ស្ទឹងត្រែង៖ ខេត្តស្ទឹងត្រែង បង្កើតបានសហគមន៏ព្រៃឈើស្របច្បាប់ចំនួនពីបន្ថែមទៀតដើម្បីពង្រឹងយន្តការការពារព្រៃឈើនៅតាមមូលដ្ឋាន ភូមិឃុំប្រយោជន៏ដោះស្រាយបង្កើនបាននៅជីវភាពរស់ នៅដល់ប្រជាពលរដ្ឋនិងបញ្ជៀសការលបលួចចូលកាប់ព្រៃរានយកដីខុសច្បាប់ពី
ជនខិលខូច។ក្នុងពិធីចុះកិច្ចព្រមព្រៀងព្រៃសហគមន៏ រវាងខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង និងគណៈកម្មការគ្រប់គ្រងសហគមន៏ព្រៃឈើនៅសាលាខេត្តស្ទឹងត្រែងនាថ្ងៃទី២២ឧសភា លោកម៉ុម សារឿនអភិបាលរងខេត្តមានប្រសាសន៏ថា៖ការបង្កើតសហគមន៏ព្រៃឈើ គឺជាយុទ្ធសាស្ត្រនៃការគ្រប់គ្រងព្រៃឈើ ឲ្យមានប្រសិទ្ធភាពដើម្បីលប់បំបាត់ការកាប់ព្រៃរានយកដី បង្កើតទំនាស់ជាមួយអាជ្ញាធរហើយមានវប្បធម៌អន្តរាគមន៏ពីខាងក្រៅ។
លោកអភិបាលរងខេត្តបញ្ជាក់ថា៖កិច្ចការងារនៅសេសសល់ សកត្ថកិច្ចជំនាញត្រូវបន្តដោះស្រាយហើយកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ទទួលស្គាល់នេះត្រូវយកទៅផ្សព្វផ្សាយបន្ថែម នៅក្នុងនេះដែរខ្ញុំជំរុញឲ្យស្ថាបន័មានសមត្ថកិច្ច ពាក់ពន្ធ័នៅមានសហគមន៏ចំនួន ៦ដែលកំពុងរៀបចំបង្កើត ធ្វើម៉េចឲ្យបានលឿនបើពន្យាទៀតដីគឺព្រៃក៏អស់ ដីក៏ត្រូវអស់ដែរហើយបើបានប្រកាសហើយ បានកិច្ចព្រមព្រៀងត្រូវផ្សព្វផ្សាយនៅក្នុងមូលដ្ឋានឲ្យបានទូលំទូលាយ អានលក្ខខណ្ឌ័តិកៈកិច្ចពញរមព្រៀងឲ្យច្បាស់ ឲ្យប្រជាពលរដ្ឋនៅតំបន់នោះគាត់បានយល់ មិនអាចយល់តែប៉ុន្នាននាក់ដែលម៉ូ ទៅវិញអត់បានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋផ្សេងទៀតអាហ្នឹងយើងអនុវត្តទៅ ប្រទាំងប្រទិសគ្នាហើយអត់ស៊ីចង្វាក់គ្នាទេ អត់រលូនទេ អញ្ចឹងត្រូវអញ្ជើញអាជ្ញាធរមូលដ្ឋានដើម្បីចូលរួមប្រកាស់ដើម្បីចៀសវាងការទំនាស់។
លោកសូយសារិទ្ធនាយករងអធិការដ្ឋានរដ្ឋបាលព្រៃឈើមេគង្គមានប្រសាសន៏ថា៖លោកនិងគាំទ្រដល់កិច្ចការនៅមូលដ្ឋានពីព្រោះវាជាការធ្វើកំណែទម្រង់វិស័យព្រៃឈើឈានឆ្ពោះទៅរកការគ្រប់គ្រងធនធានព្រៃឈើឲ្យមាននិរន្តរភាព។
លោកឈាង តុលាប្រធានខណ្ឌ័ព្រៃឈើខេត្តស្ទឹងត្រែងលើកឡើងថាគិតមកដល់ត្រីមាសទី២ឆ្នាំ២០១៥នេះខេត្តស្ទឹងត្រែងមានសហគមន៏ព្រៃឈើបានចំនួន១៨កន្លែងមានផ្ទៃដីព្រៃសរុបចំនួន២៩.៧១៨ហិចតាសមាជិក សរុប៥៣៧៦គ្រួសារស្ថិតនៅក្នុងភូមិសាស្ត្រចំនួន៤២ឃុំចំនួន១៣ ក្នុងស្រុកចំនួន៣នៅខេត្តស្ទឹងត្រែង ។
លោក ធិ ហ៊ួរប្រធានសហគមន៍ឃុំតាឡាត ស្រុកសេសាន បានអះអាងថាៈ ពេល សហគមន៍មានច្បាប់លក្ខខណ្ឌ័តិកៈត្រឹមត្រូវហើយ លោកនិងយកច្បាប់នេះទៅផ្សព្វផ្សាយឲ្យបានជ្រួតជ្រាបដល់សមាជិកសហគមន៍ និងប្តេជ្ញារួមគ្នាការពារធនធានព្រៃឈើឲ្យបានគង់វង្យ ដើម្បីទាញយកផលអនុផលពីព្រៃឈើនេះ សំរាប់ជីវភាពរស់នៅទាំងអស់គ្នា ។
សូមបញ្ជាក់ថាៈនេះជាលើកទី៣ហើយ ដែលពិធីចុះហត្ថលេខាទទួលស្គាល់សហគមន៍នៅខេត្តស្ទឹងត្រែងបន្ទាប់ពីឆ្នាំ ២០១១បង្កើតបានចំនួន២ ឆ្នាំ២០១៣ ចំនួន៥ និងឆ្នាំ ២០១៤ចំនួន២កន្លែងបន្ថែមទៀត ជាមួយនេះផ្នែករដ្ឋបាលព្រៃឈើបានរៀបចំឯកសារ បង្កើតសហគមន៍ចំនួន៧កន្លែងបន្ថែម កំពុងដាក់ការស្នើសុំទៅថ្នាក់ជាតិ ៕



































