បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១០មេសាឆ្នាំ២០១៤ មានកិច្ចប្រជុំរួមមួយរវាងអង្គការយូអិនអូឌីស៊ី និងមន្ត្រីពាក់ពន្ធ័នានានៅជាប់ព្រំដែនកម្ពុជាថៃក្រោមអធិបតីភាពលោកឈុំ វណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ ។ នៅក្នុងកិច្ចប្រជុំនោះនាយកអង្គការយូអិនអូឌីស៊ីបានធើ្វបទបង្ហាញអំពីកិច្ចសហការរបស់អង្គការជាមួយនិងរាជរដ្ឋាភិបាលក្រោមគំរោងទប់ស្កាត់ការជួញដូរថ្នាំញៀននិងបទល្មើសឆ្លងដែនជាដើម លើសពីនេះទៅទៀតនោះ អង្គការបានទទួលថវិការពីដៃគួរបស់អង្គការសហប្រជាជាតិនិងបណ្តាប្រទេសហត្ថលេខីមួយចំនួនផងដែរ ។
បន្ទាប់ពីបានរៀបរាប់អំពីបទបង្ហាញស្តីពីកិច្ចខិតខំប្រឹងប្រែងរបស់អង្គការក្នុងការផ្តល់ជំនួយមករួមអភិវឌ្ឍប្រទេសកម្ពុជានិងការចុះប្រតិបត្តិការណ៏ជាមួយប្រទេសដែលជាមាជិករបស់អង្គការសហប្រជាជាតិក្នុងនោះ អង្គការបានផ្តោតសំខាន់មកលើប្រទេសកម្ពុជាប្រទេសថៃភូមានិងឡាវ ។ព្រោះប្រទេសទាំងនេះមានការជួយដូរនិងរត់ពន្ធថ្នាំញៀន តាមរយការចំណាកស្រុកការធើ្វបំលាស់ទីលំនៅរបស់ពលរដ្ឋកម្ពុជាចូលទៅស្វែងរកការងារធើ្វដោយខុសច្បាប់នៅក្នុងប្រទេសថៃ ជាមួយគ្នានេះដែរពលរដ្ឋរបស់ប្រទេសមីយ៉ាន់ម៉ាក៏ធើ្វចំណាកស្រុកចូលទៅប្រទេសថៃច្រើនដូចកម្ពុជាដែរ បញ្ហានេះបានធើ្វឲ្យរាជរដ្ឋាភិបាលថៃមានការព្រួយបារម្ភយ៉ាងខ្លាំង ។
ជាការពិតណាស់ចំណែកប្រជាពលរដ្ឋរបស់ប្រទេសថៃក៏បានធើ្វចំណាកស្រុក ចេញពីប្រទេសរបស់ខ្លួនទៅស្វែងរកកាករងារធើ្វនៅក្រៅប្រទេសដែរ កត្តានេះវាបានធើ្វឲ្យប្រទេសថៃមានកង្វះកម្លាំងពលកម្មយ៉ាងខ្លាំងបើដូច្នេះតើយើងត្រូវធើ្វដូចម្តេច ? ៕ ជាការពិតណាស់កិច្ចប្រជុំនាព្រឹកមិញនេះគ្រាន់តែរិះរកមធ្យោបាយថ្មី ដើម្បីទប់ស្កាត់ការជួញដូរកម្លាំងពលកម្មពីសំណាក់ក្រុមមេខ្យល់ថៃ និងខ្មែរដែលរកស៊ីទុច្ចរិតបង្កឲ្យមានហានីភ័យដល់ពលរដ្ឋរបស់កម្ពុជា ។ ជាមួយគ្នានេះដែរ យើងបានឃើញមន្ត្រីអាជ្ញាធរថ្នាក់ភូមិឃុំ ដែលមានព្រំដែនជាប់និងប្រទេសថៃបានលើកឡើងនិងផ្តល់ជាមតិជាច្រើនពាក់ពន្ធ័និងពលរដ្ឋកម្ពុជាធើ្វចំណាក់ស្រុកទៅប្រទេសថៃ ប៉ុន្តែមិនមានលទ្ធផលជាផ្លែផ្កាទេ ។
ចំណែកលោក ឈុំ វណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ ក៏បានផ្តល់ជាអនុសាសន៏អំពីបញ្ហាខាងលើពោលគឺ លោកចង់ឲ្យអង្គការជួយជំរុញធើ្វយ៉ាងណាឲ្យប្រជាពលរដ្ឋខាងប្រទេសថៃដែលខ្វះកម្លាំងពលកម្មនោះជ្រើសរើសយកតែពលករណាដែលស្របច្បាប់បើធើ្វបែបនេះបាននោះសង្ឃឹមថា៖យើងនឹងកាត់បន្ថយអ្នកចំណាកស្រុកបានខ្លះហើយមួយវិញទៀតពលរដ្ឋខ្មែរក៏មានហានីភ័យទាបចំពោះការចំណាកស្រុកនេះដែរ ។
ជាថ្មីម្តងទៀត អង្គការយូអិនឌីអូស៊ី បានលើកយកហេតផលមួយចំនួន ដែលជាកត្តាបង្កឲ្យពករដ្ឋកម្ពុជាចូលទៅប្រទេសថៃមិនស្របច្បាប់មានចំនួនច្រើន គឺ១ការយឺតយ៉ាវរបស់រដ្ឋាភិបាលក្នុងការផ្តល់ជូនលិខិតឆ្លងដែនជូនពលរដ្ឋ ២ លិខិតឆ្លងដែននៅមានតំលៃខ្ពស់នៅឡើយ ពោលគឺលិខិតឆ្លងដែន១ក្បាលត្រូវចំណាយប្រាក់អស់១៥០ដូល្លារទើបបាន ។
លើសពីនេះទៅទៀត កម្មករម្នាក់មានដើមកំណើតនៅខេត្តសៀមរាបបានឲ្យដឹងថា៖លិខិតឆ្លងដែនសម្រាប់ពលករធើ្វការនៅប្រទេសថៃ ដែលចេញក្រសួងការងារនោះក៏រឹងរឹតតែមានតម្លៃថ្លៃជាងលិខិតឆ្លងដែលធម្មតា កម្មកររូបនោះបានប្រាប់ថា៖ពេលខ្មែរយើងចុះទៅធើ្វលិខិតឆ្លងដែនជូនពលករនៅស្ថានទូតខ្មែរឯទីក្រុងបាងកកប្រទេសថៃនោះបានយកប្រាក់ពីពួកគាត់ម្នាក់ៗ១៨,០០០ប្រាក់បាតថៃស្មើនិង២៤០០,០០០ប្រាក់រៀលស្មើនិង៦០០ដូល្លារសហរដ្ឋអាមេរិកនេះសម្រាប់លិខិតឆ្លងដែន១ច្បាប់ដែលក្រសួងការងារបានធើ្វឲ្យពលករនៅក្នុងប្រទេសថៃ ។