ខេត្តបន្ទាយមានជ័យ៖សមិត្តកិច្ចខ្មែរនិងសមិត្តកិច្ចថៃ បានធ្វើការចុះទៅពិនិត្យទំហុំដីដែលប្រជាពលរដ្ឋថៃ បានយកគ្រឿងចក្រ ទៅភ្ជួររាស់ នៅតំបន់ហាមឃាត់ ក្នុងភូមិសាស្ដ្រ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ ជាប់និងព្រំដែនជាមួយខេត្ដស្រះកែវ ប្រទេសថៃកាលពីព្រឹកថ្ងៃទី
២៩ ខែឧសភា ឆ្នាំ២០១៥ ដើម្បីដោះស្រាយបន្ដមិនឱ្យមាន ប្រជាពលរដ្ឋថៃ យកគ្រឿងចក្រទៅភ្ជួររាស់បន្តទៀតឡើយ ។សម្រាប់ភាគីកម្ពុជា ដឹកនាំដោយលោក ឧត្ដមសេនីយ៍ត្រី ព្រំ រឿន មេបញ្ជាការរង នគរបាលជាតិ ប្រចាំទិសភូមិភាគទី៥ និង លោកសូ ចាន់ណារី មេបញ្ជាការវរសេនាតូច ការពារព្រំដែន ៩១១ នៃស្នងការដ្ឋាននគរ បាលខេត្ដបន្ទាយមានជ័យ ព្រមទាំងកម្លាំង យោធាវរ៥១៥ ដែលដឹកនាំ ដោយលោកសេង គីរី ជាមេបញ្ជាការរង សរុប២១នាក់ ខណៈ ដែលភាគីថៃ មានតម្រួត១២៦ ចំនួន២៦នាក់ ដឹកនាំដោយលោកសិរិរើក ផានីត នាយប៉ម លេខ៣៩ ។
មន្ដ្រីនគរបាលវរសេនាតូចការពារព្រំដែន លេខ៩១១ បានឱ្យដឹងថា ក្នុងទំហំដី៦៥១០ ម៉ែត្រការ៉េ នៅតំបន់នោះត្រូវបានពលរដ្ឋថៃប្រើគ្រឿងចក្រភ្ជួររាស់បានប្រមាណ ៤៥២២ម៉ែត្រការ៉េ ស្ថិតនៅ ខាងកើតបង្គោល សីមាលេខ៤៥ ភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ទល់មុខនិងភូមិណងម៉ាក់មូន ឃុំឃោគស៊ូង ស្រុកឃោគស៊ូង ខេត្ដស្រះកែវ។មន្ដ្រីនគរបាលវរ៩១១ បានបញ្ជាក់ទៀតថាក្នុងពេលចុះទៅពិនិត្យនោះខាងភាគី កម្ពុជាបានស្នើឱ្យបញ្ឈប់វាទដីភ្ជួរស្រែបន្ដទៀតរបស់ប្រជាពលរដ្ឋថៃ ក្នុងទំហំខាងលើ ដែលមិនធ្លាប់មានពីមុនមក ហើយ
ភាគីកម្ពុជា ក៏បានសំណូមពរឲ្យផ្អាកការភ្ជួរស្រែនេះសិននិងកុំឱ្យកាប់រំលើងដើមឈើធំៗលើដីស្រែ ដែល ពលរដ្ឋថៃធ្លាប់ធ្វើនៅក្បែរនោះផងដែរ ។សម្រាប់ភាគីថៃវិញ ក៏បានសំណូមពរសូមឱ្យពលរដ្ឋគាត់បានធ្វើស្រែលើដីនេះបន្តដូច្នេះខាងភាគីកម្ពុជា និងរាយការណ៍ជូនថ្នាក់ដឹកនាំដើម្បីធ្វើការសម្រេចនៅពេលក្រោយ ។




































