កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការទំនាក់ទំនង​ល្អ​រវាង​អ្នក​សារ​ពត៍​មាន​អាស៊ាន​ដើម្បី​អភិវឌ្ឍន៍​ប្រទេសជិតខាង​ប្រ​ចាំំ​២០១៥

0

​ខេត្តកំពង់ធំ​. ឯកឧត្តម សុរះ​ផាន់ ដិ​សះណា​ម អភិបាលរង​ខេត្ត​ឧ​ប៊ុន​រាជធានី បាន​កោតសរសើរ​ការ​រីកចំរើន​ក្នុង​វិស័យ​ពត៍​មាន ដែល​អាចធ្វើ​ការផ្សព្វផ្សាយ​បាន​រហ័ស​បាន​ទាន់ពេលវេលា របស់​អ្នក​សារ​ពត៍​មាន​កម្ពុជា ដែល​បាន​ប្រឹងប្រែង​និង​យកចិត្តទុកដាក់ និង​អភិវឌ្ឍន៍IMG_7006​ខ្លួនឯង​យ៉ាង​លឿន​. ក្នុងការ​ផ្សព្វផ្សាយ​ពត៍​មាន ក្នុងឱកាស​នោះ​ឯកឧត្តម បាន​សុំ​ការ​មានការ​សហការគ្នា​រវាង​អ្នក​សារ​ពត៍​មាន​អាស៊ាន​មានការ​ទំនាក់ទំនង​ល្អ ក្នុងការ​ចែករំលែក​នូវ​បទពិសោធន៍​គ្នា​និង​ផ្តល់​ភាពជឿជាក់​គ្នា​ក្នុង​វិស័យ​ពត៍​មាន​ប្រទេសជិតខាង​។​
​ពិធី​ប្រជុំ​ជម្រុញ​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​អាស៊ាន ក្នុង​ទំនាក់​ទំ​នាង​សារ​ពត៍​មាន​អាស៊ាន ត្រូវបាន​ចាត់​ធ្វើឡើង​នៅ​សណ្ឋាគារ​សូ​នី​ហ្រេ្គ​ន ខេត្ត​ឧ​ប៊ុន​រាជធានី ប្រទេស​ថៃ ក្រោម​ការឧបត្ថម្ភ​ដោយ ទីស្នាក់ការ​សារ​ពត៍​មាន​ភូមិភាគ​២ ដោយមាន​ការចូលរួម ពី​សំណាក់​អ្នក​សារ​ពត៍​មាន ថៃ កម្ពុជា ឡាវ នៅ​ព្រឹក​ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០១៥​។​IMG_7004

​លោក ឆាវ​លិ​ត អុង​វ៉ា​និ​ច​. ប្រធានសភា​ពា​ណិ​ជ្ឋ​កម្ម ខេត្ត​ឧ​ប៊ុន​រាជធានី បាន​មានប្រសាសន៍​ពាក់​ព័​ន្ឋ​ទៅនឹង​ការផ្សព្វផ្សាយ តំបន់​ទេសចរណ៍ និង​ការវិនិយោគទុន នៅតាម​ព្រំដែន ជាមួយ​ប្រទេស ជិតខាង និង​កាំ​ទ្រ​ឲ្យ​មានការ​បង្កើត​តំបន់​ទេ​ចរណ៍ រវាង​ខេត្ត​ថៃ និង​កម្ពុជា ឡាវ ដើម្បី​ជាការ​បង្ហាញ​បើកផ្លូវ​ឲ្យ​ភ្ញៀវ​ទេសចរណ៍ ទទួល​ដឹងលឺ​តំបន់​ទេ​ចរណ៍ និង​ចាត់​ឲ្យ​មាន​បណ្តា​យ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ដើម្បី​ផលប្រយោជន៍ ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន របស់​ប្រទេស​ក្នុង​សហគមន៍​អាស៊ាន អ​នា​គត់​CLV. និង​មានការ​សាង់​ផ្លូវថ្នល់​អាស៊ាន​ជាប់​គ្នា​រវាង ថៃ ចិន ឡាវ កម្ពុជា និង​ឡាវ ដើម្បី​ងាយស្រួល​ដល់​ការវិនិយោគទុន ដូច្នេះ​ប្រទេស​ក្នុង​សហគមន៍​អាស៊ាន ចាំបាច់​ពង្រឹងគុណភាព ផលិតផល​. ពង្រឹង​សន្តិសុខ​ជាតិ ដើម្បី​ឲ្យ​អ្នកវិនិយោគទុន​មាន​ភាព ជឿជាក់ លោក​បាន​បញ្ជាក់ថា ខ​ណះ​នេះ​ខេត្ត​ឧ​ប៊ុន ស្នើរ​សុំ​រដ្ឋាភិបាល​ថៃ ឲ្យ​មាន​រថយន្តក្រុង បើក​ដំណើរការ​ដឹកជញ្ជូន​អ្នកដំណើរ​ដោយ​ត្រង់ ចេញពី​ខេត្ត​ឧ​ប៊ុន​រាជធានី​. ឆ្លងកាត់​ខេត្ត​ស៊ីសាកេត ឆ្ពោះទៅ​ខេត្តសៀមរាប ប្រទេស​កម្ពុជា ទទឹម​គ្នា​នោះ​ប្រទេស​ឡាវ គឺ​បាន​ដំណើរ​ឲ្យ​រួចហើយ ដោយ​ក្នុង​មួយ​រថយន្តក្រុង​បើក​៤​ត្រឡប់ ចំណែក​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម កំពុងតែ​ស្នើរ​សុំ ។​IMG_7001

​លោក ស័ក​ដា​. ភិ​រិ​យា​ក់​កិ​ច​ផៃ​ប៊ូ​ន នាយក​សមាគមន៍​. ធុ​រះ​កិច្ច និង​ទេសចរណ៍ បានលើកឡើង​នៅក្នុង​ពិ​ធិ​ថា ក្នុងនាម​យើង​អ្នក​សារ​ពត៍​មាន​ចាំបាច់​ត្រូវ​មានការ​ត្រិះរិះ​ពិចារណា សាង​ពត៍​មាន ដែល​បានផ្តល់​ប្រយោជន៍​ដល់​សង្គម និង​សុ​វត្តិភាព​ដល់​ប្រជាពលរដ្ឋ ផ្តល់​ចំណេះដឹង​ដល់​ប្រជាជន ដូចជា​ទីតាំង​ទេសចរណ ៍ ទីតាំង​អភិវឌ្ឍន៍ និង​ការវិនិយោគទុន និង​ជម្រុញ​និ​សិ​ត្ស
​សិក្សា​ភាសាប្រទេស​នៃ​អាស៊ាន ដើម្បី​ងាយស្រួល និង​ការ​ក្នុងការ​ទំនាក់ទំនង ជាពិសេស​នៅក្នុង​ខេត្ត​ឧ​ប៊ុន​រាជធានី មាន​និ​សិ​ត្ស​ប្រទេស​វៀតណាម មក​រៀនមាន​ចំនួន​ច្រើន និង​បានធ្វើ​ឲ្យ​ប្រជាជន​ថៃ​បច្ចុប្បន្ន​និយាយ​ភាសា​វៀតណាម​បាន​ច្រើន ។​IMG_6988

​លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​សារ​ពត៍​មាន​កម្ពុជា បានស្នើរ​សុំ​ឲ្យ​មានការ​សម្រួលការ​ស្នាក់​នៅក្នុង​ប្រទេស​ថៃ​របស់ ពលករ​ចំណាក់ស្រុក​កម្ពុជា ទទួលបាន​សិទ្ធី​ការមើល​ថៃ​ពី​អាជ្ញា​ថៃ ប្រកបដោយ​សុ​វត្តិភាព ទាំង​ការប្រតិបត្តិ​ការងារ ទាំង​ការ​ស្នាក់នៅ និង​ការទទួល​ផលប្រយោជន៍ ពី​ម្ចាស់​អជីវ​កម្ម ជាពិសេស​ការរក្សា​ព្យាបាល​ជំងឺ និង​ការផ្តល់​ពត៍​មានមក​សាច់ញាតិ​មក​ស្រុកកំណើត​ករណី​ចាំបាច់ ទៅលើ​ពលករ​ចំណាក់ស្រុក​កម្ពុជា ដោយឡែក​ភាគី​ថៃ​បាន​ឆ្លើយតប​និង​ការគាំទ្រ​ឲ្យ​មាន​.​ការយកចិត្តទុកដាក់​បំផុត​ក្នុងករណី​ពលករ​ស្របច្បាប់ ចំណែក​ពលករ​ដែល​ដែល​ចូលមក​មិន​ស្របច្បាប់​អាជ្ញាធរ​ថៃ ណែនាំ​ឲ្យ​មានការ​ធ្វើលិខិត​បែបបទ ដោយ​សូម​ឲ្យ​មានការ​ផ្សព្វផ្សាយ​តាម​សារ​ពត៍​មាន​។​IMG_6991
​ដោយ ប៊ុ ន៍ រដ្ឋា