សិក្ខាសាលា​ស្ដីពី​ការកាត់បន្ថយ​ហានិភ័យ​នៃ​គ្រោះមហន្ដរាយ​

0

កំពង់ធំ​=​កាលពី​ព្រឹក ថ្ងៃទី​២១​ខែ ឧសភា ឆ្នាំ​២០១៥ នៅ​សាលប្រជុំ​ខេត្តកំពង់ធំ​បានរៀបចំ​សិក្ខាសាលា​ស្ដីពី​ការកាត់បន្ថយ ហានិភ័យ គ្រោះមហន្ដរាយ ក្រោម​អ​ធិ​តិ​យ​ភាព ឧ​ត្ត​ម សុខ លូ អភិបាលរង​ខេត្តកំពង់ធំ ព្រមទាំង​សមាភាព​ចូលរួម មាន​មេភូមិ មេឃុំ អភិបាលស្រុក ក្រុង Image32ប៉ូលិស កងរាជអាវុធហត្ថ ទូទាំង​ខេត្តកំពង់ធំ ព្រមទាំង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចូលរួម​ចំនួន​១០​អង្គការ​ផងដែរ សរុប​ចំនួន ២៥០​នាក់​។​
ឧ​ត្ត​ម សុខ​លូ បាន​មានប្រសាសន៍​បើក​សិក្ខាសាលា​ដោយ​លើកឡើង​អំពី​ការកាត់បន្ថយ ហានិភ័យ នៃ​គ្រោះមហន្ដរាយ គ្រោះធម្មជាតិ ព្រមទាំង​គ្រោះអាសន្ន​ដោយ​ការ​ឈ្វេស​ប្រហែស​ដូចជា​អគ្គិភ័យ ឆាបឆេះ ការឆេះ​ផ្ទុះ​ខ្សែរ​ភ្លើង​ជាដើម ក្នុងនោះដែរ ឧ​ត្ត​ម​ក៏បាន​មានប្រសាសន៍​ក្នុង​ពិធី​បង្កា និង​ទប់​ស្គា​ត់ ចំពោះ​គ្រោះមហន្ដរាយ​ផ្សេងៗ​ដែល​បំរុង​និង​កើត និង​ក្រោយពី​ការ​កើតហេតុ​ដើម្បីអោយ​យើង​មានការ​ប្រុងប្រយ័ត្ន​អោយបាន​ខ្ពស់ ទាំងអស់គ្នា​។​Image46
លោក អ៊ឹម​សារឿន នាយករង​ផ្នែក​រដ្ឋបាល​សាលាខេត្ត​កំពង់ធំ បាន​មានប្រសាសន៍​លើកឡើង​ពី​ទស្ស​នះ​ទាន អំពី​គ្រោះមហន្ដរាយ និង​គ្រប់គ្រង គ្រោះមហន្ដរាយ ដោយ​ទាមទា​អោយ​តាម​បណ្ដា ភូមិ ឃុំ ស្រុក យកចិត្តទុកដាក់ បង្កើន​ការប្រុងប្រយ័ត្ន​អោយ​កាន់តែ​ខ្ពស់​ថែមទៀត​ចំពោះ ហ​និ​ភ័យ គ្រោះមហន្ដរាយ​ដោយ​ធម្មជាតិ​និង ដោយ ការ​ឈ្វេស​ប្រហែស ផ្សេងៗ​ជាយថាហេតុ ព្រមទាំង​ជុំរុញ អោយ​តាម​បណ្ដាល ភូមិ ឃុំ ស្រុក​ផ្ដល់​ព​ត័​មាន​ឬ ផ្ដល​ទិន្ន័យ អោយបាន​លឿន ច្បាស់ ពិតប្រាកដ នៅមុន​ពេលដែល​មាន​គ្រោះមហន្ដរាយ ឬ​កំពុងតែ​ជួប​និង​គ្រោះ​ឬ​ក្រោយពេល កើត​គ្រោះមហន្ដរាយ ដើម្បី​យើង​រួមគ្នា ការពារ ទប់​ស្កាត បង្កា​និង​ការបន្ថយ អោយបាន​នៅ​កំ​រឹត​ទាប​។​Image45
​លោក កែវ សំបូរ នាយករង សាខា​កាកបាទក្រហម​ខេត្ត បាន​មានប្រសាសន៍ថា​កាកបាទក្រហម​មាន ប្រទេស​ចំនួន ១៨៩​ប្រទេស​ចូលរួម សំរាប់​ជួយ​មនុ​ស្សធ​ម៍ ក្នុង​គោល​ការមិន​លំអៀង មិន​គិតពី​នយោបាយ ឬ​បក្សពួក មិន​ប្រកាន់​ពូ​សាសន៍ ពណ៍​សម្បុរ ឋា​នះ បុណ្យ​ស​ក្កិ អ្វី ឡើយ គឺ​ជួយ​ជានិច្ច​ចំពោះ​មនុស្សជាតិ ក្នុង​គ្រោះអាសន្ន គ្រោះមហន្ដរាយ ធម្មជាតិ ឬ​គ្រោះថ្នាក់​ផ្សេងៗ​ជាយថាហេតុ ។​Image33

បន្ទាប់មក លោក សាន វុទ្ធី អនុប្រធាន​មន្ទីរអប់រំ បាន​មានប្រសាសន៍​លើកឡើង​ពី​ការបង្រៀន ក្មេង សិស្សានុសិស្ស និង​ការយកចិត្តទុកដាក់​លើ​កុមារ​ពាក់ព័ន្ធ​និង​គ្រោះមហន្ដរាយ ក្រោយមក លោក​អ៊ុត វណ្ណា​រ៉ា អភិបាលរង​ស្រុក កំពង់ស្វាយ បាន​លើ​ឡើង​ពី​គ្រោះមហន្ដរាយ ធម្មជាតិ​ដែល​ធ្វើអោយ​ស្រុក កំពង់ស្វាយ​បាន​រង​ការ​ប៉ះ​ដ​ង្កិ​ច​ជាមួយ​ខ្យល់ព្យុះ​ភ្លៀង រលំ​ផ្ទះ​អស់​៥៧​ខ្នង កន្លងទៅ​ថ្មីៗ​ដោយ​មិនអាច​កិ​ច​វែ​សបាន តែ​ទោះ​យ៉ាងនេះ​ក៏​ស្រុក​កំពង់ស្វាយ នៅតែ​អនុវត្ត គោលនយោបាយ ទាំង​៥​ចំនុច គឺ ភូមិ​ឃុំ​មាន សុវត្ថិភាព​។​Image58
​ក្នុង​ឪ​កាស​នោះ​ដែល លោក មេឃុំ​២​រូប គឺ​ឃុំ​សំបូរ និង​ឃុំ​កំពង់​គរ បាន​ឡើង​មានប្រសាសន៍​ពី​លំហូរ​ព​ត័​មាន​និង​ប្រព័ន្ធ​នៃ​ការផ្ដល់​ព​ត័​មាន​ជាមុន និង ផ្ដល់​បទពិសោធន៍​ក្នុង​កិច្ចសហប្រតិបត្តិការ​រ​វាង​អាជ្ញា​ធ័​រ​មូលដ្ឋាន​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។​
​ទីបញ្ចប់ ឧ​ត្ត​ម សុខ លូ បាន​មានប្រសាសន៍​សំណេះសំណាល ព្រមទាំង​ផ្ដាំផ្ញើរ ដល់ មន្ដ្រី ដែល​បានមក​ចូលរួម ទាំងអស់ អោយមាន​ការប្រុងប្រយ័ត្ន​កាន់តែ​ខ្ពស់ ចំពោះ​គ្រោះមហន្ដរាយ ដូចជា​គ្រោះធម្មជាតិ គ្រោះអាសន្ន​ដោយ​ការ​ឈ្វេស​ប្រហែស ផ្សេងៗ​ជាដើម​ក្នុងនោះ​ក៏ត្រូវ​រក វិធី​ការពារ ទប់ស្កាត់ កាត់បន្ថយ គ្រោះមហន្ដរាយ អោយបាន​ផងដែរ​៕
ប៊ុន​រិទ្ធី​Image57Image47