កំពង់ឆ្នាំង៖ឯកឧត្តម ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងថា៖ « គ្រប់ស្ថាបន័ត្រូវធានារក្សាការពារសិទ្ធិកុមារ ពិសេស ៖សិទ្ធិរស់រានមានជីវិត សិទ្ធិក្នុងការអភិវឌ្ឍន៍ និងសិទ្ធិទទួលបានការការពារ » ឯឧត្តម បានថ្លែងបែបនេះនៅក្នុងការប្រារព ទិវាខួបអនុស្សាវរីយកុមារ
អន្តជាតិលើកទី៦៦ នៅក្នុងវិទ្យាល័យហ៊ុនសែនរលាប្អៀរ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៥ ដែលមានកុមារនិងយុវជនជាសិស្សចំនួន១៣០០នាក់បានចូលរួម។
លោក ពេជ្រ សំបូរ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបានលើកឡើងថា៖ការប្រារពខួអនុស្សា វរីយលើកទី៦៦ នៃទិវាកុមារអន្តរជាតិ១មិថុនានេះ បានផ្តើមឡើងពីឆ្នាំ១៩ ៥០ ក្នុងគោលបំណង់គោរពវិញ្ញាណក្ខ័ន្ធ ដល់កុមារជនជាតៀឆេក និងជនជាតិបារាំងដែលបានកាប់សម្លាប់ដោយសារពួកហ្វាស៊ីសហ៊ីត្លែរ នៅឆ្នាំ១៩៤២ និងឆ្នាំ១៩៤៤។ដោយឡែកនៅក្នុងកម្ពុជាទិវានេះត្រូវបានប្រារពឡើងរាល់ឆ្នាំ ដើម្បីអោយឃើញការយកចិត្តទុកដាក់របស់សម្តេច ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចំពោះកុមារ និងដែលបានចាត់ទុកថា៖ កុមារជាទំពាំងស្នងឬស្សី ជាកម្លាំងស្នូល ជាកោសិការដ៏រឹងមាំ និងជាអនាគតបន្តវេនរបស់ប្រទេសជាតិ។
អនុវត្តន៍គោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងអប់រំយុវជននិងកីឡា មន្ទីរអប់រំយុវជននិងកីឡាខេត្តនិងគ្រឹះស្ថានសិក្សាបានពង្រឹងការប្រឡងគ្រប់កំរិត ប្រកបដោយតម្លាភាព គឺអ្នកចេះបានជាប់ ដែលការប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ជាតិខេត្តកំពង់ឆ្នាំងទទួលបានចំណាច់ថ្នាក់លេខ៤ទូរទាំងប្រទេស។អនុវត្តន៍ចលនាប្រឡើងប្រណាំង៣ល្អ រប់សកុមារនិងយុវជន ខេត្តទទយលបានកូនល្អ សិស្សល្អ មិត្តល្អ ចំនួន១៨.៨៥៥នាក់។ដោយឡែកការប្រកួតកីឡាថ្នាក់ជាតិខេត្ត កុមារជាសិស្សផ្នែកបឋមសិក្សាខេត្តកំពង់ឆ្នាំងទទួលបានចំណាត់ថ្នាក់លេខ១ទូរទាំងប្រទេស ដោយទទួលបានមេដាយមាសចំនួន៥ មេដាយប្រាក់ចំនួន២ និងមេដាយសំរិទ្ធចំនួន៣ ចំណែកផ្នែកមធ្យមសិក្សាទទួលចំណាត់ថ្នាក់លេខ១ទូរទាំងប្រទេសដោយទទួលបានមេដាយមាសចំនួន៣ទៀតដែរ។
ក្រោយពីបានថ្លែងអំពីសិទ្ធិកុមារដូចខាងលើ ឯកឧត្តម ឈួរ ច័ន្ទឌឿន បានលើកឡើ ងទៀតថា៖រដ្ឋប្រឆាំថដាច់ខាតចំពោះការងារទាំងឡាយដែលធ្វើអោយខូចដល់ការអប់រំ រៀនសូត្រ ដល់សុខភាព ឬសុខមាលភាព របស់កុមារ។កន្លងមកកម្ពុជាបានផ្តល់សច្ចាប័នជាច្រើនទាក់ទងនិងសិទ្ធិកុមារជាមួយអង្គការអន្តរជាតិ ទប់ស្កាត់ការធ្វើពលកម្ម និងទារុ ណកម្មលើកុមារ និងការជួញដូរកុមារ។ល។
ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើរផងដែលដល់កុមារ និងយុវសិស្សទាំអស់ សូមរួមគ្នាគោរពច្បាប់ចរាចរណ៍ផ្លូវគោក មិនត្រូវធ្វើខ្លួនជាក្មេងទំនើង ត្រូវជៀសឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង កុំឆាប់ប្រឡូករឿងស្នេហា និងការួមភេទ ដែលនាំអោយប៉ះពាល់ដល់ការសិក្សា បាត់បង់អនាគត និងត្រូវនាំគ្នាចូលរួមអនុវត្តន៍ចលនា៣ល្អ របស់កុមារ យុវជន គឺ កូនល្អ សិស្សល្អ មិត្តល្អ ដើម្បីក្លាយជាពលរដ្ឋល្អររបស់សង្គមជាតិ។
នៅក្នុពិធីនេះដែរ ឯកឧត្តមអភិបាលខេត្តបានឧបត្ថម្ភថិវិកាចំនួន១លាន២សែនរៀលជូនវិទ្យាល័យហ៊ុមសែន រលាប្អៀរ និងបានចែកអំណោយរបស់សប្បុរសជន និងអង្គការជូនសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ សិស្សពូកែ និងសិស្សពិការផងដែរ អំណោយទាំងអស់នោះរួមមាន ស្បែកជើង២.១០០គូរ សៀវភៅ៤ពាន់ក្បាល ប៊ិច៤ពាន់ដើម សារ៉ុង១២០ កង់៣គ្រឿង និងថិវិការបស់សប្បុរសជន ចំនួន៤លានរៀលផងដែរ៕




































