កំពង់ធំ=កាលពីព្រឹក ថ្ងៃទី២១ខែ ឧសភា ឆ្នាំ២០១៥ នៅសាលប្រជុំខេត្តកំពង់ធំបានរៀបចំសិក្ខាសាលាស្ដីពីការកាត់បន្ថយ ហានិភ័យ គ្រោះមហន្ដរាយ ក្រោមអធិតិយភាព ឧត្តម សុខ លូ អភិបាលរងខេត្តកំពង់ធំ ព្រមទាំងសមាភាពចូលរួម មានមេភូមិ មេឃុំ អភិបាលស្រុក ក្រុង ប៉ូលិស កងរាជអាវុធហត្ថ ទូទាំងខេត្តកំពង់ធំ ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាលចូលរួមចំនួន១០អង្គការផងដែរ សរុបចំនួន ២៥០នាក់។
ឧត្តម សុខលូ បានមានប្រសាសន៍បើកសិក្ខាសាលាដោយលើកឡើងអំពីការកាត់បន្ថយ ហានិភ័យ នៃគ្រោះមហន្ដរាយ គ្រោះធម្មជាតិ ព្រមទាំងគ្រោះអាសន្នដោយការឈ្វេសប្រហែសដូចជាអគ្គិភ័យ ឆាបឆេះ ការឆេះផ្ទុះខ្សែរភ្លើងជាដើម ក្នុងនោះដែរ ឧត្តមក៏បានមានប្រសាសន៍ក្នុងពិធីបង្កា និងទប់ស្គាត់ ចំពោះគ្រោះមហន្ដរាយផ្សេងៗដែលបំរុងនិងកើត និងក្រោយពីការកើតហេតុដើម្បីអោយយើងមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ទាំងអស់គ្នា។
លោក អ៊ឹមសារឿន នាយករងផ្នែករដ្ឋបាលសាលាខេត្តកំពង់ធំ បានមានប្រសាសន៍លើកឡើងពីទស្សនះទាន អំពីគ្រោះមហន្ដរាយ និងគ្រប់គ្រង គ្រោះមហន្ដរាយ ដោយទាមទាអោយតាមបណ្ដា ភូមិ ឃុំ ស្រុក យកចិត្តទុកដាក់ បង្កើនការប្រុងប្រយ័ត្នអោយកាន់តែខ្ពស់ថែមទៀតចំពោះ ហនិភ័យ គ្រោះមហន្ដរាយដោយធម្មជាតិនិង ដោយ ការឈ្វេសប្រហែស ផ្សេងៗជាយថាហេតុ ព្រមទាំងជុំរុញ អោយតាមបណ្ដាល ភូមិ ឃុំ ស្រុកផ្ដល់ពត័មានឬ ផ្ដលទិន្ន័យ អោយបានលឿន ច្បាស់ ពិតប្រាកដ នៅមុនពេលដែលមានគ្រោះមហន្ដរាយ ឬកំពុងតែជួបនិងគ្រោះឬក្រោយពេល កើតគ្រោះមហន្ដរាយ ដើម្បីយើងរួមគ្នា ការពារ ទប់ស្កាត បង្កានិងការបន្ថយ អោយបាននៅកំរឹតទាប។
លោក កែវ សំបូរ នាយករង សាខាកាកបាទក្រហមខេត្ត បានមានប្រសាសន៍ថាកាកបាទក្រហមមាន ប្រទេសចំនួន ១៨៩ប្រទេសចូលរួម សំរាប់ជួយមនុស្សធម៍ ក្នុងគោលការមិនលំអៀង មិនគិតពីនយោបាយ ឬបក្សពួក មិនប្រកាន់ពូសាសន៍ ពណ៍សម្បុរ ឋានះ បុណ្យសក្កិ អ្វី ឡើយ គឺជួយជានិច្ចចំពោះមនុស្សជាតិ ក្នុងគ្រោះអាសន្ន គ្រោះមហន្ដរាយ ធម្មជាតិ ឬគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ។
បន្ទាប់មក លោក សាន វុទ្ធី អនុប្រធានមន្ទីរអប់រំ បានមានប្រសាសន៍លើកឡើងពីការបង្រៀន ក្មេង សិស្សានុសិស្ស និងការយកចិត្តទុកដាក់លើកុមារពាក់ព័ន្ធនិងគ្រោះមហន្ដរាយ ក្រោយមក លោកអ៊ុត វណ្ណារ៉ា អភិបាលរងស្រុក កំពង់ស្វាយ បានលើឡើងពីគ្រោះមហន្ដរាយ ធម្មជាតិដែលធ្វើអោយស្រុក កំពង់ស្វាយបានរងការប៉ះដង្កិចជាមួយខ្យល់ព្យុះភ្លៀង រលំផ្ទះអស់៥៧ខ្នង កន្លងទៅថ្មីៗដោយមិនអាចកិចវែសបាន តែទោះយ៉ាងនេះក៏ស្រុកកំពង់ស្វាយ នៅតែអនុវត្ត គោលនយោបាយ ទាំង៥ចំនុច គឺ ភូមិឃុំមាន សុវត្ថិភាព។
ក្នុងឪកាសនោះដែល លោក មេឃុំ២រូប គឺឃុំសំបូរ និងឃុំកំពង់គរ បានឡើងមានប្រសាសន៍ពីលំហូរពត័មាននិងប្រព័ន្ធនៃការផ្ដល់ពត័មានជាមុន និង ផ្ដល់បទពិសោធន៍ក្នុងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធ័រមូលដ្ឋាននិងអង្គការមិនមែនរដ្ឋាភិបាល។
ទីបញ្ចប់ ឧត្តម សុខ លូ បានមានប្រសាសន៍សំណេះសំណាល ព្រមទាំងផ្ដាំផ្ញើរ ដល់ មន្ដ្រី ដែលបានមកចូលរួម ទាំងអស់ អោយមានការប្រុងប្រយ័ត្នកាន់តែខ្ពស់ ចំពោះគ្រោះមហន្ដរាយ ដូចជាគ្រោះធម្មជាតិ គ្រោះអាសន្នដោយការឈ្វេសប្រហែស ផ្សេងៗជាដើមក្នុងនោះក៏ត្រូវរក វិធីការពារ ទប់ស្កាត់ កាត់បន្ថយ គ្រោះមហន្ដរាយ អោយបានផងដែរ៕
ប៊ុនរិទ្ធី




































