ខេត្តស្វាយរៀង៖ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា.ព្រឹទ្ធសភានិងអធិការកិច្ចកាលពីព្រឹកថ្ងៃសៅរ៍ទី២៣ខែឧសភាឆ្នាំ២០១៥នេះបានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងនិងសម្ពោធសមិទ្ធិផលនានាក្នុងវត្តពោធិធំស្ថិតក្នុងឃុំ
ចំបក់ស្រុកស្វាយជ្រំខេត្តស្វាយរៀង។ពិធីនោះក៏មានអញ្ជើញចូលរួមពីអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀងលោកអភិបាល អភិបាលរងខេត្តលោកប្រធានក្រុមប្រឹក្សាខេត្តថ្នាក់ដឹកនាំនៃស្ថាប័ណនានាជុំវិញខេត្តកងកម្លាំងប្រដាប់គ្រប់ផ្នែកព្រមទាំងអាជ្ញាធរមូលដ្ឋានរួមនិងប្រជាពលរដ្ឋលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យាយជី តាជី ប្រមាណជិត២០០០នាក់ចូលរួមប្រកបដោយភាពសប្បាយរីករាយជ្រះថ្លាបំផុត។លោកជំទាវ ម៉ែន សំអន មានប្រសាសន៍ថា ថ្ងៃនេះខ្ញុំព្រះករណាខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយក្រៃលែងដោយបានចូលរួមជាមួយព្រះថេរានុត្ថេរះគ្រប់ព្រះអង្គលោក លោកស្រីលោកតាលោកយាយលោកពូអ្នកមីងនិងបងប្អូនជនរួមជាតិទាំងអស់ក្នុងពិធីបុណ្យឆ្លងនិងសម្ពោធសមិទ្ធិផលនានារបស់វត្តពោធិធំរួមមានដូចជា សាលាបាលី ឧបដ្ឋានសាលាថ្ម ទីចាត់ការសាលាបឋមសិក្សា រោងទទួលភ្ញៀវ ក្រាលការ៉ូឡា បង្កាន់ដៃថ្ម បង្គោលភ្លើង កៅអីថ្ម រោងបាយ រោងពូនភ្នំខ្សាច់ ជណ្ដើកុដថ្ម ដែលកើតឡើងពីការខិតខំទាំងប្រាជ្ញា ស្មាតី កម្លាំងកាយនិងថវិការបស់ព្រះសង្ឃនិងពុទ្ធសាសនិកជនចំណុះជើងវត្តសប្បុរសជននានាក្នុងស្រុកក្រៅស្រុកប្រកបដោយទឹកចិត្តជ្រះថ្លារួមគ្នាកសាងក្នុងវិស័យព្រះពុទ្ធសាសនាដោយចំណាយថវិកាដុល្លារចំនួន១០០.៣៤២ដុល្លារនិងថវិកាជារៀល២៥.៦១៨.០០០រៀល។នេះជាសមិទ្ធិផលថ្មីមួយទៀតក្នុងឃុំចំបក់ស្រុកស្វាយជ្រំខេត្តស្វាយរៀងដែលបានបញ្ជាក់ពីមនោសញ្ចេតនាសាមគ្គីភាព ឯកភាពគ្នាជាធ្លុងមួយដើម្បី
សម្រេចបាននូវសមិទ្ធិផលថ្មីនេះដែលយើងទាំងអស់បានខិតខំកសាងទុកជាទីគោរពសក្ការះ ដើម្បីបានជ្រកក្រោមម្លប់ព្រះពុទ្ធសាសនាដែជាសាសនារបស់រដ្ឋ។លោកជំទាវបានមានប្រសាសន៍នាំមកនូវការផ្ដាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាទាំងបីដែលជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលជានិច្ចជាកាលលោកទាំងបីតែងតែមានមនោសញ្ចេតនាស្រឡាញ់រាប់អាននិងរួមសុខរួមទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់និងជួយដោះស្រាយទុក្ខលំបាកសព្វបែបយ៉ាងគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជានិងមមាញឹកក្នុងការងារដឹកនាំកសាងនិងការពារប្រទេសជាតិ។លោកជំទាវបានបន្តថា ក្នុងការអនុវត្តន៍កម្មវិធីកំណែទម្រង់របស់ខ្លួនរាជរដ្ឋាភិបាលកម្ពុជាបានផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងនិងតែងតែគិតគូជានិច្ចពីតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋមិនថានៅជិតឬនៅឆ្ងាយក្នុងតំបន់ដាច់ស្រយាលតាមព្រំដែនគឺត្រូវបានប្រែមុខមាត់ថ្មីទាំងអស់តាមរយះការស្ដារហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យផ្លូវជាតិផ្លូវខេត្តត្រូវបានអភិវឌ្ឍគ្រប់កន្លែងដែលជាសសៃឈាមក្នុងការកសាងប្រទេសជាតិ។និយាយដោយឡែកក្នុងខេត្តស្វាយរៀងយើងនេះមានការរីកចម្រើនទាំងផ្លូវជាតិផ្លូវខេត្តគ្រឹះស្ថានអប់ មន្ទីរពេទ្យ វត្តអារាម ជាក់ស្ដែងដូចជាសមិទ្ធិផលដែលយើងកំពុងសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់នាថៃនេះជាដើម។លោកជំទាវក៏បានផ្ដាំផ្ញើរដល់រដ្ឋអំណាចអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ខិតខំថែមទៀតក្នុងការការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គមរបៀបរៀបរយសាធារណះអនុវត្តឲ្យបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលស្ដីពី ភូមិ ឃុំមានសុវត្ថភាព បន្តជម្រុញការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន ខិតខំដោះស្រាយឲ្យបានល្អនូវបាតុភាពផ្សេងៗក្នុងមូលដ្ឋានព្រមទាំងធ្វើយ៉ាងណាឲ្យសមិទ្ធិផលនានាដែលយើងបានកសាងទាំងអស់នេះបានដំណើរការល្អ ថែរក្សាឲ្យបានគង់វង្សនិងបន្តធ្វើឲ្យកាន់តែរីចម្រើនថែមទៀត។ជាមួយភាពរីកចម្រើនរបស់ប្រទេសជាតិ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ក៏ជាកង្វល់ដ៏ធំរបស់រាជរដ្ឋាភិបាល ហេតុនេះសូមបងប្អូនគោរពច្បាប់ចរាចរណ៍ឲ្យបានល្អ។នាឱកាសនោះលោកជំទាវក៏បាននាំអំណោយមួយចំនួនទៅចែកជូនដល់លោកតាលោកយាយលោកគ្រូអ្នកគ្រូសិស្សានុសិស្សបងប្អូនប្រជាពលរដ្ឋនិងចូលរួមក្នុងពិធីបុណ្យឆ្លងសម្ពោធសមិទ្ធិផលនានាក្នុងវត្តពោធិធំនោះនូវថវិកាចំនួន១៨លានរៀលផងដែរ៕
4 Attachments




































