េ​ឧ​ត្ត​ម ឧ​ត្ត​ម សោម ស៊ុន ដឹកនាំ​គ​ណះ​ប្រតិភូ​ចែក​អំណោយ​ជូន​ពល​រដ្ន​ក្រីក្រ​៥​គ្រួសារ​និង​ពិនិត្យ​សំណង់​អាគា​ថ្មី​

0

​អត្ថបទ ប៊ុន​រិទ្ធី​
​កំពង់ធំ​= ឧ​ត្ត​ម​ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេ​បញ្ចា​ការ​សឹក​រង​ខេត្ត ដឹកនាំ​គ​ណះ​ប្រតិភូ​ចែក​អំណោយ​ជូន​ប្រជា​ពល​រដ្ន​ក្រីក្រ​ចំនួន​៥​គ្រួសារ នៅក្នុង​ភូមិ កំ​ញាត់ ឃុំ​ទ្រៀល ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​និង​ចុះ​ពិនិត្យ​សំណង់​អាគារ​ថ្មី នៅ​ផ្នែក​សឹក​រង​ស្រុក​បារាយណ៍​ដោយមាន​Image43ការចូលរួម​ពី​នាយ​ទា​ហ៊ាន ពល​ទា​ហ៊ាន ចំនួន​១៨​រូប កាលពី​ព្រឹក ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៥​។​
អំណោយ​ទាំងអស់ មាន​អង្ក ២៥០​គីឡូក្រាម មី​យើង ៥​កេះ ទឹកត្រី​៥​យួរ ទឹកស៊ីអ៊ីវ ៥​យួរ ថវិការ ៥០​ម៉ឺន​រៀល ដោយ​ក្នុង​១​គ្រួសារ ទទួលបាន អង្ករ ៥០​គីឡូក្រាម មី​យើង​១​កេះ ទឹក​ស៊ី​អី​វ ១​យួរ ទឹកត្រី​១​យួរ ថវិការ​១០​ម៉ឺន រៀល ព្រមទាំង​ជូន​គ្រែរ​ដេក​១ ជូន លោកតា​ដែល​គ្មាន​គ្រែ​សំ​រាន ក្នុងនោះ​ក៏មាន​លោក​មេភូមិ មេឃុំ និង​ប្រជា​ពល​រដ្ន​ជិតខាង​ចូលរួម​ផងដែរ​។​Image44
ឧ​ត្ត​ម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេ​បញ្ចា​ការ​តំបន់សឹករង​ខេត្តកំពង់ធំ បាន​មានប្រសាសន៍​សំណេះសំណាល​សួរសុខទុក្ខ​បងប្អូន ប្រជា​ពល​រដ្ន លោកយាយ លោកតា ដោយ​គិតគូ​ពី​ការលំបាក​របស់​បងប្អូន ពី​សំណាក់​រដ្ឋាភិបាល ពិសេស​សម្ដេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច ក​ត្តិ​ព្រឹទ្ធ​ប​ណ្ឌឹ​ត ដែល​លោក​តែ​គិតគូរ​ដល់​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ប្រជា​ពល​រដ្ន ដោយ​មិន​ទុកអោយ​ពល​រដ្ន​ណា​ម្នាក់​ស្លាប់​ដោយ​អត់បាយ​នោះឡើយ ព្រមទាំង​ផ្ដាំផ្ញើ​រថា​នេះ​ជា​អំណោយ​តិចតួច​ដើម្បី​បំពេញ​នូវ​កង្វះខាត ក្នុង​ជីវភាព​ក្រីក្រ បាន​មួយ​រយះ ហើយ​នេះ​ជា​ទឹកចិត្ត​ដោះ​ស្មោះសរ​គោរព និង​ស្រលាញ​ប្រជា​ពល​រដ្ន ពេល​ឃើញ​ពល​រដ្ន​របស់ខ្លួន​Image47មានទុក្ខ​លំបាក ត្រូវតែ​ជួយ​ទោះ​ពុំបាន​ច្រើន​ក៏​ជាការ​បំពេញ​នូវ​សេចក្ដីត្រូវការ​ជា​ចាំបាច់​របស់​បងប្អូន បន្ទាប់មក​ក៏បាន​ផ្ដាំ​ផ្ញើអោយ ថែរក្សា​សុខភាព​ព្រោះ​ជា​រដូវភ្លៀង​បាន​ឈានចូល​មកដល់ សំបូរ​ដោយ​មូស ដូច្នេះ​ត្រូវ​សំរាក​ក្នុង​មុង​និង​ពិសារ​ទឹក​ឆ្អិន រាល់ថ្ងៃ​ដើម្បី​ជៀសវាង ជំងឺ​ដ​ង្កា​ត់​ផ្សេងៗ​ព្រមទាំង​ជុំ​រុញអោយ មានការ​រឺះ​គឹ​តរក​ក្នុងការ​ប្រកបមុខរប​រ ទទួលទាន​ធ្វើស្រែ​ដាំ​ដុះ​ដំណាំ​បន្លែបង្ការ​ផ្សេងៗ​ចិញ្ចឹមសត្វ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រកបដោយ​ភាពថ្លៃថ្នូរ​ជា​ពល​រដ្ន​ល្អ​ក្នុងសង្គម​តាម​គោល​ការដឹកនាំ​របស់​រដ្ឋាភិបាល​។​Image46
បន្ទាប់មក ឧ​ត្ត​ម ក៏បាន​បន្ដដំណើរ​ទៅពិនិត្យ​សំណង់​អាគារ​ថ្មី​នៅ​ផ្នែក​សឹក​រង ក្នុងស្រុក​បារាយណ៍​ដែលមាន​ទំហំ ៦​គុណ​១៤​ម៉ែត្រ ជា​ជំនួយ​របស់ មេ​បញ្ចា​ការ​យោធា​ភូមិភាគ​ទី​៧​នៃ​កងទ័ព​ប្រជាជន វៀតណាម តាម​សំណូមពរ​និង​ការស្នើរ​សុំ​របស់ ឧ​ត្ត​ម ឧ​ត្ត​ម​សេនី​ត្រី​យ៍ សោម​ស៊ុន​មេ​បញ្ចា​ការ​តំបន់សឹករង​ខេត្តកំពង់ធំ ដែល​លោក​តែងតែ​គិតគូរ​ជានិច្ច​ចំពោះ​កង្វះខាត​អាគារ​ធ្វើការ​របស់​កងទ័ព​យើង ជាពិសេស​លោក​តែង​គឹ​ត​គូរ​ពី​ជីវភាព​នៃ​គ្រួសារ​ទ័ព​អោយមាន​ភាពល្អប្រសើរ​និង​ធូ​ធារ នេះ​សរ​បញ្ចា​ក់ថា​ជា​មេដឹកនាំ​គំរូ​ម្នាក់​ដែល មាន​ឆ​ន្ទះ​មុះ​មុត មានទឹក​ចិត្តល្អ​ប្រពៃ​ដែល​គួរអោយ​គោរព​នៃ​យើង​៕ ប៊ុន​រិទ្ធី​Image48Image45