តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​រៀបចំ​ពិ​ធិ​ចែក​អាវ​ភ្លៀង​និង​មុង​ជូន យោធិន ចំនួន​២៥០​នាក់​

0

អត្ថបទ​ប៊ុន​រិទ្ធី​
​កំពង់ធំ​= កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៥ នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​បានរៀបចំ​ពិធី​ចែក​អាវ​ភ្លៀង និង​មុង ជូន​ដល់​នាយទាហាន ពលទាហាន ចំនួន​២៥០​នាក់ ក្នុងនោះ​អាវ​ភ្លៀវ​២៥០​អាវ ជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្ដេច អគ្គមហាសេនាបតី​តេ​ជោរ​Image35ហ៊ុនសែន នាយក​រដ្ន​មន្ដ្រី​នៃ​ព្រះរាជាណាចក្រ​ក​ម្ព​ជា​តាមរយះ ឧ​ត្ត​ម ហ៊ុន​ម៉ា​ណែ​ត និង​មុង​ច្រលក់​ថ្នាំ​២៥០​មុង ជា​អំណោយ​របស់​ក្រសួងការពារជាតិ ត្រូវបានធ្វើ​ពិធី​ចែកជូន យោធិន ត្រៀម​ចល័ត អន្ដរាគមន៍​ចំនួន​២៥០​នាក់​នៅ​ទីប​ញ្ចា​ការ​សឹង​រង​កំពង់ធំ ក្រោម អ​ធិ​តី​យ​ភាព ឧ​ត្ត​ម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេ​បញ្ចា​ការ​តំបន់សឹករង​កំពង់ធំ​។​Image36

ឧ​ត្ត​ម ឧ​ត្ត​ម សេនីយ៍​ត្រី សោម​ស៊ុន បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ចំពោះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ន​មន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​តែងតែ​គិតគូរ​យកចិត្តទុកដាក់​ខ្ពស់​ដល់​ជីវភាព​រស់នៅ​របស់​ក​ង​យោធពលខេមរភូមិន្ទ​ជា​រៀង​រហូតមក​។​Image38

​បន្ទាប់មក ឧ​ត្ត​ម សោម ស៊ុន មានមតិ​សំណេះសំណាល​ជាមួយ​យោធិន ទាំងអស់​ព្រមទាំង​ផ្ដាំផ្ញើរ​ដល់​យោធិន​ដែល​ត្រូវ​ត្រៀម​ចល័ត​ជួយសង្គ្រោះ រាល់​គ្រោះមហន្ដរាយ នានា ដែល​កើតមានឡើង​ជាយថាហេតុ ក្នុង​រដូវវស្សា​នេះ​ព្រោះថា​រដូវវស្សា​ឆ្នាំនេះ​មាន​ភ្លៀង មាន​រន្ទះ​កាច​សាហាវ​ណាស់ ម្យ៉ាង​អាច​និង​ជួប​និង​ខ្យល់ព្យុះ ទឹកជំនន់ អគ្គិភ័យ ឆាបឆេះ​ជាដើម និង​ទប់ទល់​ជាមុន​រាល់​ការអុកលុក​របស់​ជន​អគតិ​មួយចំនួន​ដែល​មានបំណង​បំផ្លាញ​ភាពសុខសាន្ដ​របស់​សង្គម​ជាតិ​និង​ប្រជា​ពល​រដ្ន និង​ម្យ៉ាងទៀត​ជា​កំលាំង​បំរុង ដើម្បី​ចល័ត​ទៅតាម​ព្រំដែន​ផងដែរ​៕ ប៊ុន រិទ្ធី​
Image40Image39Image41Image37