​ពិធី​ចុះហត្ថលេខា​ចង​ស​ម្ព័​ន្ឋ​មេត្រីភាព រវាង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ យោធភូមិភាគ​ទី​៤ ជាមួយ​បញ្ជាការដ្ឋាន​ទីក្រុង​ហូជីមិញ​យោធភូមិភាគ​ទី​៧ នៃ​កងទ័ព​ប្រជាជន​វៀតណាម

0

​កំពង់ធំៈ ដើម្បី​ពង្រឹង​នូវ​វិស័យ​កងទ័ព និង​ការកសាង​គុណភាព​របស់​កងកម្លាំង កសាង​សមត្ថភាព​ថ្នាក់ដឹកនាំ ជម្រុញ ឲ្យ​កង​យោធភូមិភាគ​ទី​៤ នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ឈាន​រក​កិច្ចសហការ​ជាមួយ​ប្រទេសជិតខាង ក្នុង​វិស័យ យោធា ដើម្បី​ព​ង្រឹ​ក​សន្តិសុខ​ជាតិ 11304084_722456044547641_1763997331_nនិង​ការពារ​ប្រទេស​គឺ ចាំបាច់​ត្រូវមាន​ការទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ជិត ខាង​ដើម្បី​ផ្លាស់ប្តូរ​នូវ​បទពិសោធន៍​នានា ក្នុង​កិច្ចការ​យោធា​ទើប​បណ្តាល​ឲ្យ​មានការ​ឯកភាពគ្នា​រវាង​យោធភូមិភាគ​ទី​៧ នៃ​កងទ័ព​ប្រជាជន​វៀតណាម ទីក្រុង​ហូជីមិញ ចុះ​កិច្ចព្រមព្រៀង​ចង​ស​ម្ព័​ន្ឋ​មេត្រីភាព​ក្នុង​កិច្ច​សហ​ក​ប្រតិបត្តិការ​រួមគ្នា ។​11329672_722455161214396_1636291647_n
​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ឲ្យ​ដឹងថា ការចង​ស​ម្ព័​ន្ឋ​មេត្រី ភាព​រវាង​កងទ័ព​យោធា​ទីក្រុង​ហូជីមិញ ជាមួយនឹង​យោធភូមិភាគ​ទី​៤ គឺមាន​តំលៃ​ធំធេង​ណាស់ ក្នុង​ការជួយ​គ្នា​ទៅវិញទៅមក ក្នុង​វិស័យ​យោធា ដើម្បី​ពង្រឹង​នូវ​គុណភាព​របស់​កងកម្លាំង ដូចជា​ការសាងសង់​ប​ន្ទា​យ ការហ្វឹកហាត់ ការ​គ្រប់ គ្រង​សន្តិសុខ​ផ្ទៃក្នុង និង​ការពារ​ចាំបាច់​ក្នុងការ​ត្រៀមប្រយុទ្ធ និង​ការ​ត្រៀប​ទប់ទល់​ក្នុង​ឳ​កាស​មាន​ពិធីបុណ្យ​ធំៗ​របស់ ជាតិ ទទឹម​គ្នា​នោះដែរ លទ្ធផល​ដែល​ទទួលបាន គឺ​ការឆ្លើយ​តាប​របស់ យោធភូមិភាគ​ទី​៧ បាន​សន្យា​និង​ជួយ​សាងសង់​អាគារ​រដ្ឋបាល ជូន​ដល់​តំបន់សឹករង​កំពង់ធំ ដោយ​កន្លងមក​យោធា​កងទ័ព​ប្រជាជន​វៀតណាម បាន​សាងសង់ បន្ទាយ​ជូន​ដល់​ផ្នែក​សឹក​រង បារាយណ៍ ចំណុះ​ឲ្យ​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ។​11329668_722455594547686_1915912780_n
​ពិធី​ចុះហត្ថលេខា​ចង​ស​ម្ព័​ន្ឋ​មេត្រីភាព​រវាង​កងទ័ព​ទាំងពី​ប្រទេស បានធ្វើ​ឡើង នៅ​អាគារ​សាលប្រជុំ​របស់​បញ្ជាការ​រដ្ឋា​ន​យោធា​ទីក្រុង​ហូជីមិញ នៅ​ព្រឹក​ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៥ ក្រោម​អធិបតីភាព ឯកឧត្តម គង់ វិមាន អភិបាល រង​ខេត្តកំពង់ធំ និង​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ គង់ ផា មេបញ្ជាការ​ង​យោធភូមិភាគ​ទី​៤ ទទួល​ទិស​កំពង់ធំ និង​ឯកឧត្តម ផាន់ តាន់តាយ មេបញ្ជាការ​ងយោធភូមិភាគ​ទី​៧ នៃ​កងទ័ព​ប្រជាជន​វៀតណាម ត្រូវបាន​ព្រមព្រៀងគ្នា អនុវត្តតាម​បទ​បញ្ញា​តិ តាម​លក្ខ​ន្ធ​ការងារ​ក្នុង​កិច្ចការ​កងទ័ព ដែល​ប្រកបដោយ​ជោគជ័យ ។​11304164_722455404547705_992630409_n
​ឯកឧត្តម ផាន់ តាន់តាយ មេបញ្ជាការ​ងយោធភូមិភាគ​ទី​៧ បាន​មានប្រសាសន៍ ថ្លែងអំណរគុណ នូវ​ការខិតខំ​ប្រឹងប្រែង រួមសហការ​គ្នា រវាង​យោធា​ទាំង​២​ប្រទេស ទើប​បណ្តាល​ឲ្យ​មាន​ថ្ងៃនេះ គឺជា​ថ្ងៃ​ល្អ​និង​សម្រេចបាន​ជោគជ័យ​យ៉ាង​ធំធេង និង​មានការ ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ខេត្ត​ទាំងពី​ជា​សាក្សី នៃ​ការផ្សាភ្ជាប់​នូវ​ចំណង​សាមគ្គីភាព​ឲ្យ​កាន់តែ​ជិតស្និទ្ធ​រវាង កងទ័ព ទាំង​២ និង​ប្រជាជន​ទាំង​ប្រទេស ដើម្បី​ជម្រុញ​ឲ្យ​ប្រជាជន​ទាំងពី​ប្រទេស​ដែល​កំពុងតែ​ស្នាក់​នៅក្នុង​ខេត្តកំពង់ធំ និង ទីក្រុង​ហូជីមិញ ឲ្យ​រស់​នៅមាន​ភាពសុខសាន្ត និង​ប្រកបមុខរបរ​ស្របច្បាប់ ។​11281837_722454877881091_970490864_n
​បន្ទាបមក​ប្រតិភូ​ទាំង​២​ប្រទេស​បានប្រគល់​កាដូរ​វត្ថុ​អនុស្សាវរីយ៍ ទៅវិញទៅមក ព្រមទាំង​បាន​ជូន​ប្រតិភូ​កម្ពុជា​ទៅ ទស្សនា​នូវ​ទីតាំង​ប្រវត្តិសាស្ត្រ ទីតាំង​បញ្ជាការដ្ឋាន​យោធា​និង​ការតស៊ូ​របស់​បុព្វបុរស​នៃ​កងទ័ព​វៀតណាម នា​សម័យ​សង្គ្រាម ព្រមទាំង​ពិសា​របាយ​សាមគ្គី​។​
​ដោយ ប៊ុន រដ្ឋា11350383_722344131225499_77560108_n 11292742_722343947892184_1720861325_n 11262350_722344261225486_524149045_n 11269987_722298534563392_651230072_n 11119808_722455204547725_1364561059_n 11256415_722456114547634_110455211_n