តំបន់សឹករង​កំពង់​ធំ រៀបចំ​ពិធី​សំណេះសំណាល​សួរសុខទុក្ខ​អ​តី​តះ​យុវជន​និង​ក្រុមគ្រួសា​យោធិន​ជួប​ការលំបាក

0

​អត្ថបទ ប៊ុន​រិទ្ធី កំពង់ធំ​= កាលពី​ព្រឹក​ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ​២០១៥ នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង កំពង់ធំ​បានរៀបចំ​ពិធី​សំណេះសំណាល​សួរសុខទុក្ខ ចំពោះ​បងប្អូន​អ​តី​តះ​យុវជន និង​គ្រួសារ​យោធិន ជួប​ការលំបាក ក្រោម​អ​ធិ​តី​ភាព ឧ​ត្ត​ម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ Image16មន្ដ្រីរាជការ​មកពី​មន្ទីរ​ជុំវិញ​ខេត្ត ព្រមទាំង អ​តី​តះ​យុវជន​និង​គ្រួសារ​យោធិន​ជួប​ការលំបាក​មកពី​បណ្ដារ​ស្រុក​ជុំវិញ​ខេត្តកំពង់ធំ​។​
ឧ​ត្ត​ម សោម ស៊ុន មេ​បញ្ចា​ការ​តំបន់សឹករង​កំពង់ធំ បាន​អាន​សុន្ទរកថា បើក​កម្មវិធី ដោយបាន​លើកឡើង​ពី​អ​តី​តះ​យុវជន ដែលជា​នាយទាហាន ធ្លាប់បាន​បំរើ​ក្នុង​បញ្ចា​ការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ដែលមាន​វត្តមាន​នៅពេល​នេះ ចំនួន​១៤៦​នាក់ និង​គ្រួសារ​ទ័ព ជួប​ការលំបាក ១១៩​នាក់ ដូច្នេះ​ក្នុងនាម​យើងខ្ញុំ ដែល​កំពុង​បំពេញ​តួនាទី​និង​បំពេញភារកិច្ច​ជួន​ជាតិ​មាតុភូមិ​នាពេលនេះ​ពិតជា​មានការ​រំភើប​និង​សោមនស្ស​រីករាយ​ជា​ពន់ពេក ចំពោះ​Image15កាយវិការ យកចិត្តទុកដាក់​រប​ស់​ថ្នាក់ដឹកនាំ​ខេត្ត ខ្ញុំ​សង្ឃឹម ជឿរ​ជាក់​ថា បងប្អូន​អ​តី​តះ​យុវជន​ក៏​ដូច​គ្រួសារ​ជួប​ការលំបាក​ពិតជា​មាន​ភា​ព​កក់ក្ដៅ​ក្នុង​ចិត្ត ព្រោះថា​ថ្វីត្បិតតែ​បងប្អូន​អស់​តួនាទី​ជា​កងទ័ព តែ​រដ្ន​អំណាច​និង​អាជ្ញា​ធ័​រ​ដែនដី នៅតែ​គិតគូរ​និង​គោរព​ស្រលាញ​ស្វែងយល់​ពី​សុខទុក្ខ​របស់​បងប្អូន ខ្ញុំ​ក៏​សុំ​បញ្ចាក់​ថា​បងប្អូន​អ​តី​តះ​យុវជន​ដែល​រស់​នៅតាម​មូលដ្ឋាន​ជា​ជន​ស៊ីវិល​មែន តែ​រដ្ឋាភិបាល​នៅតែ​ចាត់ទុក​បងប្អូន​ជា​អ្នកមានគុណ​បំណាច់​ចំពោះ​ប្រទេសជាតិ​យើង ចំណែក​រូបខ្ញុំ​ក៏ដូចជា​មិត្ត​ទៀតៗ​ដែល​និង​ត្រូវ​ចូលនិវត្តន៍​បញ្ចប់​កាតព្វកិច្ច​ទៅ​រស់​នៅតាម​មូលដ្ឋាន​ដូច​អស់លោក​ដែរ ហើយ​យើង​សង្ឃឹមថា​យើង​និង​ទទួល​ការ​គឹ​ត​គូរ​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញា​ធ័​រ​មូលដ្ឋាន​ដូច​ពេលនេះ​ជាមិនខាន​។​Image14
​បន្ទាប់មក ឧ​ត្ត​ម អ៊ុត សំអន បានប្រគល់ អំណោយ ដែលមាន​ក្រ​ម៉ា​ចំនួន ២៦៥​និង​ថវិការ​សរុប​១០៦០០០០០០​រៀល ដោយ អ​តី​តះ​នាយទាហាន​១៤៦​នាក់​និង​គ្រួសារ​ទ័ព​១១៩​នាក់​សរុប ២៦៥​នាក់​ក្នុង​១​នាក់​ទទួលបាន​ក្រ​ម៉ា​១ និង​ថវិការ​៤០០០០​រៀល ។​Image12
ឧ​ត្ត​ម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ​បាន​មា​ប្រសាសន៍​សំណេះសំណាល​សួរសុខទុក្ខ​ដល់​បងប្អូន​អ​តី​តះ​យុវជន​ជា​នាយទាហាន និង​គ្រួសារ​ទ័ព​ជួប​ការលំបាក​ដែល​ធ្លាប់មាន​គុណបំណាច់ ជា​អ្នក​ការពារជាតិ ការពារ​បូរ​ណះ​ភាព​ទឹកដី ប្រយុទ្ធប្រឆាំង ដាច់ខាត​ចំពោះ​ការឈ្លានពាន ពី​សំណាក់​បរទេស និង​ខ្មាំងសត្រូវ ព្រមទាំង​សោកស្ដាយ​ស្រណោះ​ជា​ពន្ធ​ពេក​ចំពោះ​យុវជន​យើង​ដែល បាត​បង់​កាយ​សម្បា​ទា ដោយសារ​ការការពារ​ជាតិ​មាតុភូមិ រហូតមកដល់​ពេលនេះ ប្រទេសជាតិ​មានការ​រីកចំរើន ក្រោម​ការដឹកនាំ​ដ៏​ឆ្លាត​វៃ របស់​ប្រមុខ​រាជរដ្ឋាភិបាល ក៏​មិន​ភ្លេច​ពី​គុណបំណាច់​របស់​យុវជន យើង​ដែល​បាន​បូជា​សាច់​ស្រស់ ឈាម ស្រស់ ក្នុង​កាត​កិច្ច​ការពារជាតិ​មាតុភូមិ បន្ទាប់មក ឧ​ត្ត​ម​ក៏បាន​ផ្ដាំផ្ញើរ ដល់ យុវជន​ក៏​ដូច​គ្រួសារ​ទ័ព​ជួប​ការលំបាក ថា​ប្រមុខ​រាជរដ្ឋាភិបាល​មិន ប្រ​ងើយ​កន្តើយ​ចំពោះ​អ​តី​តះ​យុវជន​និង​គ្រួសារ​ទ័ព​ជួប​ការលំបាក​នេះឡើយ គឺ​តែងតែ​យកចិត្តទុកដាក់​ផ្ដល់​និង​ផ្គត់ផ្គង់​ជានិច្ច​ទោះជា​ពុំបាន​ច្រើន​ក៏ដោយ​ក៏​ស្ថិតនៅ​ក្នុងការ​មើលថែ​ក្នុងបន្ទុក​រាជរដ្ឋាភិបាល​ជាការ​ដឹងគុណ អ​តី​តះ​យុវជន​និង​គ្រួសារ​ទ័ព​ចូលនិវត្តន៍​នេះ​ជា​រៀងរហូត​៕
ប៊ុន រិទ្ធី​
Image11Image13