យុវជន​ដើរតួរ​សំខាន់​ក្នុងការ​ចូលរួម​អភិវឌ្ឍ​ន័​ខេត្ត​និង​ទទួលខុសត្រូវ​ក្នុងនាម​សមា​ជិត​សង្គម​ប្រជាធិបតេយ្យ

0

​បន្ទាយ​មាន​ជ័​យ៖​ដើម្បីអោយ​យុវជន​បាន​យល់ដឹង​ពី​ប្រព័ន្ធ​ការងារ​របស់​ក្រុមប្រឹក្សា​ខេត្ត​និង​បាន​យល់ដឹង​អំពី​គោលនយោបាយ​និង​យុទ្ធសាស្ត្រ​សម្រាប​អភិវឌ្ឍន៍​ខេត្តបន្ទាយមានជ័យ​កាលពី​ព្រឹក​ថ្ងៃទី​23​ឧសភា​2015​នៅ​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ​បានរៀបចំ​សឹក្ខា​IMG_4046សាលា​មួយ ស្តីពី “​ការកសាង​ភាពជា​ពលរដ្ឋ​ប្រជាធិបតេយ្យ​សកម្ម ក្នុង​គោលនយោបាយ និង​យុទ្ធសាស្ត្រ​នានា​របស់​រាជរដ្ឋាភិបាល​”​រៀបចំ​ដោយ​អង្គការ​ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍ ក្រោម​ជំនួយ​ពី​មូ​និ​ធិ​ខុនរ៉ាដ​អាឌិន​ណៅ​អ៊ា​រ ហើយ​មានការ​ចូលរួម​ជា​វាគ្មិន​ពី​តំណាង​ក្រុ​ប្រឹក្សា​ខេត្ត​មកពី​គ្រប់​គណបក្សនយោបាយ​ចំនួន​បី​និង​និស្សិត​ពី​សកល​វិទ្យាល័យ​ឯកជន​និង​រដ្ឋ​500​នាក់​។​
លោក ហេង មណី​ចិន្តា នាយក​អង្គការ​ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍ បាន​លើកទ្បើង​ថា​ដោយសារតែ​ប្រទេស​ក​ម្ពូ​ជា​កំពុង​ដើរ​លើផ្លូវ​ប្រជាធិបតេយ្យ​ទើប​អង្គការ​ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍​ដែលជា​អង្គការ​មួយ​ធ្វើការ​លើ វិមជ្ឈការ​និង​វិសហមជ្ឈការ​និង​កម្មវិធី​សហ​ករ​បាន​លើកយក​កម្មវិធី​នេះ​ទ្បើង​មក​។​IMG_4048
លោក សួន សុធី សមាជិក​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បានធ្វើការ​បកស្រាយ​ពី​តួនាទី​និង​សិទ្ធិ​របស់​ក្រុមប្រឹក្សា​ខេត្ត​គឺ​ធ្វើការ​លើ​សេចក្តីសម្រេច​ខាង​នីតិ​បញ្ញា​ត្តិ​និង​ប្រតិបត្តិ​និយាយ​ជារួម​ត្រួតពិនិត្យ​តាមដាន​លើក​ការងារ​របស់​មន្ទី​ស្ថា​ប័ណ​ជុំវិញ​ខេត្តហើយ​យក​ការស្នើសុំ​របស់រប​ស់ព​ល​រដ្ឋ​មក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​ក​ហ​រុម​ប្រឹក្សា​និង​លទ្ធផល​ដែល​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​ប្រមុខ​រដ្ឋាភិបាល​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បានប្រែក្លាយ​ប្រទេស​កម្ពុជា​ទៅជា​ប្រ​ទេ​ប្រជាធិបតេយ្យ​ពី​ការប្រើប្រាស់​អាវុធ​ដណ្តើម​អំណាច​មកជា​ការ​បោះឆ្នោត​ដោយ​អោយ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ជ្រើសរើស​។​ហើយ​ការ​អនុវត្តតាម​ប្រជាធិបតេយ្យ​នេះ​បាន​ដំណើរការ​បោះឆ្នោត​ទាំង​សកល​និង​អសកល​បាន​ចំនួន​12​លើក​មកហើយ​។​IMG_4053
គោលបំណង នៃ​សឹក្ខា​សាលា​នេះ​គឺ​១​ផ្តល់ឱកាស​ដល់​និស្សិត អោយបាន​ជួប​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ ដែល​មកពី​គ្រប់​គណ​:​បក្ស​ទាំងអស់ ដើម្បី​បាន​ស្វែងយល់ ដឹង​ពី​ប្រពន្ធ​ការងារ​របស់​ក្រុមប្រឹក្សា​ខេត្ត និង​បាន​យល់ដឹង​អំពី គោ​នយោបាយ​និង​យុទ្ធសាស្ត្រ សម្រាប់​អភិវឌ្ឍន៍​ខេត្ត​។ ២​លើកទឹកចិត្ត​យុវជន​អោយ​ចូលរួម​ក្នុង​កិច្ចការ​អភិវឌ្ឍន៍​ខេត្ត ក៍​ដូចជា​ការទទួលខុសត្រូវ​របស់​ពួកគេ​ក្នុងសង្គម​ប្រជាធិបតេយ្យ​៕