ខេត្តព្រះសីហនុ ប្រារព្ធទិវាកុមារអន្តរជាតិ ១មិថុនា ២០១៥ខេត្តព្រះសីហនុ

0

ក្រុងព្រះសីហនុ៖  ព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំក២០១៥ មន្ទីរអប់រំបានរៀបចំទិវាកុមាអន្តរជាតិ១មិថុនា នៅសកលវិទ្យាល័យបៀលប្រាយ ស្ថិតក្នុងសង្កាត់លលេខ៤ ក្រុងព្រះសីហនុ ដោយមានសិស្សានុសិស្ស និស្សិតចូលរួមប្រមាណជាង ១០០០នាក់ ក្រោមIMG-20150601-WA0014អធិបតីភាពឯកឧត្តម ឈិត សុខុន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ ។ លោកកែវ ឡាយ ប្រធានមន្ទីរអប់រំយុវជន និងកីឡាបានមានប្រសាសន៌ថា ជារៀងរាល់ឆ្នាំខេត្ត ព្រះសីហនុបានប្រារព្ធទិវាកុមារអន្តរជាតិ ១មិថុនា ដែលពិភពលោកបានកំណត់យកថ្ងៃទី១មិថុនា ជាទិវាចងកំហឹងឈឺចាប់ពុះពារ ហើយក៌ជាទិវាមួយដែលបំផុសស្មាតីដល់មនុស្សជាតិទាំងមូលឪ្យយកចិត្ត ទុកដាក់ចំពោះសុខមាលភាពកុមារទាំងឡាយ និងជាទិវាសាមគ្គីអន្តរជាតិរបស់កុមារលើពិភពលោក ។ ជាង៣០ឆ្នាំកន្លងមក គីនៅចន្លោះឆ្នាំ១៩៧៥ ១៩៧៩ មានព្រឹត្តិការណ៌មួយគួរឪ្យឈឺចាប់ខ្លោចផ្សារជាង ឧក្រឹដ្ឋកម្មរបស់ពួកហ្វាស៊ីននៅលើឌីស៊ែនិងអ៊ូរ៉ាឌូទៅទៀត គឺរបបប្រល័យពូជសាសន៌ប៉ុលពត អៀងសារី និងខៀវសំផន បានធ្វើកាសម្លាប់យ៉ាងរង្គាលលើប្រជារាស្រ្ត និងកុមារកម្ពុជាយើង ពិសេស នៅពេលនោះកុមារកម្ពុជាត្រូវស្លាប់ដោយការបោកនិងគល់ឈើ ចាក់នឹងចំពុះទង់កាំភ្លើង បោះឪ្យក្រពើ ស៊ី និងការបង្អត់អាហារ ។ល។ កុមារជំទង់ត្រូវពួកវាចាប់បង្ខំធ្វើការហួសកំលាំង គ្នានសាលារៀន គ្នានសំលៀកបំពាក់ គ្នានថ្នាំសង្កូវព្យាបាល រស់នៅដូចសត្វធាតុ ប្រវត្តសាស្ត្រដ៌ជូរចត់នេះត្រូវបានមតិជាតិ និងអន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុត ។ ឯកឧត្តម ឈិត សុខុន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុបានអានសារលិខិតសម្តេចតេជោនាយករដ្ឋមន្ត្រីនៃIMG-20150601-WA0011ព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាកម្ពុជា ដើម្បីកុមារ បានសង្កត់ធ្ងន់ថា ទិវាកុមារអន្តរជាតិ ១មិថុនា ក្រោមប្រធានបទ លើកកម្ពស់អាហាររូបត្ថម្ភប្រកបដោយ គុណភាព ដើម្បីអភិវឌ្ឍកុមារ និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ គ្នានពលកម្មកុមារ ផ្តល់ការអប់រំដែលមានគុណភាព ដើម្បីរំលឹកដល់សិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយរបស់ កុមារ ការអប់រំប្រកបដោយគុណភាពកុមារ និងលប់បំបាត់ពលកម្មកុមារ ។ ការប្រារព្ធទិវានេះ ស្របតាមអនុសញ្ញា ស្តីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ អនុសញ្ញាលេខ១៨២របស់អង្គការពលកម្មអន្តរជាតិ ស្តីពីការហាមប្រាម និងសកម្មភាពលប់បំបាត់ទម្រង់ធ្ងន់ធ្ងរពលកម្មកុមារ និងបទដ្ឋានជាតិនិងអន្តរជាតិ ស្តីពីសិទ្ធិកុមារ ។ ទិវានេះមានគោលបំណងជំរុញឪ្យមាតាបីតាទៅពិនិត្យផ្ទៃពោះមុនពេលសម្រាល ធានាឪ្យកុមារគ្រប់រូបទទួលបានការអប់រំគ្រប់គ្នា បន្តអនុវត្តគោលនយោបាយ ស្តីពីការថែទាំជំនួសចំពោះកុមារ ជំរុញការបង្កើតកម្មវិធីកិច្ចគាំពារសង្គម និងផ្តល់សេវាដល់កុមារ ប្រជុំផ្សព្វផ្សាយត្រូវផ្សព្វផ្សាយបង្កើតកម្មវិធីផ្សេងៗពាក់ព័ន្ធនឹងកុមារប្រកបដោយអត្ថន័យ ក្រសួង ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដៃគូអភិវឌ្ឍអង្គការជាតិ អន្តរជាតិ បង្កើតការវិនិយោគលើកុមារដែលជាធនធានដ៌សំខាន់ក្នុងការអភិវឌ្ឍប្រទេស និងសង្គមជាតិ ។ ក្នុងឱកាសនោះ ក៏មានការផ្តល់កាដូដល់សិស្សពូកែ មកពីសាលាឯកជន ដូចជា សាលាអន្តរទ្វីប – ក្រុងឡុងដ៏ – សុវណ្ណភូមិ – រីជេនត៏ និង សាលាអាយដៀស៊ស ៕IMG-20150601-WA0015