បន្ទាយមានជ័យ៖ នាយទាហាននិងពលទាហានដែលឈរជើងការពារទឹកដីនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃ បានត្អូញត្អែអំពីបញ្ហាយឺតយ៉ាវប្រាក់ខែក្របើកនាយទាហានទាំងនោះបានឲ្យដឹងថា៖មកទាល់នឹងពេលនេះថ្ងៃទី១១ខែមេសាឆ្នាំ២០១៤ហើយប្រាក់ខែរបស់ពួកគាត់នៅមិនទាន់បានបើកនៅឡើយទេ ។
ពួកគាត់ថា៖រាជរដ្ឋាភិបាលគួរតែគិតគួដល់ពួកគាត់ដើម្បីលើកទឹកចិត្តដល់ពួកគាត់ដែលខិតខំការពារទឹកដីនៅជូរមុខ ជាការពិតណាស់នៅព្រឹកមិញនេះលោក គួន ជឿន មេបញ្ជាវរសេនាតូចលេខ៥១៥ចំណុះឲ្យកងពលតូចស្មើជើងលេខ៥១ខេត្តបន្ទាយមានជ័យបានឲ្យដឹងថា៖ ទាហានជួមុខទាំងអស់មិនទាន់បានបើកប្រាក់បៀរវត្សន៏នៅឡើយទេ បើទោះជារដូវកាលនេះជារដូវកាលមានពិធីបុណ្យប្រពៃណីជាតិខ្មែរក្តី លោកថា៖ នាយទាហាននិងពលទាហានទាំងអស់ មិនទាន់មានអ្នកណាម្នាក់បានទៅលេងផ្ទះសំបែងផងទេ ជាងនេះទៅទៀតនោះ ក្រុមគ្រួសារពួកគាត់ក៏ហាក់ទទឹងរងចាំប្រាក់ខែនេះដែរ ។
ទាហានដែលនៅជួមុខទាំងនោះហាក់បាក់ទឹកចិត្តខ្លះៗ ចំពោះបញ្ហាយឺតយ៉ាវនៃប្រាក់ខែ គាត់ថា៖មន្ត្រីនគរបាលគឺរដ្ឋបាលគឺគេបានបើកប្រាក់ខែអស់ហើយនៅឡើយតែពួកគាត់ដែលជាទាហានដែលខិតខំការពារទឹកដីបែជា មានការយឺតយ៉ាវរឿងប្រាក់ខែទៅវិញ ។ គួរបញ្ជាក់ផងដែរថា៖ នៅរៀងរាល់សប្តាហ៏ទី០៤ក្នុងខែនីមួយៗប្រាក់ខែរបស់មន្ត្រីរាជការត្រូវបានបើកដល់ដៃពួកគាត់អស់ហើយនេះបើតាមសេចក្តីប្រកាស់របស់ក្រសួងហិរញ្ញវត្ថុបានប្រកាស់ការពីកន្លងទៅនេះ ។
ពាក់ពន្ធ័និងបញ្ហានេះដែរ យើងមិនទាន់បានដឹងនៅឡើយថា៖ បញ្ហាយឺតយ៉ាវរឿងប្រាក់ខែកងទព័រនេះបណ្តាលមកពីថ្នាក់លើ ឬក៏រាជរដ្ឋាភិបាលនោះទេ ? ៕ នាយនិងពលទាហាននៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃត្អូញត្អែរឿងប្រាក់ខែយឺតយ៉ាវរបស់រាជរដ្ឋាភិបាល បន្ទាយមានជ័យ៖ នាយទាហាននិងពលទាហានដែលឈរជើងការពារទឹកដីនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃ បានត្អូញត្អែអំពីបញ្ហាយឺតយ៉ាវប្រាក់ខែក្របើកនាយទាហានទាំងនោះបានឲ្យដឹងថា៖មកទាល់នឹងពេលនេះថ្ងៃទី១១ខែមេសាឆ្នាំ២០១៤ហើយប្រាក់ខែរបស់ពួកគាត់នៅមិនទាន់បានបើកនៅឡើយទេ ។
ពួកគាត់ថា៖រាជរដ្ឋាភិបាលគួរតែគិតគួដល់ពួកគាត់ដើម្បីលើកទឹកចិត្តដល់ពួកគាត់ដែលខិតខំការពារទឹកដីនៅជូរមុខ ជាការពិតណាស់នៅព្រឹកមិញនេះលោក គួន ជឿន មេបញ្ជាវរសេនាតូចលេខ៥១៥ចំណុះឲ្យកងពលតូចស្មើជើងលេខ៥១ខេត្តបន្ទាយមានជ័យបានឲ្យដឹងថា៖ ទាហានជួមុខទាំងអស់មិនទាន់បានបើកប្រាក់បៀរវត្សន៏នៅឡើយទេ បើទោះជារដូវកាលនេះជារដូវកាលមានពិធីបុណ្យប្រពៃណីជាតិខ្មែរក្តី លោកថា៖ នាយទាហាននិងពលទាហានទាំងអស់ មិនទាន់មានអ្នកណាម្នាក់បានទៅលេងផ្ទះសំបែងផងទេ ជាងនេះទៅទៀតនោះ ក្រុមគ្រួសារពួកគាត់ក៏ហាក់ទទឹងរងចាំប្រាក់ខែនេះដែរ ។
ទាហានដែលនៅជួមុខទាំងនោះហាក់បាក់ទឹកចិត្តខ្លះៗ ចំពោះបញ្ហាយឺតយ៉ាវនៃប្រាក់ខែ គាត់ថា៖មន្ត្រីនគរបាលគឺរដ្ឋបាលគឺគេបានបើកប្រាក់ខែអស់ហើយនៅឡើយតែពួកគាត់ដែលជាទាហានដែលខិតខំការពារទឹកដីបែជា មានការយឺតយ៉ាវរឿងប្រាក់ខែទៅវិញ ។
គួរបញ្ជាក់ផងដែរថា៖ នៅរៀងរាល់សប្តាហ៏ទី០៤ក្នុងខែនីមួយៗប្រាក់ខែរបស់មន្ត្រីរាជការត្រូវបានបើកដល់ដៃពួកគាត់អស់ហើយនេះបើតាមសេចក្តីប្រកាស់របស់ក្រសួងហិរញ្ញវត្ថុបានប្រកាស់ការពីកន្លងទៅនេះ ។ ពាក់ពន្ធ័និងបញ្ហានេះដែរ យើងមិនទាន់បានដឹងនៅឡើយថា៖ បញ្ហាយឺតយ៉ាវរឿងប្រាក់ខែកងទព័រនេះបណ្តាលមកពីថ្នាក់លើ ឬក៏រាជរដ្ឋាភិបាលនោះទេ ? ៕