បែកធ្លាយ​រឿង​ក្រុមហ៊ុន​ប្រមូល​រ៉ែ​ថ្ម​ព៌​ណ​មិនទាន់មាន​អាជ្ញាប័ណ្ណ​

0

 បាត់ដំបង​៖ រឿង​ក្រុមហ៊ុន​មួយ​ដែល​បាននិងកំពុង​ប្រមូល​រ៉ែ​ថ្មកែវ និង​រ៉ែ​ថ្ម​ព៌​ណ​នៅក្នុង​ភូមិសាស្ត្រ​ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង កំពុង​ធ្លាយ​រឿង​មិន​ប្រក្រតី​មួយ​ដោយសារតែ​ការរុករក និង​ប្រមូលយក​រ៉ែ​ថ្ម​ក្រោម​ដី​មិនទាន់មាន​អាជ្ញាប័ណ្ណ​ស្របច្បាប់image (1)​នៅឡើយ ប៉ុន្តែ​គេ​បែរជា​បាន​បោះទីតាំង​ យ៉ាងរឹងមាំ​ដើម្បី​តម្លើង​គ្រឿងចក្រ​កែច្នៃ​ថ្ម​ដ៏​មាន​តំលៃ​ទាំងនេះ​នាំចេញ​ទៅលើ​ទីផ្សារសេរី​។​ គួរ​បញ្ជាក់ថា​កន្លងមក​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ត្រង់ចំនុច​ជួរ​ភ្នំ​150 ដែល​ស្ថិត​នៅក្បែ​វត្ត​គិរី​សិលា​កែវ បាន​បញ្ចេញ​នូវ​ការមិន​ពេញចិត្ត​យ៉ាងខ្លាំង​ទៅលើ​ក្រុមហ៊ុន​មួយ​ដែល​បាន​ប្រើប្រាស់​គ្រឿងចក្រ​ធ្វើការ​ឈូសឆាយ​ទៅលើ​ខ្នងភ្នំ​ដោយ​ដាក់​គ្រាប់​បំផ្ទុះ​ដើម្បី​ប្រមូលយក​នូវ​ភោគផល​រ៉ែ​ធម្មជាតិ​ដែលមាន​ថ្មកែវ​យ៉ាង​ល្អ​ប្រណិត ដោយ​គេ​បានដាក់​ម៉ា​សុ​ី​ន​កែច្នៃ​នៅ​នឹង​ជើងភ្នំ​នោះ ដើម្បី​ជ្រៀក​ដុំ​ថ្មកែវ​អោយទៅជា​បន្ទះៗ​ងាយស្រួល​ក្នុងការ​នាំចេញ​ទៅតាម​មធ្យោបាយ​របស់​ពួកគេ ដែល​ធ្វើអោយ​ព្រៃឈើ​ដ៏​ខៀវស្រងាត់​នៅលើ​ខ្នងភ្នំ​មួយចំនួន​ត្រូវ​វិនាស​អន្តរាយ ឯ​តួ​ភ្នំ​ក៏ត្រូវ​ខ្ទេចខ្ទី​ដោយ​អន្លើ​ផងដែរ ព្រមទាំង​ធ្វើអោយ​ដុំថ្ម​ជាច្រើន​ហោះ​ផ្លោង​ទៅតាម​កំលាំង​គ្រាប់​ផ្ទុះ ទៅលើ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ដែល​នៅក្បែៗ​ទីនោះ​ថែម​ទៀតផង​។​ រយ​:​ពេល​ជាច្រើន​ខែ​ក្នុងការ​ប្រមូលយក​ថ្មកែវ​អស់​ជាច្រើន​ដើម្បី​ធ្វើការ​នាំចេញ​រួចមក ស្រាប់តែ​ក្រុមហ៊ុន​នេះ​បាន​ផ្អាក​សកម្មភាព​ក្នុងការ​ប្រមូល​ថ្មកែវ ដោយបាន​លើក​គ្រឿងចក្រ​ចេញពី​ទីតាំង​នេះ​ទៅ​ឈរជើង​ជាថ្មី​នៅ​ចំនុច​ជួរ​ភ្នំ​អម្ពរ ស្ថិតនៅ​ខាងក្រោយ​ភ្នំ​តា​គ្រាម ក្នុងភូមិ​ប៉ោយ​ស្វាយ ឃុំ​តា​គ្រាម​ស្រុក​បាណន់ ព្រមទាំង​បាន​ចាក់image (2)គ្រឹះ​យ៉ាងរឹងមាំ​ដើម្បី​បំពាក់​គ្រឿងចក្រ​កែច្នៃ ព្រោះ​ទីតាំង​នេះ​មាន​រ៉ែ​ថ្ម​ធម្មជាតិ​មួយបែប​ទៀត​ជា​ប្រភេទ​ថ្ម​ព៌​ណ​ត្របែកព្រៃ ហើយ​ទីតាំង​ដែល​គេ​សំងំ​ឈរជើង​នេះ​វា​មាន​ លក្ខណ​:​យ៉ាង​ល្អប្រសើ​សំរាប់​ពួកគេ​ព្រោះ​វា​ស្ថិតនៅ​ខាងក្រោយ​ជួរ​ភ្នំ​តា​គ្រាម​ឯណោះ​។​ បច្ចុប្បន្ន​អាជីវកម្ម​របស់​ក្រុមហ៊ុន​នេះ​កំពុងដំណើរការ​ជា​បណ្តើៗ​ហើយដោយ​គេ​បានធ្វើការ​ គាស់​រំលើង​ដុំថ្ម​ធំៗ​ដែលមាន​ព៌​ណ​យ៉ាង​ស្រស់ស្អាត​ទំលាក់​មក​នៅក្បែ​ជើងភ្នំ​ដើម្បី​ទុក​សម្រាប់​ធ្វើការ​ កែច្នៃ​នៅពេលដែល​គេ​បំពាក់​គ្រឿងចក្រ​រួចរាល់ ដែល​នេះ​ជា​លើក​ទី​ពីរ​ហើយ​សម្រាប់​ក្រុមហ៊ុន​មួយ​នេះ​
ក្នុងការ​បំផ្លាញ​ព្រៃឈើ ដើម្បី​ប្រមូលយក​ភោគផល​រ៉ែ​ធម្មជាតិ​ដោយ​មិនទាន់មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​ដែល​ក្រុមហ៊ុន​នេះ​គឺជា​របស់​អ្នកមាន​ឥទ្ធិពល​ម្នាក់​។​image (3)
កន្លងមក​កម្ពុជា​ថ្មី​បានធ្វើការ​សម្ភាសន៍​ជាមួយ​លោក​ជឺ ឈាង ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​
ខេត្ត ដោយ​លោក​បាន​អះអាងថា ក្រុមហ៊ុន​នេះ​គេ​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ក្នុង​ការធ្វើ​អាជីវកម្ម​ថ្មកែវ​ និង​ថ្ម​ព៌​ណ​។​ប៉ុន្តែ​ថ្មីៗ​នេះ នាយកដ្ឋាន​រ៉ែ និង​ថាមពល បានផ្តល់​ព័ត៌មាន​ដល់​កាសែត​ក្នុងស្រុក​ថា​ កន្លងមក​ដែល​ក្រុមហ៊ុន​មួយ​នេះ​បានធ្វើ​អាជីវកម្ម​រ៉ែ​ថ្មកែវ​គឺ​ពិត​ជាមាន​អាជ្ញាប័ណ្ណ​យ៉ាងពិត​ប្រាកដ ប៉ុន្តែ​ ក្រោយមក​នាយកដ្ឋាន​បាន​បញ្ជា​អោយ​ផ្អាក​សកម្មភាព​សិន ដោយសារតែ​ផលប៉ះពាល់​ទៅលើ​ ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​ព្រៃឈើ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​បែបនេះ​។​image
នាយកដ្ឋាន​រ៉ែ និង​ថាមពល បាន​សង្កត់ធ្ងន់ថា ទីតាំង​ថ្មី​ដែល​ក្រុមហ៊ុន​នេះ​កំពុង​ធ្វើ សកម្មភាព​
គឺជា​ទីតាំង​ដែលមាន​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​ថៃ ប៉ុន្តែ​បច្ចុប្បន្ន​អាជ្ញាប័ណ្ណ​នេះ​បាន​អស់​សុពលភាព​ ជា​យូរ​មកហើយ ទើប​គេ​ឃើញ​ក្រុមហ៊ុន​នេះ​បាននិងកំពុង​រត់ការ​សុំ​យក​អាជ្ញាប័ណ្ណ​នេះ​មក​ធ្វើ​អាជីវកម្ម​បន្តដោយ​មិនទាន់​ទទួលបាន​នូវ​សេចក្តីសម្រេច ឬ​មានការ​អនុញ្ញាតិ​ពី​ក្រសួង​នៅឡើយ​ទេ ដូច្នេះ​មានន័យថា​ ក្រុមហ៊ុន​មួយ​នេះ​កំពុងតែ​ល្មើស​ទៅលើ​ផ្លូវច្បាប់​ហើយ ដែល​ហ៊ាន​ដំណើរ​ការធ្វើ​អាជីវកម្ម​ទាំង​មិនទាន់​មានច្បាប់​អនុញ្ញាតិ​ត្រឹមត្រូវ​ផង​នោះ ហើយក៏​កំពុង​បង្ក​នូវ​ផលប៉ះពាល់​ដល់​ភោគផល​រ៉ែ​ធម្មជាតិ​ក្រោម​ដី​
និង​ព្រៃឈើ​នៅតាម​ជួរ​ភ្នំ​ដែល​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​សហគមន៍​កំពុងតែ​អភិរក្ស​យ៉ាង​ល្អ​ផង​នោះ​។​ចំពោះ​ការចាត់វិធានការ​តាមផ្លូវ​ច្បាប់​របស់​នាយ​ក​ដ្ឋា​ន​រ៉ែ និង​ថាមពល ទៅលើ​ក្រុមហ៊ុន​មួយ​នេះ​យ៉ាងណា​នោះ គឺ​មិនទាន់​ដឹង​នៅឡើយ​ទេ​៕