បន្ទាយមានជ័យ៖សិក្ខាសាលាស្ដីពីការក៍សាងភាពជាប្រជាពលរដ្ឋប្រជាធិបតេយ្យសកម្ម ដែលបានការចូលរួមពីនិស្សិតនានា របស់មហាវិទ្យាល័យក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានបើកនាថ្ងៃទី ២៣ ឧសភា ២០១៥ ដោយអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ ក្រោមជំនួយពីមូនិ
ធិខុនរ៉ាដអាឌិនណៅអ៊ារ។មានវាគ្មិន ឯកឧត្ដម សួន សុធីសមាជិក្រុមប្រឹក្សាខេត្ត មកពីគណ:បក្សប្រជាជន គណ:បក្សសង្គ្រោះជាតិ និងគណបក្សដែលមានអសន:ក្នុងក្រុមប្រឹក្សាខេត្តចូលរួម បើកវេទិការពិភាក្សា។
លោកធម្មបណ្ឌិត ហេង មណីចិន្ដា ប្រធានអង្កការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ថ្លែងពីគោលបំណង ១ផ្តល់ឱកាសដល់និស្សិត អោយបានជួបជាមួយសមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ដែលមកពីគ្រប់គណ:បក្សទាំងអស់ ដើម្បីបានស្វែងយល់ ដឹងពីប្រពន្ធការងាររបស់ក្រុមប្រឹក្សាខេត្ត និងបានយល់ដឹងអំពី គោនយោបាយនិងយុទ្ធសាស្ត្រ សម្រាប់អភិវឌ្ឍន៍ខេត្ត។ ២លើកទឹកចិត្តយុវជនអោយចូលរួមក្នុងកិច្ចការអភិវឌ្ឍន៍ខេត្ត ក៍ដូចជាការទទួលខុសត្រូវរបស់ពួកគេ។
លោកធម្មបណ្ឌិត ហេង មណីចិន្តាថ្លែងបន្តថា: ដើម្បីក្លាយជាយុវជន និងប្រជាពលរដ្ឋប្រជាធិបតេយ្យសកម្ម និស្សិតទាំងអស់ត្រូវត្រង់ត្រាប់ ការបស្រាយរបស់វាគ្មិន ដើម្បីជាទុននិងការចូលរួម អភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន៕




































