​ប្រកា​សលោក ថោង វ៉ាន់​វី​រ៉ា​វុ​ឌ្ឍី ជា​នាយខ​ណ្ណ័​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​

0

​កំពង់ឆ្នាំង​៖​ស្របតាម​គោលនយោបាយ​កែទម្រង់​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥ និង​ដើម្បី​ពង្រឹង​កិច្ចការពារ​វិស័យ​ព្រៃឈើ​របស់​ជាតិ នៅ​ព្រឹក​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៥ នៅក្នុង​សាលាខេត្ត​កំពង់ឆ្នាំង​បានធ្វើ​ពិធី​ប្រកាស​តែងតាំង និង​ផ្ទេរ​ភារកិច្ច​នាយខ​ណ្ណ័​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង ដោយបាន​តែងតាំង​លោក ថោង វ៉ាន់​វី​រ៉ា​វុ​ឌ្ឍី ជា​នាយខ​ណ្ណ័​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​ថ្មី ក្រោម​អធិបតីភាព ឯកឧត្តម ឱម គឹម​ស៊ា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដោយមាន​ការចូលរួម​ពី​លោកជំទាវ ប៉ាល់ យឿន អភិបាលរង​ខេត្តកំពង់ឆ្នាំង និង​មន្ត្រីរាជការ​ជុំវិញ​ខេត្ត​ជាច្រើនរូប​ទៀត​។​--
​ ​លោក ស៊ិន កុសល អ​តី​តៈ​នាយខ​ណ្ឌ័​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​បាន​ឡើង​អាន​របាយការណ៍​ស​​ង្ខេ​ប​ពី​លទ្ធផល​នៃ​ការងារ​របស់​ខ​ណ្ណ័​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​ដែល​សម្រេចបាន​ក្នុង​ដើមឆ្នាំ​២០១៥​កន្ល​​ង​មក ដោយ​បញ្ជាក់​អោយដឹងថា​៖​លទ្ធផល​ដែល​សម្រេចបាន​កន្លងមក​គឺ​ដោយសារ មន្ត្រី​ទាំងអស់​ក្នុង​​ខ​ណ្ណ័ ក្នុង​ផ្នែក និង​ក្នុង​សង្កាត់រដ្ឋបាល​ព្រៃឈើ បាន​អនុវត្តបាន​ត្រឹមត្រូវ​នូវ​តួនាទី​ភារកិច្ច​របស់ខ្លួន​ដែល​​ប្រធាន​រដ្ឋបាល​ព្រៃឈើ និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​បានដាក់ចុះ​។​ទន្ទឹម​នោះដែរ​ក៏មាន​​ការ​សាមគ្គី​យ៉ាងរឹងមាំ និង​សហការ​បាន​យ៉ាង​ល្អ​ជាមួយ​សមត្ថកិច្ច​ពាក់​ព​ន្ធ័​នៅក្នុង​ខេត្ត ដោយបាន​ប​ង្ក្រា​DSC02402
​ប​បទល្មើស​ព្រៃឈើ​បានជា​ច្រើន​ករណី និង​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​។​
​ ​លោក ជឹម ប៊ុន​ថា​វីន នាយកដ្ឋាន​រដ្ឋបាល​ផែនការ និង​គណនេយ្យ នៃ​រដ្ឋបាល​ព្រៃឈើ បានអាន​​សេចក្តីប្រកាស​របស់​ក្រសួង តែងតាំង​លោក ថោង វ៉ាន់​វី​រ៉ា​វុ​ឌ្ឍី អ​តី​តៈ​នាយរង​ខ​ណ្ណ័​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង ឡើងជា​នាយខ​ណ្ណ័​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង ដោយ​ឡែល​លោក ស៊ិន កុសល អ​តី​តៈ​នាយខ​ណ្ណ័​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង ត្រូវ​ផ្លាស់​ទៅ​ទទួល​ភារកិច្ច​ថ្មី ក្នុង​នាយកដ្ឋាន​មួយ​របស់​រដ្ឋបាល​ព្រៃឈើ​។​នៅក្នុង​ពិធី​នេះ លោក ថោង វ៉ាន់​វី​រ៉ា​វុ​ឌ្ឍី នាយខ​ណ្ណ័​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​ថ្មី បាន​ឡើង​ធ្វើ​សេ​ច​ក្តី​ប្តេជ្ញាចិត្ត​ថា​៖​ដើម្បី​តបស្នង​និង​ការជឿទុកចិត្ត​របស់​ថ្នាក់ដឹកនាំ លោក​និង​ខិតខំ​ដឹកនាំ​ខ​ណ្ណ័​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង អោយសម្រេចបាន​ស្នាដៃ​ល្អៗ​អោយបាន​ច្រើន​ជូន​ខេត្ត ដោយ​បង្កើន​សាមគ្គីភាព​ផ្ទៃក្នុង​DSC02401
​អង្គភាព​អោយបាន​ល្អ​រឹងមាំ និង​បន្ត​កិច្ចសហការ​ជាមួយ​ស្ថាប​ន័​ពាក់​ព​ន្ធ័​ក្នុង​ខេត្ត​អោយបាន​ស្អិតរ​មួ​ត​ដើ​​ម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​អោយបាន​ជោគជ័យ​។​
​ ​នៅក្នុង​ឱកាស​នោះដែរ ឯកឧត្តម ឱម គឹម​ស៊ា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឯកឧត្តម អ៊ុង សំអាត អនុប្រធាន​រដ្ឋបាល​ព្រៃឈើ និង លោកជំទាវ ប៉ាល់ យឿន អភិបាលរង​​ខេត្តកំពង់ឆ្នាំង បាន​មានមតិ​សំណេះសំណាល និង​ផ្តាំផ្ញើ​ដល់​លោកនាយខ​ណ្ណ័​ថ្មី និង​មន្ត្រី​ក្នុង​ខ​ណ្ណ័​ទាំង​​អស់​ថា​៖​កត្តា​ដែលនាំអោយ​ការងារ​គ្រប់​វិស័យ​ព្រៃឈើ​របស់​ជាតិ​ទទួលបាន​ជោគជ័យ គឺ​ត្រូវ​ចេះ​សាមគ្គី​ធ្វើ​ការងារ​ជាមួយគ្នា​បានល្អ ចេះ​គោរព​សិទ្ធ​ក្នុង​ការងារ គោរព​តួនាទី​របស់ខ្លួន ត្រូវ​ចេះ​យល់យោគ​អធ្យាស្រ័យ​អោយ​គ្នា ពិសេស​គឺ​ចេះ​ជួយ​ដាស់តឿន​អប់រំ​-- (3)ណែនាំ​គ្នា ពេល​ឃើញ​មាន​ចំណុច​ខ្វះខាត​ជា​គុណវិបត្តិ និង​ត្រូវ​ចេះ​រស់នៅ​ជាមួយគ្នា ដឹង​សុខទុក្ខ​គ្នា​ពេល​បំពេញការងារ​និង​ភារកិច្ច​។​​ដើម្បីអោយ​ការងារ​និង​តួនាទី​របស់ខ្លួន​បាន​ជោគជ័យ ត្រូវ​សហការ​ជាមួយ​ស្ថាប​ន័​មាន​សមត្ថកិច្ច​គ្រប់​អង្គភាព​ក្នុង​ខេត្ត ពិសេស​ស្ថាប​ន័​តុលាការខេត្ត ក្នុងនោះដែរ​ក៏ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​សហគមន៍​ព្រៃឈើ និង​គោរព អនុវត្ត​អោយបាន​នូវ​ច្បាប់​ស្តីពី​ព្រៃឈើ ដោយ​មិនត្រូវ​ឃុបឃិត​ជាមួយ​​បទល្មើស​ឡើយ​។​ទន្ទឹម​នោះដែរ​ត្រូវអនុវត្ត​និង​គោរព​គោល​ការដឹកនាំ​របស់​គណៈបញ្ជាកា​រ​ឯកភាព​ខេត្ត​​ទើប​ភារកិច្ច​ទាំងអស់​ទទួលបាន​ជោគជ័យ​៕-- (2)