ខេត្តកែប៖ លោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្ត និង លោក អាន ហេ អ្នក តំណាងរាស្ត្រមណ្ឌលខេត្តកែប បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រណាំងរទេះគោនៅ ភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប កាលពីព្រឹកថ្ងៃទី៩ ខែ មេសា ឆ្នាំ២០១៤ លោក សុទ្ធ ពុទ្ធិម៉ានីន បានរៀបរាប់ឲ្យដឹងថាកម្មវិធីដែលបានប្រារព្ភឡើងនាពេលនេះគឺដើប្បីអបអសាទ បុណ្យចូលឆ្នាំខ្មែរដែលនឹងចូលមកដស់នៅថ្ងៃទី១៤ ១៥ ១៦ ខាងមុខនេះផង និងដើម្បីអោយយុវជន បានស្វែងយល់អំពីទំនៀមទំលាប ប្រពៃណីខ្មែរនៃប្រណាំងរទេះគោដែលមានតាំងពីយូលង់មកហើងផង ។
រទេះដែលមកចូលរួមប្រណាំង មានចំនួយ១០នឹម ក្នុងកម្មវិធីប្រណាំងគោតាមប្រពៃណីនេះកីឡាករដែលទទួលជ័យជំនះ ទទួលបានអាវយឺត១ មួក ១ ក្រម៉ា១ សារុង១ មុងជ្រលក់ថ្នាំ១ និងថវិកា១០ម៉ឺនរៀល ចំណែក កីឡាករដែលចាញទទួលបានអាវយឺត១ មួក១ ក្រម៉ា១ សារុង១ មុងជ្រលក់ថ្នាំ១ និងថវិកា៥ម៉ឺនរៀល ៕