គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់ក​ន្ទ្រា​ក់​និង អគ្គីភ័យ​ចំនួន ១៩​គ្រួសារ ក្នុង​ក្រុង​សៀមរាប​​បានទទួល​អំណោយ​របស់​កាកបាទក្រហម​កម្ពុជា​

​កាល​ព្រឹក​ថ្ងៃទី ០៨ ខែ មេសា ឆ្នាំ​២០១៤ គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត ដែល​ដឹកនាំ​ដោយ​លោក​ជំទាវ គួ​យ ណា​លីន​ឃឹម ប៊ុន​សុង អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​គត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន

សែន ប្រធាន​កាកបាទក្រហមកម្ពុជា ប្រគល់ជូន​ដល់​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់ក​ន្ទ្រា​ក់ កាលពី​វេលា​ម៉ោង ១៨​និង​១០​នាទី រសៀល​នា​ថ្ងៃទី​០៥ ខែ​មេសា ឆ្នាំ​២០១៤ នៅ​ភូមិ​ចំនួន​៥​ក្នុង​សង្កាត់​ចុង​ឃ្នៀស និង​សង្កាត់​សៀមរាប ដែល​បាន​ធ្វើឲ្យ​រលំ​ផ្ទះ​១៧​ខ្នង និង ឆេះ​ផ្ទះ ០២ ខ្នង ព្រមទាំង​ធ្វើឲ្យ​របួស​មនុស្ស​០៣​នាក់​ផង​ដែរ​នៅ​សាលាសង្កាត់​ចុង​ឃ្នៀស ក្រុង ខេត្តសៀមរាប ។  
​តាម​សេចក្តីរាយការណ៍​របស់​លោកស្រី​កុយ វិសាល​អភិបាលរង​នៃ​គណៈ​អភិបាលក្រុង​សៀមរាប បានឲ្យដឹងថា នៅវេលា​ប្រហែល​ម៉ោង​១៨ និង​១០​នាទី រសៀល​ថ្ងៃ​ទី ០៥ មេសា ឆ្នាំ​២០១៤  មាន​ខ្យល់​កន្ត្រាក់​មួយ​យ៉ាង​ធំ ដែល​លាយឡំ​ទៅដោយ​ដំណក់ទឹកភ្លៀង​ចេញមក​ពី​ទិស​បច្ចឹម មក​ប៉ះ​ចំ​ភូមិសាស្ត្រ​សង្កាត់​ចុង​ឃ្នៀស និង សង្កាត់​សៀមរាប​មាន​ចំនួន​៥​ភូមិ ធ្វើឲ្យ​រលំ​ផ្ទះ​សម្បែង​របស់​បងប្អូន​ប្រជាពលរដ្ឋ ចំនួន ១៧​ខ្នង ធ្វើឲ្យ​មនុស្ស​រង​របួសស្រាល​០៣​នាក់ និង នៅ​រាត្រី​ថ្ងៃទី​៦ មេសា ឆ្នាំ​២០១៤ មាន​កើត​អគ្គីភ័យ​នៅ​ភូមិ​ពោធិ៍​បន្ទាយ​ជ័យ ឆេះ​ផ្ទះ​អស់​០២​ខ្នង ដោយសារ​ភ្លើង​ធូ​ក​ផងដែរ ។​
​លោក ច​យ សឿត​នាយករង​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បាន​ធ្វើ​សេចក្ដីរាយការណ៍ អំពី ស្ថានភាព​រងគ្រោះ និង ប្រភព​ជំនួយ​សង្គ្រោះ ព្រមទាំង​អំណោយ​ដែល​ត្រូវ​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ ទាំង​១៩ គ្រួសារ ក្នុងនោះ មុង​០១  ភួយ​០១  សារុង​០១ ក្រមា​០១  កន្ទេល​០១  ស្លាបព្រា​៥  ចាន​៥   ឆ្នាំង​០១  ឡាំង​ទឹក​០១​គូ និង តង់​កៅស៊ូ​០១  អង្ករ ២៥​គ​ក្រ ក្នុង​នោះ​អ្នក​ទាំង​០៣​នាក់​ម្នាក់ៗ​ទទួលបាន​មុង​០១  ភួយ​០១  សារុង​០១ ក្រមា​០១  កន្ទេល​០១​អង្ករ​២៥​គ​ក្រ​ក្នុងនោះ​ដែរ​អាជ្ញាធរ​ក្រុង​ក៏​បាន​ឧបត្ថម្ភ​គ្រួសារ​ក្រីក្រ​និង​រងគ្រោះ​ចំនួន​០៦​គ្រួសារ​ក្នុង មួយ​គ្រួសារ​១០​ម៉ឺន​រៀល​ផងដែរ ។​
​    ​ក្នុងនាម​ឯ​.​ឧ ឃឹម ប៊ុន​សុង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​ជា​អភិបាល​នៃ​គណៈ អភិបាលខេត្ត លោកជំទាវ គួ​យ ណា​លីន ក៏​បាន​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​រលំ​ផ្ទះ​និង ឆេះ​ផ្ទះ​ទាំងអស់ ព្រមទាំង​សម្ដែង​នូវ​ការសោកស្តាយ​ជា​ពន់ពេក ចំពោះ​បងប្អូន​ដែល​បាន​រងគ្រោះ​នូវ​ឧបទ្ទេវហេតុ ដោយ​ខ្យល់ក​ន្ទ្រា​ក់ ដែល​បណ្ដាលឲ្យរ​លំផ្ទះ មាន​មនុស្ស​រងរបួស​នេះ ។ លោកជំទាវ​ក៏​បាន​បន្តទៀតថា ក្នុងនាម​កាកបាទក្រហម​កម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា  ក៏​មិន​បាន​ទុកឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​រងការ​លំបាក ក្នុង​គ្រោះ​មហន្តរាយ​ណាមួយ​ដែល​បាន​កើតឡើង ក្នុង​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ឡើយ ដូច​ពាក្យស្លោក​ថា ទីណា​មាន​ទុក្ខ​លំបាក ទីនោះ​មាន កាកបាទ​ក្រហម​ជា​និច្ច ។ ជាក់ស្ដែង​ថ្ងៃនេះ​ដោយ​ទទួលបាន​ព័ត៌មាន​ថា​មាន​ប្រជាជន​រង​គ្រោះ​ធម្មជាតិ​នៅ​សង្កាត់​ចុង​ឃ្នៀ​ស​សង្កាត់ សៀមរាប យើង​បាន​បញ្ចុះ​ក្រុម​អ្នកស្ម័ត្រចិត្ត​កាកបាទ​ក្រហម​ប្រចាំ​ក្រុង​សង្កាត់ ចុះ​ស្រង់​នូវ​ផល​ប៉ះពាល់​ភ្លាមៗ  ហើយ​នៅ​ថ្ងៃនេះ គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បាន​រៀបចំ​នូវ​អំណោយ​សង្គ្រោះបន្ទាន់ ដើម្បី​យក​មក ចែក​ជូន​បងប្អូន​ផងដែរ​។ លោកជំទាវ​ក៏​មាន​ប្រសាសន៍​បញ្ជាក់​ថា សម្ដេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហមកម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ មិន​ទុកឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ នៅ​កណ្ដោចកណ្ដែង និង ស្លាប់​ដោយ​អត់​អាហារ និង គ្មាន​ទី​ជំរក​នោះឡើយ ។ លោកជំទាវ គួ​យ ណា​លីន  បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា ទោះបីជា​អំណោយ​ទាំងនេះ វា​មាន​លក្ខណៈ​តិចតួច​ក្ដី វា​សង​ទៅ​នឹង​ការខូចខាត របស់​បងប្អូន​ដែល​រងគ្រោះ​ក៏​ពិតមែន តែ​ជា​ស្មារតី​យកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ​ខេត្ត ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ដើម្បី​ជួយ​សម្រួល និង សម្រាល​ដល់​ការលំបាក​របស់​បងប្អូន​បាន​មួយរយៈ​ផងដែរ ។ ក្នុងនោះ​ដែរ​លោកជំទាវ ក៏​បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ទាំងអស់ ធ្វើ​យ៉ាងណា​ត្រូវ​ប្រុងប្រយ័ត្ន ដែល​ពេល​នេះ​ជា​រដូវក្តៅ សូម​បងប្អូន​យកចិត្តទុកដាក់ ចំពោះ​កូន​តូចៗ​របស់ខ្លួន កុំឲ្យ​មាន​ជម្ងឺ​សង្កាត់ ចំណីចំណុក​ផ្សេងៗ សម្ខាន់​ចំពោះ​ភ្លើង​ផ្សែង នា​រដូវប្រាំង​នេះ  ស្របពេល​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​យើង ទទួល​អំណរ​សាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ នា​ថ្ងៃ​ខាង​មុខ​ផង​ដែរ ៕​

3 2 1