ការធ្វើ​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស គឺ​មិនមែន​ដើម្បី​ប្រមូល​ថវិកា​ពិន័យ​នោះទេតែ​ជាការ​ជម្រុញ​ឲ្យ​មានការ​អនុវត្ត​កាតព្វកិច្ច​ច្បាប់​

0

សៀមរាប ៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ ក្រសួងមហាផ្ទៃ បានប្រកាស​ឲ្យ​ដឹងថា ការប្រើប្រាស់​ហត្ថ​ពលក​របរ​ទេស គឺ​ត្រូវ​ស្ថិតនៅក្នុង​ដែន​នៃ​ការអនុវត្ត​ច្បាប់ ដែល​មានចែង​នៅក្នុង​មាត្រា ២៦១ នៃ​ច្បាប់​ស្តីពី​ការងារ និង មាត្រា ១៩- ៣២- ៣៣ និង ៣៦ នៃ​ច្បាប់​ស្តីពី​អន្តោប្រវេសន៍ ព្រមទាំង​ប្រកាស​អន្តរក្រសួង​មហាផ្ទៃ និង ក្រសួង​ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ ស្តីពី​ការធ្វើ​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា លេខ ២៦៦២ ប្រក ចុះ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៤ ។1
សេចក្តីណែនាំ​របស់​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍ ចុះ​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៥ បានបង្ហាញ​អំពី​ការសង្កេត ដោយ​កត់សម្គាល់​ឃើញថា​៖ នៅមាន​សហគ្រាស គ្រឹះស្ថាន និង​ពលករ​បរទេស​មួយចំនួន​តូច ពុំទាន់​បាន​យកចិត្តទុកដាក់ ក្នុង​ការបំពេញ​កាតព្វកិច្ច ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់​កំណត់​នៅឡើយ ។​
ជួប​ប្រឈម​នឹង​បញ្ហា​នេះ កិច្ចប្រជុំ​មួយ​ស្តីអំពី​ការអនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​ច្បាប់​ស្តីពី​ការងារ បានរៀបចំ​ធ្វើឡើង​នៅ​ក្រុង​សៀមរាប នា​ព្រឹក​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៥ ! ដែល​អង្គប្រជុំ​នេះ ស្ថិតក្រោម​កិច្ចសហការ​របស់​សហ​ព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា សមាគម​សណ្ឋាគារ​កម្ពុជា សភាពាណិជ្ជកម្ម​អ៊ឺរ៉ុប និង​សភាពាណិជ្ជកម្ម​អង់គ្លេស ហើយ​កិច្ចប្រជុំ​នេះ ក៏ត្រូវ​បានការ​ចូលរួម​គាំទ្រ និង​បាន​អញ្ជើញ​ចូលរួម​ជា​វាគ្មិន ពី​សំណាក់ ឯកឧត្តម ន​- ហេង​ហួត អនុប្រធាន​អគ្គនាយកដ្ឋាន​មុខរ​បបរ​និង​ហត្ថពល​កម្ម នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង មាន​វត្តមាន​ផងដែរ ឧ​ត្ត​ម​សេនីយ៍​ឯក នៅ លក្ខណា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ។3
ឧ​ត្ត​ម​សេនីយ៍​ឯក នៅ លក្ខណា បាន​អំពាវនាវ​នៅក្នុង​កិច្ចប្រជុំ​នោះ ទៅដល់​ម្ចាស់ ឬ នាយក​សហគ្រាស គ្រឹះស្ថាន និង​រាល់​ពលករ​បរទេស ដែលមាន​បំណង និង កំពុង​ប្រកបមុខរប​បរ ឬ​ធ្វើការ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​រួសរាន់​បំពេញ​បែប​ប​បទ ឲ្យ​បាន​គ្រប់គ្រាន់​តាមច្បាប់​ស្តីពី​ការងារ និង​ច្បាប់​ស្តីអំពី​អន្តោប្រវេសន៍ ។ ជាមួយនឹង​ការអំពាវនាវ​នេះ ឯកឧត្តម ក៏បាន​បង្ហាញ​ឲ្យ​ដឹងថា ៖ ជាទូទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នឹង​ចុះ​ត្រួតពិនិត្យ​តាម​គោលដៅ សហគ្រាស និង​គ្រឺះ​ស្ថាន​នានា ហើយ​ក្នុងករណី​រកឃើញថា មាន​ពលករ​បរទេស​ណា​ម្នាក់​ដែល​កំពុង​ប្រកបមុខរប​បរ ឬ​ធ្វើការ​ដោយ​គ្មាន​លិខិតឆ្លងដែន ឬ​មាន​លិខិតឆ្លងដែន​ដែលមាន​សុពល​ភាពមិន​ត្រឹមត្រូវ គ្មាន​ប្រភេទ​ទិដ្ឋាការ​សម្រាប់ធ្វើ​ការងារ គ្មាន​ប័ណ្ណ​ការងារ នោះ​ក្រុមចម្រុះ​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស នឹងធ្វើ​ការផាកពិន័យ តាមច្បាប់​ជា​ធរមាន ។
ឧ​ត្ត​ម​សេនីយ៍​ឯក នៅ លក្ខណា បាន​បញ្ជាក់ថា ការផាកពិន័យ​នេះ គឺ​មិនមែន​ដើម្បី​ប្រមូល​ថវិកា​នោះទេ តែ​វា​ជាការ​ជម្រុញ​ឲ្យ​មានការ​ស្វែងយល់​អំពី​ច្បាប់ និង​កាតព្វកិច្ច​របស់ខ្លួន ក្នុងការ​អនុវត្ត​ច្បាប់​នេះ​ផងដែរ ។ ក៏ប៉ុន្តែ​ទោះជា​យ៉ាងណា ឯកឧត្តម​បានបង្ហាញ​អំពី​លទ្ធផល​នៃ​ការធ្វើ​ប័ណ្ណ​ការងារ​ហត្ថពល​កម្ម​បរទេស ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​កន្លងមកនេះ ថា​មាន​ជំហាន​រីកចម្រើន​គួ​កត់សម្គាល់ ដោយ​គិត​ចាប់ពី​ឆ្នាំ​២០១៣ មកទល់នឹង ខែឧសភា ឆ្នាំ​២០១៥​នេះ មាន​ចំនួន​ប្រមាណ​ជា ២​ម៉ឺន ប័ណ្ណ ៕ លោក ព្រិន្ទបាលទោ ខេង ខេមរា​3 (1)