ខេត្តបន្ទាយមានជ័យ៖នៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០១៥ នៅក្នុងភូមិបត់ត្រង់លើ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ លោកឧបនាយករដ្ឋមន្ត្រី កែគឹមយ៉ានប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី អាត់ខែម ស្នងការនគបាលខេត្តបន្ទាយមានជ័យនិងក្រុមការងារជាច្រើននាក់បានផ្តល់ផ្ទះថ្មីចំនួន១គ្រួសារដែលជា
ស្ត្រីមេម៉ាយមានកូនចំនួន៤នាក់ក្រីក្ររកព្រឹកខ្វះល្ងាចព្រមទាំងផ្ទះរកកល់និងរលំនិងចែកអំណោយគ្រឿងអាហារបរិភោគដល់ពលរដ្ឋក្រីក្របំផុតចំនួន១០គ្រូសាររួមទាំង ថវិកាមួយចំនួន។អំណោយចែកជូនដល់ពលរដ្ឋចំនួន១០គ្រួសារនោះទទួលបានផ្ទះមួយខ្នងសាងសងអំពីឈើប្រក់សង្កសីនិងគ្រឿងអាហារបរិភោគ រួមមាន អង្ករ២៥គីឡូក្រាម សារ៉ុង២ ត្រីខ១០កំប៉ុង មី១កេស ថ្នាំសង្កូវមួយចំនួន និងថវិកាចំនួន៥ម៉ឺនរៀលក្នុងការចែកអំណោយដល់ជនក្រីក្រទាំង១០គ្រួសារនោះលោកឧបនាយករដ្ឋមន្ត្រីកែគឹមយ៉ានបានធ្វើការចែកជាហូហែចាប់ពីស្រុកបវេលរហូតដល់ស្រុកមង្គលបូរី។លោកឧបនាយករដ្ឋមន្ត្រីកែគឹមយ៉ានបាននិយាយថា
ក្នុងនាមលោកជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយក្នុងខេត្តបន្ទាយមានជ័យនិងសមាជិកជាច្រើនរូបនិងខិតខំប្រឹងប្រែងខិតខំបន្ថែមដើម្បីឲ្យមានការអភិវឌ្ឍន៍កាន់តែខ្លាំងឡើងនៅក្នុងទឹកដីខេត្តបន្ទាយមានជ័យយើងនេះប្រជាពលរដ្ឋក្រីក្រទាំង១០គ្រួសារនោះដោយមើលឃើញនូវអំពើដ៏ល្អរបស់លោកកែគឹមយ៉ានដែលធ្វើល្អមកលើក្រុមគ្រួសារគាត់យ៉ាងដូច្នេះប្រជាពលរដ្ឋទាំងនោះបានលើកម្រាមដៃ១០សូមបួងសួងដល់វត្ថុសកសិទ្ធជួយបីបាច់និងថែរក្សាដល់គ្រួសារឯកឧត្តមកែគឹមយ៉ានឲ្យជួបប្រទះតែសេចក្តីសុខនិងអាយុយុឺនយូនិងសុខភាពមាំមួនផង៕




































