បើ​ចាប់​សុំ​កុំ​លែង​យកលុយ គឺ​សុំ​ធ្វើទៅ​តាមច្បាប់ សុំ​កុំអោយ​សហគម​ន៏ បើកដៃ​អោយគេ​ចូល​នេសាទ​ហើយ​យកលុយ​ស្ងាត់ៗ​ព្រោះ​សព្វថ្ងៃ​គឺមាន ទំលាក់កំហុស​តែ​លើ​ប្រជាពលរដ្ឋ ។IMG_8362
​ ​លោក សេន ទ្រី ក្រុមប្រឹក្សាឃុំ បានលើកឡើង​ថាៈ រឿង​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៥ គឺ​សហគម​ន៏​បាន​ចាប់​ទូក​គេ​នេសាទ​ក្នុង​ដែន​សហគម​ន៏​យក​ត្រី​កេះ​គេ​ទៅ​លក់ ហើយ​សហគមន៍​បាន​យក​ទូក​គេ​មក​រក្សាទុក​៣​ថ្ងៃ មិន​ត្រឹមតែ​ប៉ុណ្ណឹង ថែមទាំង​អោយគេ​បង់លុយ​១៥​ម៉ឺន​រៀល​ទៀតផង ។
​ ​ក្រោយពី​ការលើកឡើង​របស់​ប្រជាពលរដ្ឋ និង​សហគម​ន៏​ជា​បន្ត​បន្ទាប់មក លោក សោម ភិ​រុណ​​នាយខ​ណ្ឌ័​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង បានលើកឡើង​ថាៈ រឿង​ចាប់យក​ត្រី​គេ​ទៅ​លក់ រក្សាទុក​ទូក​គេ ៣​ថ្ងៃក្រោយ​លែងយក​លុយ​១៥​ម៉ឺន​រៀល សហគម​ន៏​គ្មាន​សិ​ទ្ឋ​នោះទេ គឺ​ខុសច្បាប់​ហើយ បើ​ចាប់​ត្រូវបញ្ជូន ទៅ​មន្ត្រី​ជំនាញ កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់​។​ដែន​អភិរក្ស​គឺ​មិនអាច​អនុ​ញ្ញត្តិ​អោយ​អ្នកណា​នេសាទ​បានឡើយ សូម្បីតែ​សន្ទូច​មួយ​ផ្លែ ។ ចាប់ពីពេលនេះ​ទៅ​ត្រូវ​បញ្ឈប់​ជាបន្ទាន់ តែបើ​មិន​រាងចាល​និង​ធ្វើទៅ​តាមច្បាប់ ទាំង​សហ​គ​ន៏ ទាំង​ប្រជាពលរដ្ឋ សូម​ធ្វើអោយ​ច្បាស់​ទាំងអស់គ្នា ។
​ ​លោក មាន់ អ៊ា​ន​លី អភិបាលស្រុក​កំពង់លែង ដោយ​ចង់​បញ្ចប់​វិវាទ​នេះ​អោយ​កាន់តែ​ល្អ លោក​​បានស្នើ​អោយ​កាត់​របាំង​តាម​មាត់​ព្រែក ដើម្បីអោយ​កំប្លោក​ហូរ​ចូលក្នុង​ដែន​អភិរក្ស នឹង​ដើម្បី​មិនអោយ​អ្នកណា​លួច​ចូល​នេសាទ​បាន ចំណែក​ប្រជាពលរដ្ឋ​ក៏បាន​ទះដៃ​ឯកភាព​តាម​ទាំងអស់គ្នា​ផងដែរ ។IMG_8360
​ ​លោក ឯក ចំរើន មន្ត្រី​សម្របសម្រួល​កម្មវិធី​តំបន់​បឹង​ទន្លេសាប​ខាងត្បូង របស់​អង្គការ ស​ម្ព័​ន្ឋ​ភាព​​ដើម្បី​អភិរក្ស ធនធាន​ជលផល ហៅ​កាត់​ថា ហ្វិ​ក បានលើកឡើង​ថាៈ​ក្រៅពី​គម្រោង​ដែល​កំពុង​គាំទ្រ​​សហគម​ន៏​នេសាទ ខាងមុខនេះ អង្គការ​និង​ផ្តល់​ទូក​ម៉ាស៊ីន​ចំនួន​២​គ្រឿង​ដល់​សហគម​ន៏ ដើម្បី​ជួយ​សម្រួល​ក្នុង​ការដឹក​សិស្ស​ទៅមក​សាលារៀន និង​ជួយ​ដឹកជញ្ជូន​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ ។ ចំណែក​ក្នុងថ្ងៃនេះ​ផងដែរ អង្គការ​បាន​នាំមក​នៅ​សម្ភារៈ​មួយចំនួន​ប្រគល់ជូន​សហ​គ​ន៏​នេសាទ ក្នុងនោះ​មាន វិទ្យុទាក់ទង ៤​គ្រឿង ម៉ាស៊ីន​ថត ១​គ្រឿង ពិល​២ អាគុយ​១០០​អាំ​ពែរ​មួយគ្រឿង អាំង​វ៉ែ​ទ័​រ​១ អំពូល L.I.D ១ និង​ថ្មពិល​៤​ឡូ ផងដែរ ។
​ ​លោក ចេង ញាន់ អភិបាលរង​ខេត្ត​បានបញ្ជាក់​ថាៈ លោក​មិន​ចង់អោយ​ប្រជាពលរដ្ឋ របស់លោក ណា​ម្នាក់ ជាប់ទោស​ពៃ​ពី​រឿង​នេសាទ​ខុសច្បាប់ ឬ​ព្រោះ​នេសាទ​ក្នុង​កន្លែង​អភិរក្ស​នោះឡើយ លោក​សូម​អង្វរ​ចិត្ត​ទាំងអស់គ្នា សុំ​រួម​រស់នៅ​ជាមួយគ្នា​បន្តទៀត​ទាំង​សហគម​ន៏ និង​ទាំង​ប្រជាពលរដ្ឋ ក្នុង​ពេលនេះ​យើង​បាន​ឯកភាពគ្នា​ហើយ គឺ​កាត់​របាំង​តាម​មាត់​ព្រែក អោយ​កំប្លោក​ហូរ​ចូល​បើ​មិន​ហូរ​ចូល​ទេ​យើង​ត្រូវ​នាំគ្នា​ជួយ​ច្រាន​ប​ញ្ជូ​ល​ក្នុង​ដែន​អភិរក្ស ដើម្បី​ការពារ​កុំអោយ​អ្នកណា​មក​លួច​ចូល​នេសាទ​បាន​៕ ​