ក្រសួងសុខាភិបាល ក្រើនរំលឹក​ឲ្យ​គ្រូពេទ្យ​ទាំងអស់​ពង្រឹង​ជំនាញ​របស់ខ្លួន និង​ក្រមសីលធម៌​វិជ្ជាជីវៈ​ជា​គ្រូពេទ្យ​

0

​សៀមរាប៖ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល លោក សាស្ត្រាចារ្យ ធា គ្រុយ បាន​ណែនាំ​ដល់​គ្រូពេទ្យ​ទាំងអស់ ត្រូវតែ​ពង្រឹង​ជំនាញ​សុខាភិបាល ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ ក្នុងការ​ព្យាបាល​អ្នកជំងឺ ដើម្បី​លើកកម្ពស់​វិស័យ​សុខាភិបាល ។ ជាមួយគ្នានេះ ឯកឧត្តម ព្រមាន​ថា22-05-2015 Yin Kimsean ( Biodiversity Day ).avi.Still001 នឹងដាក់​វិន័យ​ទៅកាន់​គ្រូពេទ្យ ដោយ​ផ្អាក​ការងារ​ពួកគេ​មួយរយៈ​ផងដែរ ក្នុងករណី​ចាំបាច់ បើសិនជា​គ្រូពេទ្យ​ទាំងនោះ នៅតែ​ធ្វេសប្រហែស នៅតែ​បន្ដ​អនុវត្ត​ភារកិច្ច​ដោយ​ខ្ជីខ្ជា និង​ប្រព្រឹត្តិ​ខុស​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់ខ្លួន ។​​លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ នៅក្នុង​ទិវា​អភិវឌ្ឍន៍​វិ​ជ្ផា​ជីវៈ​វេ​ជ្ផ​សាស្ត្រ​បន្ត​នៅ​ខេត្តសៀមរាប​លើក​ទី​០៤ នា​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ​អប្សរា​អង្គរ ( ក្រុង​សៀមរាប ) ដោយមាន​ការចូលរួម​ពី​សំណាក់​សិក្ខាកាម​ប្រមាណ​ជាង​២០០​នាក់ ដែលជា​គ្រូពេទ្យ​មកពី​តាម​បណ្តា​ខេត្ត​នានា ទូទាំងប្រទេស ។
​លោក​សាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈ​គ្រូពេទ្យ​ជាតិ បាន​បន្ថែមថា គ្រូពេទ្យ​ត្រូវតែ​អនុវត្ត​ការងារ​ឲ្យ​បានច្បាស់លាស់ ដោយ​ពឹង​ផ្អែកលើ​ជំនាញ​សុខាភិបាល ក្នុង​ស្មារតី​គោរព​ក្រមសីលធម៌​-​វិជ្ជាជីវៈ ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចំពោះ​អ្នកជំងឺ ។ គ្រូពេទ្យ​ត្រូវតែ​គោរព​ពេលវេលា​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​ទាំងនេះ​គឺជា​តម្រូវ​ការចាំបាច់ ក្នុង​ការផ្ដល់សេវា​សុខាភិបាល​សម្រាប់​អ្នកជំងឺ​។​download (1)
​លោក​រដ្ឋលេខាធិការ​បា​ន​រំលឹក​ដល់​គ្រូពេទ្យ​ទាំងអស់​ថា ៖ ក្រសួង​កំពុងតែ​ពិចារណា​និង​ពិនិត្យឡើងវិញ ចំពោះ​គ្រូពេទ្យ​ដែល​ណា ដែល​នៅតែមាន​ការធ្វេសប្រហែស និង​ខ្ជីខ្ជា​ក្នុង​ការងារ ធ្វើឱ្យប៉ះពាល់​ដល់​អ្នកជំងឺ​ហើយ​ក្រសួង​នឹងដាក់​វិន័យ ធ្វើការ​ព្រមាន និង​អាច​ឈានទៅ​ផ្អាក​មិនឱ្យ​ធ្វើជា​គ្រូពេទ្យ​ក្នុង​មួយរយៈ​ណាមួយ បើសិនជា​រកឃើញ​ករ​ណី​បង្កបញ្ហា ជា​បន្ដបន្ទាប់​នោះ ។​លោក​លើកឡើងថា ក្រសួងសុខាភិបាល បាន​ខិតខំ​អភិវឌ្ឍន៍ និង ពង្រឹងសមត្ថភាព​គ្រូពេទ្យ​នៅ​ទូទាំងប្រទេស ឱ្យ​ចេះ​គ្រប់គ្រង​ខ្លួនឯង ឲ្យ​មានការ​យល់ដឹង​ចំពោះ​ភារកិច្ច​ព្យាបាល​អ្នកជំងឺ និង​មាន​ជំនាញ​វិជ្ជាជីវៈ និង​ក្រមសីលធម៌​ជា​គ្រូពេទ្យ ។ ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើ ក្រសួងសុខាភិបាល បានចេញ​ពិធីសារ​ជាតិ​មួយ​ដែល​តម្រូវឱ្យ គ្រូពេទ្យ​ទាំងអស់ បានដឹង​អំពី​ការព្យាបាល​ជំងឺ និង​ពង្រឹង​ចំណេះដឹង សមត្ថភាព​គ្រូពេទ្យ ឱ្យ​កាន់តែ​រឹងមាំ និង​ការធ្វើ​បច្ចុប្បន្ន​កម្ម​ក្នុង​រយៈពេល​៣​ឆ្នាំ​ម្ដង ដើម្បីឱ្យ​បានដឹង​អំពី​ការអភិវឌ្ឍ​ថ្មីៗ ទាក់ទង​នឹង​ជំនាញ​បច្ចេកទេស​សុខាភិបាល និង របៀប​ប្រើប្រាស់​ថ្នាំ​ព្យាបាល​និង​ការពិនិត្យ​អ្នកជំងឺ ។​
​លោក​ធា គ្រុយ បាន​និយាយ​ណែនាំ​ដោយ​សាមញ្ញ​ថា ៖ សូមកុំ​គិត​យក​វិជ្ជាជីវៈ​ធ្វើ​ជំនួញ ព្រោះ​ជំនាញ​របស់​គ្រូពេទ្យ គេ​មិន​ឲ្យ​ធ្វើ​ជំនួញ​ទេ ហើយក៏​មិនត្រូវ​នាំគ្នា គៀបស៊ី​អ្នកជំងឺ នោះឡើយ ៕download (2)