​លោក​ឧ​ត្ត​ម​សេនីយ​ត្រី ហេង ប៊ុន​ទី នាំយក​ថវិកា​សហ​សង្គ្រោះ ៥​លាន ឧបត្ថម្ភ​គ្រួសារ​សព​អាវុធហត្ថ​

0

​ខេត្ត​ព្រះសីហនុ​ ​( កាលពី​វេលា​ម៉ោង ១០ ព្រឹក​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៥ )
​ ​លោក​ឧ​ត្ត​ម​សេនីយ​ត្រី ហេង ប៊ុន​ទី មេ​បញ្ចា​ការ​កងរាជអាវុធហត្ថ និង​សហការ​រី បាន​នាំយក​ថវិការ​សហ​សង្គ្រោះ​របស់​ឯកឧត្តម សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ ព្រមទាំង​ថវិកា​របស់ នាយ នាយរង និង​ពល​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ដើម្បី​ជួយ​ដល់​គ្រួសារ​សព​អាវុធហត្ថ​លោក​អនុសេនីយទោ សួន សៀ​ប ជំនួយការ​ស្នាក់ការ​ស​ន្តិ​សុខ​អាវុធហត្ថ​ទំនប់រលក ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៥ ដោយ​រោគ​គា​ពាធ ។​IMG-20150521-WA0003
​ក្នុង​ឪ​កាស​នោះ​ផងដែរ លោក​ឧ​ត្ត​ម​សេនីយ​ត្រី ហេង ប៊ុន​ទី ក៌​បាន​ទៅ​ពិនិត្យមើល​សកម្មភាព​សាងសង់​ផ្ទះ​ជួន​លោកស្រី ពៅ រី ដែលជា​ប្រជាពលរដ្ឋ​ក្រីក្រ​ខ្វះ​ទីជម្រក​ស្នាក់នៅ មាន​ទីតាំង​ក្រុមទី​២៥ ភូមិ​៣ សង្កាត់​លេខ​១ ក្រុង ខេត្ត​ព្រះសីហនុ ។ កាលពី​ថ្ងៃទី ០៦ ខែមេសា ឆ្នាំ​២០១៥​កន្លងមក លោក​ឧ​ត្ត​ម​សេនីយ​ត្រី ហេង ប៊ុន​ទី បានផ្តល់​ថវិកា​ចំនួន ២០០​ដុល្លា ជូន​លោកស្រី ពៅ រី ដើម្បី​យកមក​សាងសង់​ផ្ទះ ហើយ​នៅ​ព្រឹក​ថ្ងៃទី ២១​នេះ លោក​ក៌​បាន​ជួយឧបត្ថម្ភ​បន្ថែមទៀត​មានដូចជា ស័ង្កសី​ចំនួន ១០​សន្លឹក ឈើ​ក្តា​ប្រវែង ៥​ម៉ែត្រ​ចំនួន ១០​សន្លឹក ឈើ ៥x៥ ចំនួន ០៨​ដើម និង​ដែកគោល ០២​សុង ដើម្បី​ធ្វើ​ផ្ទះ​ជូន​លោកស្រី ពៅ រី ព្រោះ​រដូវភ្លៀង​ឈានចូល​មកដល់​ហើយ​ផងដែរ ។IMG-20150521-WA0001
​ ​លោក​ឧ​ត្ត​ម​សេនីយ​ត្រី ហេង ប៊ុន​ទី បាន​មាន​ប្រសា​ស​ន៌​ថា តាងនាម​ឪ្យ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ទាំងអស់ សូម​សំដែង​នូវ​ការចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​សព​លោក​វរសេនីយទោ សួន សៀ​ប ដែល​បានទទួល​មរ​ណះ​ភាព ថ្វិ​ត្បិតតែ​ថវិការ​ដែល បាន​យកមក​ជួយឧបត្ថម្ភ​នាពេលនេះ មិន​គ្រប់គ្រាន់​ក៌​ពិតមែន ក៌​ប៉ុន្តែ​នេះ​ជា​វប្បធម៌​នៃ​ការចែករំលែក​របស់​នា​យ នាយរង និង​ពល​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ចូលរួម​ដល់​ក្រុមគ្រួសារ​សព​អាវុធហត្ថ​របស់​យើង ។IMG-20150521-WA0002
​ ​ឯកឧត្តម​បាន​បន្តថា កងរាជអាវុធហត្ថ អនុវត្ត​ន៌​តាម​អនុ​សាស​ន៌​ដ៌​ខ្ពង់ខ្ពស់​របស់​ឯក ឧ​ត្ត​ម នាយ​ឧ​ត្ត​ម​សេនីយ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្រៅពី​ការងារ​អនុវត្ត​ការងារ​ជំនាញ​ក្នុងការ ចូលរួម​ទប់ស្កាត់ បង្ក្រាប​នូវ​រាល់​បទល្មើស​នានា បញ្ហា​គ្រឿងញៀន​នៅក្នុង​ខេត្ត​ព្រះសីហនុ ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ កងរាជអាវុធហត្ថ​មាន​តួនាទី​ចូលរួម​ការងារ​មនុស្ស​ធម៌​ជាមួយ​ប្រជាពលរដ្ឋនៅក្នុង​សហគម​ន៌​មូលដ្ឋាន ដែល​ជួប​ការលំបាក ប្រជាពលរដ្ឋ​រងគ្រោះ​ធម្មជាតិ គ្រោះថ្នាក់​ចរាចរ និង​អគ្គីភ័យ​ជាប់​ជាប្រចាំ បាន​ទាន់ពេលវេលា មិន​ថា ថ្ងៃ ឬ​ក៌​យប់នោះ​ឡើយ ទីណា​មាន​បញ្ហា​កើតឡើង ទីនោះ​ត្រូវមាន​កម្លាំង​កងរាជអាវុធហត្ថ​ចូលរួម ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សា​ធា​រណះ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា ៕ ​ ​