ខ្សែការពារឆ្វេងក្លិបទូកក្តោង Everton កីឡាករ Leighton Baines បានប្តេជ្ញាចិត្តមិនបោះបង់ក្តីសង្ឃឹមចំពោះការបានលេង Champions League ជាមួយក្លិបទោះបីជាបច្ចុប្បន្នក្លិបកំពុងតែប្រជែងរកតំណែងលេខ៤ក៏ដោយ ។
Everton បានប្រកួតចាញ់ Crystal Palace ៣-២ នៅទឹកដី Goodison Park របស់ខ្លួនកាលពីយប់ថ្ងៃពុធ ដែលធ្វើឲ្យពួកគេមានគម្លាតពីក្រុមលេខ៤កាំភ្លើងធំ Arsenal ចំនួន ១ ពិន្ទុ ។
Baines ប្រាប់សារព័ត៌មាន Sky Sports News ថា “ទោះបីជាក្លិបមិនឈរក្នុងលំដាប់ Top Four ក៏ដោយ ប៉ុន្តែយើងមិនបោះបង់ក្តីសង្ឃឹមចោលឡើយ” ។
Baines និយាយទៀតថា “នៅមានការប្រកួតនៅសល់ដែលយើងចាំបាច់ត្រូវឈ្នះ យើងមិនអាចមើលងាយគូ ប្រជែងបានឡើយអ្វីដែលសំខាន់គឺយើងត្រូវប្រឹងប្រែងឲ្យបានល្អបំផុត” ។
គួរបញ្ជាក់ថា ទាំង Everton និង Arsenal នៅសល់ការប្រកួតចំនួន ៤ លើកទៀតដែលត្រូវលេងក្នុងក្រខណ្ឌ Premier League ៕