ក្លិបសារិការព្រៃ Newcastle United កំពុងមានក្តីសង្ឃឹមថា ពួកគេនឹងអាចនាំយកកីឡាករបារាំងចំនួន២នាក់គឺ កីឡាករ រ៉េមី ខាបេឡា និង កីឡាករ អាឡិចសាន់ឌ័រ ឡាកាហ្សេតេ មករួមក្លិបនៅរដូវក្តៅនេះ ។
យោងតាមសារព័ត៌មាន The Northern Echo បានចុះផ្សាយថា ខ្សែបម្រើវ័យ ២៤ ឆ្នាំរបស់ក្លិប ម៉ុងប៉េលីយ័រ (Montpellier) កីឡាករ ខាបេឡា (Cabella) នឹងពិតជាចាកចេញពីក្លិបពេលចប់រដូវកាលនេះដែលជាហេតុធ្វើឲ្យ Newcastle មានសង្ឃឹមខ្ពស់លើការទិញយករូបគេ ។
ជាមួយគ្នានោះ ឡាកាហ្សេតេ (Lacazette) ក៏ជាគោលដៅរបស់ Newcastle ផងដែរបន្ទាប់ពីរូបគេស៊ុត បញ្ចូលទីបាន ១៤ គ្រាប់ក្នុងការចូលលេង ២៩ ប្រកួតឲ្យ លីយ៉ុង (Lyon) ។ សេចក្តីរាយការណ៍ដដែលបានលើកឡើងថា កីឡាករវ័យ ២២ ឆ្នាំរូបនេះនឹងចាកចេញពីទឹកដី ស្តេត ហ្គ័រលែន (Stade Gerland) បើសិនជា Lyon មិនបានលេង Champions League នៅរដូវកាលក្រោយ ។
គួរបញ្ជាក់ថា សារិការព្រៃ Newcastle បច្ចុប្បន្នកំពុងឈរនៅលំដាប់ទី ៩ ក្នុងតារាង Premier League ៕