យោងតាមតំណាងរបស់កីឡាករ Gaston Ramirez បាននិយាយថា Ramirez ទំនងជានឹងចាកចេញពី Southampton ហើយផ្លាស់ទៅកាន់ក្លិបយក្សអ៊ីតាលី AC Milan នៅរដូវក្តៅនេះដើម្បីជំនួសតំណែងរបស់ Kaka ។
ទោះបីជាចូលលេងបានតែ ១៧ ប្រកួតក្នុងក្របខណ្ឌ Premier League ឲ្យ Southampton ក៏ដោយ តំណាងរបស់កីឡាករអន្តរជាតិអ៊ុយរ៉ាហ្គាយរូបនេះគឺលោក Pablo Betancourt បានអះអាងថា Ramirez អាចនឹងផ្លាស់ទៅកាន់ទឹកដី San Siro ពេលចប់រដូវកាលនេះ ។
Betancourt ប្រាប់គេហទំព័រ The Mirror ថា “Ramirez គឺសាកសមបំផុតដើម្បីជំនួសតំណែង Kaka យើងមិនអាចឆ្លើយថាទេចំពោះ Milan បានទេព្រោះពួកគេជាក្លិបដ៏ល្អនៅអឺរ៉ុប” ។
គួរបញ្ជាក់ថា Ramirez មិនបានចូលលេងទេក្នុងការប្រកួតដែល Southampton ចាញ់ Manchester City ៤-១ កាលពីយប់ថ្ងៃសៅរ៍ ៕