សិស្សសាលា​១៣០០​នាក់​ចូលរួម​ប្រារ​ព​ខួប​អនុស្សាវរីយ​លើក​ទី​៦៦​ទិវា​កុមារ​អន្តជាតិ​ ១​មិថុនា នៅ​វិទ្យាល័យ​ហុន​សែន​រលាប្អៀរ​

0

​ ​
​កំពង់ឆ្នាំង​៖​ឯកឧត្តម ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ថ្លែងថា​៖ « គ្រប់​ស្ថាប​ន័​ត្រូវ​ធានា​រក្សា​ការពារ​សិទ្ធិ​កុមារ ពិសេស ៖​សិទ្ធិ​រស់រានមានជីវិត សិទ្ធិ​ក្នុងការ​អភិវឌ្ឍន៍ និង​សិទ្ធិ​ទទួលបាន​ការការពារ » ឯ​ឧ​ត្ត​ម បាន​ថ្លែង​បែបនេះ​នៅក្នុង​ការ​ប្រា​រព ទិវា​ខួប​អនុស្សាវរីយ​កុមារ​អន្តជាតិ​លើក​ទី​៦៦ នៅក្នុង​វិទ្យាល័យ​ហ៊ុនសែន​រលាប្អៀរ នៅ​ព្រឹក​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៥ ដែលមាន​កុមារ​និង​យុវជន​ជា​សិស្ស​ចំនួន​១៣០០​នាក់​បាន​ចូលរួម​។​
​ ​លោក ពេជ្រ សំបូរ ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​បាន​លើកឡើងថា​៖​ការ​ប្រា​រព​ខួ​អនុស្សា វ​រី​យ​លើក​ទី​៦៦ នៃ​ទិវា​កុមារ​អន្តរជាតិ​១​មិថុនា​នេះ បាន​ផ្តើមឡើង​ពី​ឆ្នាំ​១៩ ៥០ ក្នុង​គោលបំណង់​គោរព​វិញ្ញាណ​ក្ខ័​ន្ធ ដល់​កុមារ​ជន​ជា​តៀ​ឆេ​ក និង​ជនជាតិ​បារាំង​ដែល​បាន​កាប់សម្លាប់​ដោយសារ​ពួក​ហ្វា​ស៊ី​ស​ហ៊ី​ត្លែរ នៅ​ឆ្នាំ​១៩៤២ និង​ឆ្នាំ​១៩៤៤​។​ដោយឡែក​នៅក្នុង​កម្ពុជា​ទិវា​នេះ​ត្រូវបាន​ប្រារ​ព​ឡើង​រាល់​ឆ្នាំ ដើម្បី​អោយឃើញ​ការយកចិត្តទុកដាក់រ​បស់​សម្តេច DSC04823ហ៊ុនសែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​កុមារ និង​ដែល​បាន​ចាត់ទុកថា​៖ កុមារ​ជា​ទំពាំង​ស្នង​ឬ​ស្សី ជា​កម្លាំង​ស្នូល ជា​កោសិការ​ដ៏​រឹងមាំ និង​ជា​អនាគត​បន្តវេន​របស់​ប្រទេសជាតិ​។​
​ ​អនុវត្តន៍​គោលនយោបាយ​កែទម្រង់​ស៊ីជម្រៅ​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រសួង​អប់រំ​យុវជន​និង​កីឡា មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​និង​គ្រឹះស្ថានសិក្សា​បាន​ពង្រឹង​ការប្រឡង​គ្រប់​កំរិត ប្រកបដោយ​តម្លាភាព គឺ​អ្នកចេះ​បាន​ជាប់ ដែល​ការប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ថ្នាក់ជាតិ​ខេត្តកំពង់ឆ្នាំង​ទទួលបាន​ចំណា​ច់​ថ្នាក់​លេខ​៤​ទូរ​ទាំង​ប្រទេស​។​អនុវត្តន៍​ចលនា​ប្រ​ឡើង​ប្រណាំង​៣​ល្អ រ​ប់ស​កុមារ​និង​យុវជន ខេត្ត​ទទ​យល​បានកូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ ចំនួន​១៨.៨៥៥​នាក់​។​ដោយឡែក​ការប្រកួត​កីឡា​ថ្នាក់ជាតិ​ខេត្ត កុមារ​ជា​សិស្ស​ផ្នែក​បឋមសិក្សា​ខេត្តកំពង់ឆ្នាំង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​ទូរ​ទាំង​ប្រទេស ដោយ​ទទួលបាន​មេដាយមាស​ចំនួន​៥ មេដាយប្រាក់​ចំនួន​២ និង​មេដាយសំរិទ្ធ​ចំនួន​៣ ចំណែក​ផ្នែក​មធ្យមសិក្សា​ទទួល​ចំណាត់ថ្នាក់​លេខ​១​ទូរ​ទាំង​ប្រទេស​ដោយ​ទទួលបាន​មេដាយមាស​ចំនួន​៣​ទៀត​ដែរ​។​
​ ​ក្រោយពី​បាន​ថ្លែង​អំពី​សិទ្ធិ​កុមារ​ដូចខាងលើ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន បាន​លើក​ឡើ ង​ទៀតថា​៖​រដ្ឋ​ប្រ​ឆាំ​ថ​ដាច់ខាត​ចំពោះ​ការងារ​ទាំងឡាយ​ដែល​ធ្វើអោយ​ខូច​ដល់​ការអប់រំ រៀនសូត្រ ដល់​សុខភាព ឬ​សុខមាលភាព របស់​កុមារ​។​កន្លងមក​កម្ពុជា​បានផ្តល់​សច្ចាប័ន​ជាច្រើន​ទាក់ទង​និង​សិទ្ធិ​កុមារ​ជាមួយ​អង្គការ​អន្តរជាតិ ទប់ស្កាត់​ការធ្វើ​ពលកម្ម និង​ទា​រុ ណ​កម្ម​លើ​កុមារ និង​ការជួញដូរ​កុមារ​។​ល​។​DSC04835
​ ​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ផ្តាំផ្ញើរ​ផង​ដែល​ដល់​កុមារ និង​យុវ​សិស្ស​ទាំ​អស់ សូម​រួមគ្នា​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក មិនត្រូវ​ធ្វើខ្លួន​ជា​ក្មេង​ទំនើង ត្រូវ​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន ល្បែងស៊ីសង កុំ​ឆាប់​ប្រឡូក​រឿង​ស្នេហា និង​កា​រួមភេទ ដែលនាំអោយ​ប៉ះពាល់​ដល់​ការសិក្សា បាត់បង់​អនាគត និង​ត្រូវ​នាំគ្នា​ចូលរួម​អនុវត្តន៍​ចលនា​៣​ល្អ របស់​កុមារ យុវជន គឺ កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ ដើម្បី​ក្លាយជា​ពលរដ្ឋ​ល្អរ​​របស់​សង្គមជាតិ​។​នៅ​ក្នុ​ពិធី​នេះដែរ ឯកឧត្តម​អភិបាលខេត្ត​បាន​ឧបត្ថម្ភ​ថិ​វិកា​ចំនួន​១​លាន​២​សែន​រៀល​ជូន​វិទ្យាល័យ​​ហ៊ុម​សែន រលាប្អៀរ និង​បាន​ចែក​អំណោយ​របស់​សប្បុរ​សជន និង​អង្គ​ការជូន​សិស្សានុសិស្ស លោកគ្រូ​
អ្នកគ្រូ សិស្ស​ពូកែ និង​សិស្ស​ពិការ​ផងដែរ អំណោយ​ទាំងអស់នោះ​រួមមាន ស្បែកជើង​២.១០០​គូរ សៀវ​ភៅ​៤​ពាន់​ក្បាល ប៊ិច​៤​ពាន់​ដើម សា​រ៉ុង​១២០ កង់​៣​គ្រឿង និង​ថិ​វិកា​របស់​សប្បុរសជន ចំនួន​៤​លាន​រៀល​ផងដែរ​៕